Ad Code

ភ្លៀង​ធ្លាក់​ខ្លាំង ​បាន​រារាំង​ការ​ជួយ​សង្គ្រោះ​សម្រាប់​កុមារ​ដែល​ជា​ប់​ក្នុង​រូងភ្នំ​ថៃ



ក្រុម​ជួយសង្គ្រោះ​ កំពុង​តស៊ូ​ជាមួយ​ភ្លៀង​ធ្លាក់​ខ្លាំង​នៅ​ថ្ងៃ​ពុធ ​ខណៈ​ពេល​ពួកគេ​ព្យាយាម​បង្ហូរទឹក​ចេញពី​រូងភ្នំ​នៅក្នុង​ប្រទេស​ថៃ ​ដែល​នៅ​ទីនោះ​មាន​កុមារ​ចំនួន​១២​នាក់ ​និង​គ្រូបង្វឹក​បាល់ទាត់​របស់​ពួកគេ​ បាន​ជាប់​នៅ​ខាងក្នុង​អស់​រយៈពេល​ជាច្រើន​ថ្ងៃ​មក​ហើយ ​ខណៈ​សាច់ញាតិ​ ដែល​អស់សង្ឃឹម​កំពុង​រំពឹងថា​ ក្មេងប្រុស​ទាំងនោះ ​នឹង​ត្រូវ​បាន​គេ​ជួយសង្គ្រោះ​នា​ពេល​ឆាប់ៗ​នេះ។

ក្រុមកីឡា​បាល់ទាត់​វ័យក្មេង​ដែលមាន​អាយុ​ចន្លោះ​ពី​១១​ទៅ​១៦​ឆ្នាំ​បាន​ជាប់គាំង​នៅក្នុង​រូងភ្នំ Tham Luang នៅ​ភាគ​ខាងជើង​ប្រទេស​ថៃ​ចាប់តាំងពី​យប់​ថ្ងៃ​សៅរ៍​មក​បន្ទាប់ពី​ភ្លៀង​មូសុង​បាន​បិទ​ច្រកចូល​។​អ្នក​ជួយសង្គ្រោះ​រាប់រយ​នាក់​បានធ្វើការ​ពេញ​មួយ​យប់​ដើម្បី​ដំឡើង​ម៉ាស៊ីនបូមទឹក​សម្ពាធ​ខ្ពស់​ដើម្បី​កាត់បន្ថយ​ការ​ជន់​លិច​នៅក្នុង​រូងភ្នំ​នោះ​ប៉ុន្តែ​វា​ត្រូវបាន​រារាំង​ខណៈ​ភ្លៀង​នៅតែ​បន្ត​វាយប្រហារ​តំបន់​នេះ​ដែល​ស្ថិតនៅ​ភាគ​ខាងជើង​ខេត្ត Chiang Rai ក្បែរ​ព្រំដែន​ឡាវ​និង​មី​យ៉ាន់​ម៉ា​។​

លោក Khanchit Chomphudaeng លេខាធិការ​ខេត្ត​ទទួលបន្ទុក​ប្រតិបត្តិ​ការជួយ​សង្គ្រោះបាន​ប្រាប់ AFP ថា “​ការកើនឡើង​នៃ​កម្រិត​ទឹក​គឺជា​ឧបសគ្គ​ចម្បង​នៅក្នុង​ប្រតិបត្តិការ​ជួយសង្គ្រោះ​ហើយ​វា​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​កាលពី​យប់មិញ​”​។​

លោក​បាន​និយាយថា មនុស្ស​ចំនួន​១,០០០​នាក់​ត្រូវបាន​កេណ្ឌ​សម្រាប់​ការស្វែងរក​រួមទាំង​ក្រុម​អាកាស​និង​ដីគោក​ព្រមទាំង​អ្នក​មុជទឹក​ផងដែរ​។ កងទ័ព​ក៏បាន​បញ្ជូន​កងទ័ព​ប្រតិបត្តិការ​ពិសេស​ដើម្បី​ជួយសង្គ្រោះ​ផងដែរ​។​

សាច់ញាតិ​ដែលមាន​ការខកចិត្ត​បាន​បោះជំរំ​អស់​រយៈពេល​ជាច្រើន​ថ្ងៃ​ដើម្បី​អធិស្ឋាន​សម្រាប់​ការវិល​ត្រលប់​មកវិញ​របស់​ពួកគេ​។​

ក្រុមមន្ត្រី​បាន​និយាយ​កាលពី​ល្ងាច​ថ្ងៃ​អង្គា​រថា ពួកគេ​បាន​ប្រទះឃើញ​ច្រក​ទី​ពីរ​ចូលទៅក្នុង​រូងភ្នំ​នេះ​ហើយនឹង​ព្យាយាម​ទម្លាក់​អ្នក​មុជទឹក​និង​គ្រឿង​ផ្គត់ផ្គង់​ចូលទៅក្នុង​រូងភ្នំ​ខណៈដែល​ឧទ្ធម្ភាគចក្រ​ត្រូវបាន​គេ​បញ្ជូនទៅ​ស្ទង់​មើល​តំបន់​នោះ​។​ទាហាន​ក៏​រុករក​កន្លែងកើតហេតុ​នៅពេល​យប់​ផងដែរ​ដើម្បី​ស្វែងរក​ចំណុច​ចូល​បន្ថែមទៀត​៕ AFP



[caption id="attachment_937190" align="aligncenter" width="700"]  [/caption]

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu