Ad Code

មន្ទីរ​សាធារណការ​ខេត្តព្រះវិហារ ជួសជុល ថែទាំ​ផ្លូវជាតិ​លេខ​៦២ ផ្លូវជាតិ​លេខ ៩៥ ដើម្បី​សម្រួល​ចរាចរ​ប្រជាពលរដ្ឋ



ព្រះវិហារ​ ៖ កំណាត់​ផ្លូវ​០២​ខ្សែ ដែល​មាន​ប្រវែង ជាង​៤​គីឡូម៉ែត្រ ត្រូវ​បាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ​ធ្វើការ​កៀរ​សម្រួល និង​ជួសជុល​ឡើងវិញ ដើម្បី​សម្រួល​ចរាចរ​ប្រជាពលរដ្ឋ​ក្រោយពី​ទទួលរង​ប្រេះ និង​ស្រុត ដោយ​កន្លែង​នោះ​។



លោក​សំ លាង​ទ្រី ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ​បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ព្រហស្បតិ៍ ៩​រោច ខែ​ជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី ០៧ ខែមិថុនា ឆ្នាំ​២០១៨​នេះ ក្រុមការងារ​ថែទាំ​ផ្លូវ​ថ្នល់​របស់ មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ បាន​អនុវត្ត​ការងារ​ថែទាំ​ផ្លូវជាតិ​លេខ​៦២ ដោយ​ដឹក​ក្រួស​ក្រហម​លុប​ចិញ្ចើម កៀរ​សម្រួល និង​កិន​បង្ហាប់ សម្រេច​បាន​ប្រវែង ៤​គីឡូម៉ែត្រ​។



លោក​បាន​បញ្ជាក់ទៀតថា ក្នុង​ថ្ងៃ​ដដែល​នេះដែរ​ក្រុមការងារ​ថែទាំ​ផ្លូវ​ថ្នល់​របស់ មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ ក៏បាន​អនុវត្ត​ការងារ​ថែទាំ​ផ្លូវជាតិ​លេខ ៩៥ ក្នុងភូមិ​សាស្ត្រ ស្រុក​រវៀង ខេត្តព្រះវិហារ ដោយ​ស្រោច​កៅស៊ូ បាច​ថ្ម​លុប​ស្នាម​ប្រេះ​និង​ស្រុត សម្រេច​បាន​លទ្ធផល​ចំនួន ៨១០ ម៉ែត្រការ៉េ​ផងដែរ។



នៅក្នុង​ខេត្តព្រះវិហារ​ទាំងមូល បើ​ពិនិត្យ​ទៅលើ​ផ្នែក​ហេ​ដ្ឋា​រចនាសម្ព័ន​រយៈពេល​៥​ឆ្នាំ​ចុង​ក្រោយនេះ មានការ​ចម្រើន​យ៉ាង​ខ្លាំង មាន​ផ្លូវ​ខ្វាត់ខ្វែង ដែល​ខុសគ្នា​ស្រឡះ​កាលពីមុន ដោយ​កាលពីមុន បើ​ចង់​មក​ខេត្តព្រះវិហារ​ត្រូវធ្វើ​ដំណើរ ដោយ​គេង​ផ្លូវ​ទើប​អាច​មក​ដល់​ខេត្តព្រះវិហារ​បាន តែ​ឥឡូវនេះ​ការ​ធ្វើដំណើរ​បាន​ឆាប់រហ័ស​ណាស់ មិន​ថា​ខេត្ត​ណា ទៅ​ខេត្ត​ណា​មកកាន់​ខេត្តព្រះវិហារ​នេះ​ទេ​៕

    



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu