កំពង់ចាម ៖ មានការភ្ញាក់ផ្អើល មួយទាំងព្រឹក ដោយប្រជាពលរដ្ឋប្រទះឃើញ សពបុរសម្នាក់ដេកស្លាប់ ដោយមានស្នាមចាក់លើខ្លួន និងកព្រមទាំងមានឈាមប្រឡាក់ពេញមុខ កាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៨ នៅភូមិមេម៉ាយ សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម។
ប៉ូលិសបានអោយដឹងថា ករណីធ្វើអត្តឃាត(យកកាំបិតចាក់សម្លាប់ខ្លួនឯងនេះ) កើតឡើងលើជនរងគ្រោះឈ្មោះ ណន ប៉ុណ្ណាហៅម៉ាប់ ភេទប្រុស អាយុ៤០ឆ្នាំ ជាតិខ្មែរ រស់នៅភូមិមេម៉ាយ សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម។ សពជនរងគ្រោះមានស្នាមកាំបិតចាក់លើ ដើមទ្រូង និងបំពង់ក ដោយសារការចាក់ខ្លួនឯង បណ្តាលអោយដាច់ខ្យល់ស្លាប់តែម្តង។
ប៉ូលិសបានអោយដឹងថា បន្ទាប់ពីទទួលបានព័ត៌មានភ្លាម សមត្ថកិច្ចនគរបាល បានចុះដល់កន្លែងកើតហេតុ និងបានបង្កើតគណៈកម្មការធ្វើការពិនិត្យលើសាកសព ហើយសន្និដ្ឋានបានថា ជនរងគ្រោះ ពិតជាស្លាប់ដោយការធ្វើអត្តឃាត(យកកាំបិតចាក់សម្លាប់ខ្លួនឯង)ពិតប្រាកដមែន ពុំមានពាក់ពន្ធបទល្មើសព្រហ្មទណ្ឌទ្បើយ។
តាមការបំភ្លឺពីក្រុមគ្រួសារ ជនរងគ្រោះ បានអោយដឹងថា ជនរងគ្រោះ មានជំងឺប្រចាំកាយ សតិមិនគ្រប់ ដែលជាហេតុ បណ្តាលអោយមានការធ្វើអត្តឃាត។
សពជនរងគ្រោះត្រូវបានសមត្ថកិច្ច ប្រគល់អោយក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕
Source: Kampuchea Thmey Daily
0 Comments