ហាន់ណូយ ៖ នគរបាលនៅទីក្រុងហូជីមិញ ប្រទេសវៀតណាម កាលពីថ្ងៃសុក្រ បានចេញដីកាកាត់ទោស បុរសជនជាតិអាមេរិក ដើមកំណើតវៀតណាមម្នាក់ ពីបទពាក់ព័ន្ធនឹងការតវ៉ាប្រឆាំង នឹងផែនការរបស់រដ្ឋាភិបាល បង្កើតតំបន់សេដ្ឋកិច្ច ក្រោមកិច្ចសន្យាជួលដី ៩៩ឆ្នាំ ឲ្យអ្នកវិនិយោគិនចិន កាលពីសប្ដាហ៍មុន។
លោក វីលៀម អេញង្វៀន (William Anh Nguyen) កើតនៅឆ្នាំ ១៩៨៥ គឺជាមនុស្សម្នាក់ ក្នុងចំណោមមនុស្សរាប់ពាន់នាក់ ដែលបានតវ៉ាកាលពីថ្ងៃអាទិត្យ ប្រឆាំងនឹងសេចក្តីព្រាងច្បាប់ ដើម្បីអភិវឌ្ឍតំបន់សេដ្ឋកិច្ច ក្រោមកិច្ចសន្យាជួលដីរហូតដល់ ៩៩ ឆ្នាំ ឲ្យទៅវិនិយោគិន។
ក្រុមអ្នកតវ៉ា មានការព្រួយបារម្ភថា ការជួលនេះ អាចត្រូវលេបត្របាក់ ដោយក្រុមអ្នកវិនិយោគ មកពីប្រទេសជិតខាងដ៏មានឥទ្ធិពល គឺប្រទេសចិន ដែលវៀតណាមធ្លាប់មានប្រវត្តិពីមុនមក។
ភ្នាក់ងារព័ត៌មានវៀតណាម បានរាយការណ៍ថា លោក ង្វៀន បានប្រមូលផ្តុំ និងបង្កបញ្ហានៅទីក្រុងហូជីមិញ ហើយត្រូវបានគេថតបានដោយកាមេរ៉ា ដែលជំរុញអ្នកដទៃទៀត ឱ្យឡើងលើរបាំងប៉ូលិស។
មន្ត្រីក្រសួងការបរទេសអាមេរិកម្នាក់ បាននិយាយថា ក្រសួងការបរទេសបានលើកឡើងនូវកង្វល់ និងការពាក់ព័ន្ធជាមួយអាជ្ញាធរវៀតណាមលើបញ្ហានេះ ហើយថារដ្ឋាភិបាលវៀតណាមបានអនុញ្ញាតឱ្យកុងស៊ុល ជួបលោក Nguyen កាលពីថ្ងៃសុក្រ។
មន្ត្រីរូបនេះបាននិយាយថា ពួកគេមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះរបាយការណ៍ដែលថា លោកង្វៀន បានរងរបួសកាលពីថ្ងៃអាទិត្យ នៅពេលដែលលោកត្រូវបានឃុំខ្លួន ដោយអាជ្ញាធរវៀតណាម ហើយថាពួកគេនឹងបន្តជួបលោក Nguyen ឲ្យបានទៀងទាត់។
ខ្សែអាត់វីដេអូរបស់លោកង្វៀន ដែលបានចែករំលែកនៅលើបណ្តាញសង្គម បានបង្ហាញថា គាត់មានឈាមនៅលើក្បាលរបស់គាត់ ក្នុងអំឡុងពេលនៃការតវ៉ា។ លោកស្រី Le Thi Thu Hang អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម បានបដិសេធចំពោះការប្រើហិង្សា ទៅលើរូបលោក ង្វៀន នៅក្នុងសន្និសីទសារព័ត៌មានមួយ កាលពីថ្ងៃព្រហស្បតិ៍។
ប៉ូលិសហូជីមិញបាននិយាយនៅលើគេហទំព័រ របស់ពួកគេកាលពីថ្ងៃសុក្រថា ពួកគេបាននឹងដោះស្រាយបញ្ហា ជាមួយមនុស្សចំនួន ៣១០ នាក់នៅក្នុងបាតុកម្មនោះ ហើយ ៧ ករណីគឺជារឿងព្រហ្មទណ្ឌ។ វាមិនច្បាស់ទេថាតើលោក Nguyen គឺជាមនុស្សម្នាក់ ក្នុងចំណោមមនុស្សទាំង៧នាក់នោះ។
ពួកគេបាននិយាយថា ការស៊ើបអង្កេតដំបូង បានបង្ហាញនូវសញ្ញានៃអ្នកប្រឆាំងខាងនយោបាយ និងក្រុមប្រតិកម្ម ដែលបានញុះញង់ប្រជាជន ឱ្យធ្វើការតវ៉ា និងបង្កអស្ថិរភាពសន្តិសុខ និងស្ថានភាពនយោបាយ។
ការតវ៉ានេះបានកើតមានឡើង នៅពេលដែលមានភាពតានតឹងកើនឡើង ជុំវិញរឿងទំនាស់នៅសមុទ្រចិនខាងត្បូង ដែលប្រទេសចិនបានទាមទារស្ទើរតែទាំងអស់។
ប្រទេសវៀតណាម គឺជាប្រទេសមួយ ក្នុងចំណោមបណ្តាប្រទេសមួយចំនួន នៅក្នុងតំបន់ដែលមានជម្លោះនៅសមុទ្រចិនខាងត្បូង ដែលតាមការប៉ាន់ប្រមាណ អាចទទួលបានទឹកប្រាក់ ប្រមាណជា ៥ ពាន់ពាន់លានដុល្លារ ក្នុងវិស័យពាណិជ្ជកម្មនៅតំបន់នោះ ជារៀងរាល់ឆ្នាំ៕
[caption id="attachment_930056" align="aligncenter" width="960"]
Source: Kampuchea Thmey Daily
0 Comments