Ad Code

បុរស​កាន់​កាំបិត​ម្នាក់ ​សម្លាប់​សិស្សសាលា​បឋម​ពីរ​នាក់​នៅ​ទីក្រុង​សៀង​ហៃ



ប៉ូលិស​បាន​និយាយ​ថា បុរស​ម្នាក់ ដែល​ប្រដាប់​ដោយ​កាំបិត​ បាន​វាយប្រហារ​សិស្សសាលា​នៅ​ច្រកចូល​សាលាបឋមសិក្សា​មួយ​ក្នុង​សង្កាត់ Xuhui ភាគ​កណ្តាល​ទីក្រុង​សៀង​ហៃ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ដោយ​បាន​សម្លាប់​កុមារ​ចំនួន​ពីរ​នាក់។

ប៉ូលិស​ក្រុង​សៀង​ហៃ​សាខា​សង្កាត់ Xuhui បាន​និយាយ​ក្នុង​គណនី Weibo ផ្លូវការ​របស់ខ្លួន​ថា បុរស​វ័យ​២៩​ឆ្នាំ​ម្នា​ក់បាន​វាយប្រហារ​ទៅលើ​សិស្ស​ប្រុស​ចំនួន​៣​នាក់​និង​ស្ត្រី​ជា​ម្តាយ​ម្នាក់​ជាមួយនឹង​កាំបិត​ចិតបន្លែ​មួយ​នៅ​ម៉ោង​ប្រហែល​១១​និង​៣០​នាទី​ព្រឹក​។​

ជនរងគ្រោះ​ត្រូវបាន​គេ​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ប៉ុន្តែ​សិស្ស​ពីរ​នាក់​បាន​ស្លាប់​ហើយ​សិស្ស​ទី​៣​និង​ម្តាយ​នោះ​មិន​ស្ថិតក្នុង​ស្ថានភាព​គំរាមកំហែង​ដល់​អាយុជីវិត​នោះទេ​។​
​ប៉ូលិស​បាន​និយាយថា បុរស​ម្នាក់​ដែល​ត្រូវបាន​ចាប់ខ្លួន​នៅ​កន្លែងកើតហេតុ​គឺជា​អ្នកគ្មានការងារ​ធ្វើ​និង​ខឹងសម្បា​ដល់​សង្គម​។​

ឧក្រិដ្ឋកម្ម​ហិង្សា​គឺជា​រឿង​ដ៏​កម្រ​នៅក្នុង​ប្រទេស​ចិន​បើ​ប្រៀបធៀប​ទៅនឹង​ប្រទេស​ដទៃទៀត​ជាពិសេស​នៅតាម​ទីក្រុង​ធំៗ​ដែលមាន​សន្តិសុខ​តឹងរ៉ឹង​ប៉ុន្តែ​មានការ​វាយប្រហារ​ដោយ​កាំបិត​និង​ពូថៅ​ជា​បន្តបន្ទាប់​នៅក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ដែល​ភាគច្រើន​សំដៅលើ​កុមារ​។​

កាលពី​ខែមេសា បុរស​អាយុ​២៨​ឆ្នាំ​ម្នា​ក់បាន​ចាក់​សម្លាប់​សិស្ស​អនុវិទ្យាល័យ​ចិន​ចំនួន​៧​នាក់​ដែល​កំពុងធ្វើដំណើរ​ចេញពី​ថ្នាក់រៀន​នៅ​ខេត្ត Shaanxi ភាគ​ពាយព្យ​។​

ការវាយប្រហារ​បែបនេះ​ច្រើនតែ​ត្រូវបាន​គេ​បន្ទោស​ទៅលើ​អ្នក​ដែលមាន​ជំងឺផ្លូវចិត្ត​ឬ​អ្នក​ដែលមាន​បញ្ហា​ផ្ទាល់ខ្លួន​។ កាំបិត​ត្រូវបាន​ប្រើ​ជាទូទៅ​បំផុត​ដោយសារ​ការត្រួតពិនិត្យ​កាំភ្លើង​មាន​ភាព​តឹងតែង​ខ្លាំង​នៅក្នុង​ប្រទេស​ចិន​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu