Ad Code

ពិធី​បំពាក់​គ្រឿង​ឥស្សរិយយស ​និង​ជូន​ប័ណ្ណសរសើរ​ការងារ​ដល់​បុគ្គលិក​អប់រំ​ខេត្តកំពត



កំពត​​ ៖​ នៅ​ព្រឹក​ថ្ងៃ​ពុធ​១​កើត ​ខែ​បឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក​ព​.​ស​២៥៦២​ត្រូវ​នឹង​ថ្ងៃទី​១៣ ​ខែ​មិថុនា ឆ្នាំ​២០១៨ មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្តកំពត បានធ្វើ​ពិធី​បំពាក់​គ្រឿង​ឥស្សរិយយស​ និង​ជូន​ប័ណ្ណសរសើរ​ការងារ​ដល់​មន្ត្រី​បុគ្គលិក​ដែល​កំពុង​បម្រើ​ការងារ​និង​មន្ត្រី​ចូល​និវត្ត​នៃ​មន្ទីរ​អប់រំ​យុវជន​និង​កីឡា​ខេត្តកំពត​ក្រោម​អធិបតីភាព លោក​បណ្ឌិត​សភាចា​រ្យ ហង់​ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំយុវជន​និង​កីឡា​។​

លោក ជាយ តា​យ អភិបាល​នៃ​គណៈ​អភិបាល​ខេត្តកំពត បានចាត់ទុក​ពិធី​ដ៏​វិសេសវិសាល​នេះ​គឺ​ពិតជា​បាន​ឆ្លុះបញ្ចាំង​ពី​ការយកចិត្តទុកដាក់រ​បស់​រាជរដ្ឋាភិបាល​ក្នុង​វិស័យ​អប់រំ​និង​បាន​សំដែង​ការកោតសរសើរ​ចំពោះ​ថ្នាក់ដឹកនាំ​និង​សហការី​ព្រមទាំង​លោកគ្រូ អ្នកគ្រូ នៃ​មន្ទីរអប់រំ​យុវជន​និង​កីឡា​ខេត្ត រួម​នឹង​អាជ្ញាធរ​ដែនដី​និង​អ្នកពាក់ព័ន្ធ​ផ្សេងៗ​ទៀត ដែល​បាន​ខិតខំ​យកចិត្តទុកដាក់ ចូលរួមចំណែក​បំពេញ​នូវ​ស្មារតី និង​កម្លាំង កាយ​ចិត្ត ថវិកា សម្ភារៈ​គាំទ្រ​ក្នុង​វិស័យ​អប់រំ​យុវជន​និង​កីឡា​ខេត្ត​កំពត​នា​រយៈពេល​កន្លងមក ទទួលបាន​ជោគជ័យ​និង​សមិទ្ធផល​ថ្មីៗ​ជាច្រើន​ទៀត​។

ជាមួយ​ឱកាស​នោះ លោក​អភិបាលខេត្ត ក៏បាន​ចូលរួម​អបអរសាទរ​ជាមួយ​ថ្នាក់ដឹកនាំ លោកគ្រូ អ្នកគ្រូ​នៃ​មន្ទីរអប់រំ​យុវជន និង​កីឡា​ខេត្ត​ទាំងអស់​ដែលមាន​ស្នាដៃ​ល្អ​ក្នុងការ​បំពេញភារកិច្ច​បម្រើ​ជាតិ មាតុភូមិ ដែល​ត្រូវបាន​រាជរដ្ឋាភិបាល​ចេញ​អនុក្រឹត្យ​បំពាក់​មេដាយ​ការងារ​តាម​ថ្នាក់ និង​ផ្ដល់ជូន​ប័ណ្ណសរសើរ​ផងដែរ​។​

មានប្រសាសន៍​សំណេះសំណាល លោក​បណ្ឌិតសភា​ចា​រ្យ ហង់ ជួនណា​រ៉ុ​ន ក៏បាន​ថ្លែង​ការ​កោតសរសើរ​និង​អំណរគុណ​ចំពោះ​បុគ្គលិក​អប់រំ​គ្រប់លំដាប់​ថ្នាក់​រួម​នឹង​លោកគ្រូ អ្នកគ្រូ​ទាំងអស់ ដែល​បាន​ខិតខំ​ប្រឹងប្រែង​បំពេញការងារ​កន្លងមក ពិសេស​ក្នុង​រយៈពេល​៥​ឆ្នាំ​ចុង​ក្រោយនេះ​ដែល​បាន​ចូលរួម​កំណែទម្រង់​វិស័យ​អប់រំ​ ហើយ​បាន​នាំមក​នូវ​សមិទ្ធផល​ធំធេង សម្រាប់​វិស័យ​អប់រំ​ក៏​ដូច​សម្រាប់​ប្រទេសជាតិ​យើង​ទាំងមូល​ផងដែរ​។​

លោក​រដ្ឋមន្ត្រី ក៏បាន​លើក​បញ្ជាក់​ឲ្យ​ដឹង​ដែរ​ថា តាមរយៈ​កំណែទម្រង់​វិស័យ​អប់រំ​នេះ​រាជរដ្ឋាភិបាល​កម្ពុជា ក៏​នៅតែ​បានចាត់ទុក​វិស័យ​អប់រំ ជា​វិស័យ​ឈានមុខ​អាទិភាព​យ៉ាងសំខាន់​បន្តទៀត​មិនថាតែ​រាជរដ្ឋាភិបាល​ក្នុង​អាណត្តិ​ទី​៥​នេះ​ឬ​តទៅ​អាណត្តិ​ក្រោយៗ​ទៀតឡើយ ក្នុងនោះ​បានដាក់​ចេញ​នូវ​គោលនយោបាយ​ថ្មីៗ ជាច្រើន​និង​ផែនការ​សកម្មភាព​រប​ស់​ខ្លួន​បន្តទៀត​ដើម្បី​ជំរុញ​ការកែលម្អ​វិស័យ​អប់រំ​ឲ្យ​បាន​កាន់តែ​ល្អ​ថែមទៀត​។

លោក​រដ្ឋមន្ត្រី​ហង់ ជួនណា​រ៉ុ​ន ក៏បាន​លើក​បញ្ជាក់​ឲ្យ​ដឹង​ទៀតថា​តាមរយៈ​ចក្ខុវិស័យ​ដ៏​វែងឆ្ងាយ​របស់​រាជរដ្ឋាភិបាល​ក្រោម​ការដឹកនាំ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន គឺ​តែង​បាន​យកចិត្តទុកដាក់​លើ​ការអភិវឌ្ឍ​ធនធានមនុស្ស​ជា​ស្នូល និង​ជា​ឆ្អឹងខ្នង​នៃ​ការអភិវឌ្ឍ​ប្រទេស​ជាតិ ព្រោះថា​ប្រទេសជាតិ​មួយ​

គេ​មិនអាច​អភិវឌ្ឍ​បាន ដោយ​គ្មាន​ធនធានមនុស្ស​ដែល​គ្មាន​គុណភាព​ទេ ប្រទេស​យើង​ក៏​ដូចគ្នា ជាពិសេស​ប្រទេស​កាន់តែ​អភិវឌ្ឍ​រីកចម្រើន កាន់តែ​ត្រូវការ​ធនធាន​មនុស្ស​កាន់តែខ្លាំង​។​ការបង្កើន​គុណភាព​ធនធានមនុស្ស អាចជួយ​ប្រទេស​កម្ពុជា​សម្រេចបាន​តាម​គោលដៅ ដែល​រាជរដ្ឋាភិបាល​ដាក់ចេញ ថា​នឹងធ្វើ​ឲ្យ​កម្ពុជា​ក្លាយជា​ប្រទេស​ដែលមាន​ប្រាក់ចំណូល​មធ្យម​កម្រិត​ខ្ពស់ ក៏ដូចជា​ឈានទៅ​ជា​ប្រទេស​អភិវឌ្ឍ​នៅក្នុង​ឆ្នាំ​២០៥០ ។ ប៉ុន្តែ​ដើម្បី​សម្រេច​គោលដៅ​នេះ​បាន​លុះត្រាតែ​មានការ​ចូលរួម​គាំទ្រ​ពី​ប្រជាពលរដ្ឋ លោកគ្រូ​អ្នកគ្រូ មន្ត្រីរាជការ និង​កងកម្លាំង​គ្រប់​ប្រភេទ​និង​ដៃគូ​អភិវឌ្ឍន៍​នានា​ផងដែ​។​

លោក​បណ្ឌិតសភា​ចា​រ្យ ហង់ ជួនណា​រ៉ុ​ន ក៏បាន​អំពាវនាវ​ដល់​លោកគ្រូ​អ្នកគ្រូ បុគ្គលិក​មន្ទីរអប់រំ​ទាំងអស់​ត្រូវ​ទៅ​ចូលរួម​បោះឆ្នោត​នៅ​ថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០១៨​ខាង​មុននេះ ឲ្យ​បាន​គ្រប់ៗ​គ្នា​ដើម្បី បន្តដំណើរ​ការរីកចម្រើន​លើ​វិស័យ​អប់រំ ហើយ​ថា​ការ​ទៅ​បោះឆ្នោត​គឺ​ដើម្បី​ខ្លួន​យើង ទៅ​បោះឆ្នោត​ដើម្បី​ការធ្វើកំណែទម្រង់ វិស័យ​អប់រំ​របស់​យើង​ឲ្យ​កាន់តែ​ប្រសើរឡើង​ថែមទៀត​។​

ក្នុង​ពិធី​នោះ លោក​រដ្ឋមន្ត្រី​ក៏ បាន​បំពាក់​គ្រឿងឥស្សរិយយស ​និង​ផ្តល់​ប័ណ្ណសរសើរ​ដល់​បុគ្គលិក​និង មន្ត្រី​ចូលនិវត្តន៍ នៃ​មន្ទីរអប់រំ យុវជន និង​កីឡា ខេត្តកំពត សរុប ៥៦៥​នាក់ ស្រី​២០៣​នាក់​ផងដែរ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu