Ad Code

ពេទ្យ​ឯកទេស​រោគ​មហារីក​លើ​ក​ឡើង​ពី​របៀប​ព្យាបាល​ថ្មី​ដោយ​បង្កក​កោសិកា​មហារីក



​ក្រុម​ពេទ្យ​ឯកទេស​រោគ​មហារីក អា​មេ​រិ​កាំ​ង​និង​ចិន បានលើកឡើង​ពី​វិធី​ព្យាបាល​ប្រកបដោយ​សក្តានុពល​នោះ គឺ​បង្កក​កោសិកា​មហារីក​។

​ការសិក្សា​ស្រាវជ្រាវ​មួយ​ត្រូវបាន​ចុះផ្សាយ​កាលពី​ថ្ងៃ​សុក្រ​នៅក្នុង​ព្រឹត្តិបត្រ The Journal Nature Communication បានលើកឡើង​ពី​របៀប​ថ្មី​ហើយ​ប្លែក​ដែល​អាច​ឈានដល់​ការបង្អាក់​ចលនា​នៃ​កោសិកា​មហារីក មុនពេល​វា​រាលដាល​ទៅ​ទូទាំង​រូប​កាយ​របស់​មនុស្ស​។



​លោក Raymond Bergan សាស្ត្រាចារ្យ​វេជ្ជសាស្ត្រ​នៅ​សាកលវិទ្យាល័យ Oregon Health & Science University (OHSU) បាន​លើកឡើងថា ភាគច្រើន​នៃ​ការព្យាបាល​ជំងឺមហារីក​គឺ​ផ្តោត​ជា​ចំពោះតែ​ទៅលើ​ការសម្លាប់​មហារីក ប៉ុន្តែ​ពុំ​មានការ​ព្យាបាល​ណាមួយ​ដែល​អាច​បញ្ឈប់​កោសិកា​មហារីក​បានឡើយ ពី​ការធ្វើ​ចលនា​នៅ​ទូទាំង​រូប​កាយ​របស់​មនុស្ស​នោះ​។

ក្រុម​គីមី​វិទូ ដឹកនាំ​ដោយ​លោក Karl Scheidt សាស្ត្រាចារ្យ​ឯកទេស​គីមី​នៅ​សាកលវិទ្យាល័យ North western University បាន​រចនា​ឌី​ហ្សា​ញ​និង​បង្កើត​ម៉ូលេគុល​ថ្មី ហើយ​ក្រុមការងារ​របស់លោក Bergan ក៏បាន​វាយតម្លៃ​ការងារ​ទាំងនោះ​ចំពោះ​ភាព​ប៉ិនប្រសប់​ដើម្បី​រារាំង​ចលនា​របស់​កោសិកា​។​

​ដោយ​ការប្រើប្រាស់​គីមីសំយោគ​លោក Scheidt និង​ក្រុមការងារ​បាន​បង្កើត​ជា​សមាសភាគ​ថ្មី​ដែល​ធ្វើ​ឲ្យ​ចលនា​នៅក្នុង​កោសិកា​ដុំពក​មហារីក​កាន់តែ​ធ្លាក់​ក្នុង​កម្រិត​អប្បបរមា​ដោយមាន​ប្រតិកម្ម​តិចតួច​និង​មាន​ជាតិពុល​ទាប​មែនទែន​។

​ក្រុមការងារ​សិក្សា​ស្រាវជ្រាវ​រួមមាន ក្រុម​របស់លោក Bergan នៅ​សាកលវិទ្យាល័យ OHSU គីមី​វិទូ មកពី​សាកលវិទ្យាល័យ Northwestern Uniersity ក៏ដូចជា​អ្នកសិក្សា​ស្រាវជ្រាវ​មក​ពី​សាកលវិទ្យាល័យ Xiamen University ប្រទេស​ចិន​សាកលវិទ្យាល័យ The University of Chicago និង​សាកលវិទ្យាល័យ The University of Washington៕
ស៊ីន​ហួ



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu