Ad Code

ក្រសួង​អប់រំ​នឹងធ្វើ​ស​ន្និសិទ​កាសែត​ស្តីពី​ការរៀបចំ​ប្រឡង​បាក់​ឌុប​នៅ​ដើម​សប្តាហ៍​ក្រោយនេះ



ភ្នំពេញ ​៖ ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​នឹងធ្វើ​សន្និសីទ​កាសែត​ស្តីពី​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ (​បាក់​ឌុប​) ឆ្នាំ​សិក្សា ២០១៧-២០១៨​នៅ​ថ្ងៃ​ចន្ទ​សប្តាហ៍​ក្រោយនេះ​នៅ​អគារ​ក្រសួង​ងប់​រំ​នៅក្នុង​ស្តា​ត​អូឡាំពិក​វេលា​ម៉ោង​២​រសៀល​ក្រោម​អធិបតីភាព​លោក​បណ្ឌិតសភា​ចា​រ្យ​ហង់ស​ជួនណា​រ៉ុ​ន​រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន​និង​កីឡា​។

ជា​មួយ​គ្នា​នេះ​ដែរ ​ក្រសួង​អប់រំ យុវជន​និង​កីឡា​នឹង​បិទ បញ្ជី​ឈ្មោះ​បេក្ខជន លេខ​តុ លេខ​បន្ទប់ និង​បទបញ្ញត្តិ​ផ្សេងៗ ទាក់ទង​នឹង​ការ​ប្រឡង​បាក់​ឌុប នឹង​បិទ​ផ្សព្វផ្សាយ តាម​មណ្ឌល​ប្រឡង ចាប់ពី​ម៉ោង ៩ ព្រឹក ថ្ងៃទី​១៩ ខែសីហា ឆ្នាំ​២០១៨​ខណៈ​ដំណើរការ​សំណេរ នៃ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ (​បាក់​ឌុប​) ឆ្នាំ​សិក្សា ២០១៧-២០១៨ នឹង​ប្រព្រឹត្តទៅ​រយៈពេល​ពីរ​ថ្ងៃ គឺ​ថ្ងៃទី ២០-២១ ខែសីហា ឆ្នាំ​២០១៨ ។



​គួរ​រំលឹកថា​ កាលពី​ឆ្នាំមុន​ការ​ប្រឡង​សញ្ញាបត្រ មធ្យមសិក្សា​ទុតិយភូមិ បានធ្វើ​ឡើង នៅ​ថ្ងៃទី​២១-២២ ខែសីហា ដោយមាន​សិស្ស​ប្រឡង ជាប់​ជាង​៦​ម៉ឺន ៣​ពាន់​នាក់ ស្មើនឹង ៦៣.៨៤% នៃ​បេក្ខជន​វត្តមាន​សរុប​ចំនួន ៩៩,៧២៨​នាក់ ហើយ​ក្នុងចំណោម​សិស្ស ប្រឡង​ជាប់​ទាំងនោះ​ទទួល​និទ្ទេស A៖ ចំនួន ៤២៤​នាក់​, និទ្ទេស B៖ ចំនួន ២,៤៦៤​នាក់​, និទ្ទេស C៖ ចំនួន ៥ ០០០​នាក់​, និទ្ទេស D៖ ចំនួន ៩,១២៣​នាក់ និង​និទ្ទេស E៖ ចំនួន ៤៦,៦៥៧​នាក់​។

គួរ​បញ្ជាក់​ថា ​ចាប់តាំងពី​ឆ្នាំ​២០១៤​មក ក្រសួង​អប់រំ​យុវជន​និង​កីឡា ក្រោម​ការដឹកនាំ​របស់​លោក ហង់ ជួនណា​រ៉ុ​ន បាន​ធ្វើ​កំណែទម្រង់​ស៊ីជម្រៅ​លើ​ប្រព័ន្ធ​អប់រំ​ក្នុងនោះ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ (​បាក់​ឌុប​) ត្រូវបាន​រឹតបន្តឹង​ក្រោម​ពាក្យស្លោក​អ្នកចេះ​គឺជា​ប់​៕

 



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu