ភ្នំពេញ ៖ រឿងរ៉ាវ ដែលផ្ទុះខ្លាំងលើករណីសង្ឃឆាន់ស្រីកំពុងតែល្បីរន្ទឺពេញផ្ទៃប្រទេសជាមួយពាក្យនិន្ទារិះគន់ជាច្រើនពីសំណាក់មហាជន។ មិនតែប៉ុណ្ណោះ ក៏ក្លាយជាប្រធានបទក្តៅសម្រាប់ទស្សនិកជន និងតារាសិល្បៈខ្មែរផងដែរ។
ជាក់ស្តែងគេងកត់សម្គាល់ឃើញតារាចម្រៀងរ៉េបឌីជេអាចារ្យ ធំ និងគូស្នេហ៍របស់តារាស្រីកញ្ញា ដេននី ក្វាន់ គឺលោក ចាន់ មករា ថ្មីៗនេះ បានតែងកំណាព្យចាក់ដោត អារម្មណ៍អ្នកអានលើករណីសង្ឃឆាន់ស្រីនេះទៀតផង។
លោក ចាន់ មករា បានសរសេរថា មុខមាត់ស្អាតបាត ម្តេចទៅសម្រាត ខ្លួននាងនិងសង្ឃ កំលោះគគោក ម្តេចនាងមិនយក ទៅជ្រកខុសកាម។
លោក ចាន់ មករា បន្តថា ខ្វះប្រុសណាស់អី បានមិនប្រណី ទុកលោកធ្វើបុណ្យ យកពោតបញ្ចុកអោយលោកស្រណុក រួចសេពកាមគុណ។ ភិក្ខុក៏ចឹង បើចង់សម្លឹង ឃ្លានចង់ឆាន់ពោត ម្តេចមិនសម្រូត សឹកសិនចាំឆី។ ឃើញទេឮទេ ហ្វេសប៊ុកឥតរេ ផុសផ្អើលព្រោងព្រាតមុខមាត់ខំសាង នាមជាតំណាង ព្រះពុទ្ធសាសនា ខូចអស់វិន័យ វក់ឆ្កួតនឹងស្រី ភ្លេចខ្លួនមានសីល។
ដោយឡែកតារាចម្រៀងរ៉េបអាចារ្យ ធំ ក៏បានសរសេរដែរថា លោកតាពិត លិឍផ្លែពោត លោតចង់ពាក់ មានឆន្ទៈ ទាក់បានឆាន់ សំខាន់លុយ ពេលអស់ជាតិ ឃ្លាតនិស្ស័យ ដោះដៃប្រុយ ចង់តម្រុយ ស្អុយស្មោកគ្រោក ព្រោះលោកពាល។ លោកតាពេច លេចរឿងកាម ដាមសាសនា ឃ្លាតធម៌អារ្យ ដីកាស្បង់ ចង់រោលរាលលោកតាប៉េង លេងតាប៉ែ ខ្មែរស្រែកដៀល ឱ!សង្ឃពាល ម្សៀតកាមញឹក សឹកឲ្យឆាប់។
ឯនាងពៅ នៅមិនសុខ រុករកលោក លុយគគោក លោកមិនខ្វះ ច្បាស់មានស្រាប់ គំនិតអន់ អាសន្នដល់ ខ្វល់ប្រញាប់ប្រាប់ញាតិមិត្ត ឥតលាក់ការណ៍ ថាបង្ខំ។ ព្រោះតែប្រាក់ ដល់ថ្នាក់ហ៊ាន បំពានចិត្ត លោកតាពិត ឥតមានធម៌ ញ័រចង់ច្រំ ឃើញសាច់ស្រស់ ដោះចីពរ ទរ ចំៗ ឥឡូវសម ហំឡើងល្បី ព្រោះឆីពោត។ នេះជាកំណាព្យអាចារ្យ ធំ៕
Source: Kampuchea Thmey Daily
0 Comments