មានដល់ទៅមួយភាគបីនៃពលរដ្ឋអាមេរិកាំង កំពុងប្រើប្រាស់ថ្នាំពេទ្យ ដែលចេញដោយវេជ្ជបញ្ជាមានដូចជាថ្នាំការពារកំណើត(ពន្យារកំណើត)ឈ្មោះ antacids និងថ្នាំព្យាបាលរោគបេះដូងជាទូទៅ ដែលអាចបណ្តាលឲ្យកើនឡើងនៃអាការៈធ្លាក់ទឹកចិត្ត (depression) ។ នេះជាការព្រមានប្រាប់ពីក្រុមអ្នកសិក្សាស្រាវជ្រាវកាលពីថ្ងៃអង្គារ។
ចាប់តាំងពីថ្នាំទាំងឡាយដែលត្រូវបានគេប្រើជាទូទៅ នោះ មនុស្សផងទាំងឡាយប្រហែលជាមិនមានការចាប់អារម្មណ៍ពីសក្តានុពលនៃប្រតិកម្មបង្កឲ្យកើតអាការៈធ្លាក់ទឹកចិត្តនោះទេ។ នេះជាការលើកឡើងនៅក្នុងរបាយការណ៍ដែលចុះផ្សាយនៅក្នុងព្រឹត្តិបត្រព័ត៌មាន The journal of the American Medical Association (JAMA) ។
របាយការណ៍នោះត្រូវបានផ្សព្វផ្សាយរយៈពេលមួយសប្តាហ៍ បន្ទាប់ពីអាជ្ញាធរសុខាភិបាលសហរដ្ឋអាមេរិកបានលើកឡើងថា ករណីអត្តឃាតកម្មបានកើនឡើង៣០ភាគរយរួចជាស្រេច ក្នុងរយៈពេល២ទសវត្សកន្លងទៅនេះ ដោយប្រមាណពាក់កណ្តាលនៃចំនួនមនុស្សដែលធ្វើអត្តឃាតមិនបានទាំងដឹងខ្លួនថា រងការឈឺចាប់ដោយសារជំងឺខួរក្បាលនិងផ្លូវចិត្តថែមទៅទៀត។
សម្រាប់ការសិក្សាស្រាវជ្រាវបច្ចុប្បន្ននេះវិញ អ្នកសិក្សាស្រាវជ្រាវបានរកឃើញថា អាការៈហានិភ័យនៃជំងឺធ្លាក់ទឹកចិត្ត កើនឡើងខ្ពស់បំផុតក្នុងចំណោមមនុស្សដែលលេបថ្នាំលើសពីមួយមុខដោយកើតទៅជាមានជំងឺធ្លាក់ទឹកចិត្តដែលបណ្តាលមកពីប្រតិកម្មរបស់ថ្នាំ៕
អា.អេហ្វ.ប៉េ
Source: Kampuchea Thmey Daily
0 Comments