និយតករឱសថរបស់ប្រទេសចិន បានអនុម័តយល់ព្រមឲ្យប្រើប្រាស់វ៉ាក់សាំងជាលើកដំបូងរបស់ប្រទេសដែលអាចការពារមនុស្សពីជំងឺផ្តាសាយបង្កដោយវីរុស៤ប្រភេទ។ វ៉ាក់សាំងដែលហោថា The Four Strain Vaccine បន្ថែមទាំងការពារបានប្រឆាំងនwងផ្តាសាយ The Yamagata Lineage of Influenza B ដែលបង្កដោយវីរុសកើតមានកាលពីរដូវផ្តាសាយកន្លងមកនេះ បើយោងតាមការឲ្យដឹងពីស្ថាប័នរដ្ឋបាលឱសថ The National Drug Administration of China ។
ក្រុមហ៊ុនក្នុងស្រុកចំនួន២ក្រុមហ៊ុនគឺ Hualan and Changsheng ជាផលិតករវ៉ាក់សាំងដែលត្រូវបានអនុម័តយល់ព្រមដោយវ៉ាក់សាំងនេះអាចត្រូវបានយកទៅប្រើទាំងចំពោះមនុស្សចាស់ និងកុមារ អាយុ៣ឆ្នាំឬធំជាងនេះ។
ជំងឺផ្តាសាយ H1N1 និង H3N2 of Influenza A ព្រមទាំងជំងឺផ្តាសាយ Victoria and Yamagata Lineages of Influenza B សុទ្ធតែជាជំងឺផ្តាសាយទូទៅបង្កដោយវីរុសចំពោះមនុស្ស។ រហូតមកទល់នឹងពេលនេះ ប្រទេសចិនមានតែវ៉ាក់សាំង៣ប្រភេទ តែប៉ុណ្ណោះនៅលើទីផ្សារ៕
ស៊ីនហួ
Source: Kampuchea Thmey Daily
0 Comments