Ad Code

ដេ​ន​នី ក្វាន់ ​៖ ​នៅ​លើ​លោក​នេះ​ មនុស្ស​ស្រី​ណា​ដែល​ថា​ មិន​ចង់​ស្អាត?



ភ្នំពេញ​ ៖ ​បន្ទាប់ពី​មានការ​រិះគន់​ពី​សំណាក់​មហាជន​លើ​ការ​ចំណាយ​លុយ​ដើម្បី​កែ​សម្ផស្ស​តារា​ស្រី​កញ្ញា ដេ​ន​នី ក្វាន់ បាន​រង​នូវ​ពាក្យ​រិះគន់​មួយ​ចំនួន​ពី​មហាជន​ ខណៈ​មាន​មតិ​ខ្លះ​បាន​ចោទ​ថា​ នាង​ស្អាត​ដោយសារ​ជាតិគីមី។

កញ្ញា ដេ​ន​នី ក្វាន់ បាន​និយាយ​ថា ខ្ញុំ​មិនដែល​ខ្លាច​នឹង​ប្រាប់​គេ​ថា ​ខ្ញុំ​ស្អាត​ដោយសារ​កែសម្ផស្ស​នោះ​ទេ​ ហើយក៏​អត់​ខ្វល់​ពី​មនុស្ស​មួយ​ចំនួន​ដែល​​រិះគន់​ថា ​ខ្ញុំ​កែ​ឡើង​មុខ​ដូច​ខ្មោច មុខ​ដូច​ព្រះ​យូ​ឡាយ​..​គីមី​ពេញ​ខ្លួន​រស់​មិន​បាន​យូរ តែ​ក៏​ចង់​ប្រាប់​ពួកគាត់​វិញ​ថា​ជីវិត​មនុស្ស​មិន​ទៀង​នោះ​ទេ ​អ្នកខ្លះ​ធម្មជាតិ​ស្លាប់​មុន​គីមី​ក៏មាន​ច្រើន​ដែរ ព្រោះ​ជីវិត​មនុស្ស​កើតមក​គឺ​ជៀស​មិន​ផុតពី​សេចក្តីស្លាប់​ទេ​...​។​

តារា​សម្តែង​កញ្ញា ដេ​ន​នី ក្វាន់​បន្តថា អញ្ចឹង​ហើយ​សូមកុំ​ប្រមាថ​ជីវិត​ខ្ញុំ​អី​ បើ​អ្នក​បានកើត​មក​មា​ន​សម្រស់​ធម្មជាតិ​ស្រស់ស្អាត​ហើយ គួរតែ​អាណិត​ដល់​ខ្ញុំ​ដែល​កើតមក​មិន​ស្អាត ខំ​ចំណាយលុយ​ចំណាយ​ពេលវេលា ជាពិសេស​ត្រូវ​ឆ្លងកាត់​មុខកាំបិត​យ៉ាង​ឈឺចាប់ ដើម្បីអោយ​មាន​សម្រស់​ស្រស់ស្អាត​ដូច​ស្រី​ដទៃទៀត​។​

ប្រភព​ខាងលើ​បាន​និយាយ​បន្ថែមថា នៅលើ​លោក​នេះ​មនុស្ស​ស្រី​ណា​ដែល​ថា​មិន​ចង់​ស្អាត​? ដូច្នេះ​បើ​អ្នកមាន​សម្រស់​ស្រស់​ស្អាត​ហើយ​សូមកុំ​ដៀល​អ្នកដទៃ​ដែល​មិន​ស្អាត​!​។ ​ជាមួយគ្នា​នៃ​ការលើកឡើង​ដូច្នេះ​មាន​មហាជន​ជាមួយ​ចំនួន​បាន​លើក​ជា​កម្លាំងចិត្ត​ដល់​តារា​ស្រី​រូប​ស្រស់​កញ្ញា ដេ​ន​នី ក្វាន់ និង​ថែមទាំង​និយាយថា​ កុំ​ខ្វល់​នឹង​ពាក្យ​មនុស្ស​ ដែល​ខ្លះ​គេ​មិន​ពេញចិត្ត​ចំពោះ​ប្អូន​សោះឡើយ៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu