សៀមរាប ៖ បុរសម្នាក់ ត្រូវបានកម្លាំងនគរបាល និងអាវុធហត្ថស្រុកស្រីស្នំ សហការគ្នាតាមចាប់ខ្លួន ដោយសារតែស្រវឹងស្រា ជោកជាំធ្វើសកម្មភាព ដុតផ្ទះម្ដាយបង្កើត បណ្ដាលឲ្យឆាបឆេះស្ទើរទាំងស្រុង។
ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង១៩និង២០នាទីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៨ នៅភូមិកំបោរ ឃុំមោង ស្រុកស្រីស្នំ ខេត្តសៀមរាប។
សមត្ថកិច្ចបានឲ្យដឹងថា អគ្គិភ័យនេះ បង្កឡើងដោយជនសង្ស័យឈ្មោះទិត្យ តំ ហៅតឹម ភេទប្រុសអាយុ៣៨ឆ្នាំ រស់នៅភូមិកំបោរ ឃុំមោង ស្រុកស្រីស្នំ ខេត្តសៀមរាប មុខរបរមិនពិតប្រាកដ (រស់នៅជាមួយម្តាយជាស្ត្រីមេម៉ាយ)។ រូបគេស្រវឹងស្រាជាប្រចាំ មិនដែលជួយការងារម្តាយឡើយ។
ករណីនេះបណ្ដាលឲ្យខូចខាតនិងបាត់បង់ ឆេះផ្ទះអស់១ខ្នងទំហំ៩ម៉ែត្រគុណ៧ម៉ែត្រ) សង់អំពីឈើប្រក់ស័ង្កសីជញ្ជាំងក្តារ ខូចខាតអស់៥០% និងសម្ភារៈមួយចំនួនធំទៀត។ ជនសង្ស័យ ជាកូនត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនមកកន្លែងអធិការដ្ឋាន នគរបាល ស្រុកស្រីស្នំ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕
Source: Kampuchea Thmey Daily
0 Comments