ក្រុមអ្នកប្រើប្រាស់ផលិតផលអាហារ Foodwatch កំពុងតែផ្តោតទៅលើកិច្ចការពារសិទ្ធិរបស់អ្នកប្រើប្រាស់ផលិតផលអាហារបរិភោគបានជំរុញឲ្យរដ្ឋាភិបាលអាល្លឺម៉ង់កាលពីថ្ងៃសុក្រសប្ដាហ៍មុន ធ្វើការរុញច្រានចោលការកើនឡើងដ៏គួរឲ្យបារម្ភនូវអត្រាធាត់ទូទាំងប្រទេស។
ថ្លែងទៅកាន់ទីភ្នាក់ងារព័ត៌មានអាល្លឺម៉ង់ (dpa) នាយកនៃក្រុម Foodwatch លោក Martin Ruecker បានអំពាវនាវឲ្យមានការដាក់ចេញយ៉ាងកំហិតនូវនិយតកម្មនៅក្នុងឧស្សាហកម្មផលិតចំណីអាហារក្នុងស្រុកដើម្បីធ្វើឲ្យបញ្ច្រាសនូវនិន្នាការដូចដែលគេនិយមសព្វថ្ងៃ។
លោក Rueker បាននិយាយថា ដល់ពេលវេលាសម្រាប់អ្នកតាក់តែងច្បាប់ ត្រូវតែបញ្ជូនជាសញ្ញាដែលគេគួរតែដាក់ចេញនូវដំណោះស្រាយជំនួសឲ្យការផ្តេកផ្តួលទៅលើប្រភេទទំនិញដែលមិននាំមកនូវសុខភាព។
ការអធិប្បាយដោយនាយកនៃក្រុម Foodwatch ត្រូវបានធ្វើឡើងជួនពេលដែលអង្គសន្និបាតកំពុងតែប្រព្រឹត្តទៅរវាងក្រុមរដ្ឋមន្ត្រីប្រចាំតំបន់ការពារដល់អ្នកប្រើប្រាស់ផលិតផលនៅក្នុងក្រុង Saarbruecken។
ជាបន្ថែមលើសពីនេះលោក Ruecker បានស្នើសុំឲ្យបង្កើតប្រព័ន្ធមានអាណត្តិមួយក្នុងអ្វីដែលហៅថា “food traffic light” ត្រូវបានដាក់ឲ្យមើលឃើញ នៅលើកញ្ចប់នៃផលិតផលចំណីអាហារដោយគូសបញ្ជាក់ប្រាប់ពីកម្រិតនៃជាតិស្ករ,ខ្លាញ់និងអំបិល។
យ៉ាងហោចក៏មាន១៣រដ្ឋ ក្នុងចំពោះ១៦រដ្ឋ ដែលអភិបាលរដ្ឋទាំងនោះ នឹងត្រូវតែអនុម័តដោយទុកដូចជាបទប្បញ្ញត្តិដោយមិនចាំបាច់មានការគាំទ្រពីរដ្ឋាភិបាលសហព័ន្ធនៅក្នុងក្រុងប៊ែរឡាំង៕
ស៊ីនហួ
Source: Kampuchea Thmey Daily
0 Comments