ភ្នំពេញ ៖ នារីម្នាក់ ត្រូវបានគេប្រទះឃើញស្លាប់ដោយស្ថានភាព ចងកសម្លាប់ខ្លួន នៅក្នុងបន្ទប់ផ្ទះជួលមួយកន្លែង នៅផ្លូវលេខ១០០៣ ភូមិ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ កាលពីវេលាម៉ោង២៣ យប់ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៨។
សពនារីខាងលើ ឈ្មោះខាត់ សុម៉ាលី អាយុ២០ មុខរបរបម្រើការងារនៅ ហាងផឹកស៊ីមួយ មានស្លាកយីហោ"ហេង ហេង ២" មានទីតាំងនៅក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក និងមានស្រុកកំណើតនៅភូមិ ជីពាង ឃុំមងរាវ ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម (បច្ចុប្បន្នខេត្តត្បូងឃ្មុំ)។
ប៉ូលិសនិយាយថា ៖ តាមការបំភ្លឺពីសាក្សីឈ្មោះ នូ យ៉ាដែត ជាមិត្តភក្តិរបស់សព ដែលធ្វើការជាមួយគ្នា បានអោយដឹងថា មុនពេលកើតហេតុនៅវេលាម៉ោង២៣និង១៥នាទី ឈ្មោះ ខាត់ ម៉ាលី (សព) បានទូរស័ព្ទមកប្រាប់នាងថា ខ្ញុំអស់រលីងហើយ ខ្ញុំមិនចង់រស់ទៀតទេ...និយាយបានប៉ុណ្ណឹង ក៏បិទទូរស័ព្ទ។ នាងបន្តថានៅពេលនោះនាងក៏បានទូរស័ព្ទមកវិញ តែគេមិនលើកទូរស័ព្ទសោះ ទើបដើរមកកាន់បន្ទប់នាង រុញទ្វារបន្ទប់ចូលមើល ឃើញទូរស័ព្ទនាងទុកនៅលើតុ ហើយបានប្រទះឃើញនាងចងកស្លាប់នៅត្រង់បង្អួចដោយក្រមា និងមានលៀនអណ្ដាតផង ក៏ភ័យ ស្រែកផ្អើលគេឯងអោយជួយប្ដឹងប៉ូលិសមូលដ្ឋានមកជួយតែហួសពេល។
តាមការសន្និដ្ឋានរបស់ក្រុមសមត្ថកិច្ចបានបញ្ជាក់ថា ៖ នាងរងគ្រោះពិតជាស្លាប់ដោយធ្វើអត្តឃាត(ចងកសម្លាប់ខ្លួនឯង)ពិតមែន ដោយសារមានវិបត្តិបាត់បង់អ្វីម្យ៉ាងអាចជាទ្រព្យសម្បត្តិដែលនាងខំសន្សំកន្លងមកនោះ ត្រូវគេប្លន់ឬលួច។
សពត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យ ដោយដឹកយកទៅទុកនៅវត្តទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ៕
Source: Kampuchea Thmey Daily
0 Comments