ខ្សែបម្រើរបស់ក្រុមជម្រើសជាតិរុស្ស៊ីកីឡាករ Alan Dzagoev ដែលបានរងរបួសសរសៃពួរក្នុងការទទួលជ័យជម្នះ ៥-០ លើក្រុមជម្រើសជាតិអារ៉ាប៊ីសាអូឌីតក្នុងការប្រកួតថ្ងៃបើកឆាក World Cup កំពុងតែសង្ឃឹមថានឹងជាសះស្បើយពីរបួសប្រសិនបើក្រុមរបស់គាត់ឆ្លងផុតវគ្គជម្រុះតាមពូល។
កីឡាករ Dzagoev ដែលបានប្ដូរចេញពីទីលាននៅនាទីទី ២៣ ពេលប្រកួតជាមួយនឹងក្រុមជម្រើសជាតិអារ៉ាប៊ីសាអូឌីតកាលពីថ្ងៃព្រហស្បតិ៍បាននិយាយថា ព័ត៌មានដែលគាត់អាចវិលត្រឡប់មកកាន់វគ្គ ១៦ ក្រុមចុងក្រោយបានកើតឡើង ខណៈដែលរបួសរបស់គាត់ក៏មិនសូវធ្ងន់ធ្ងរ។
ខ្សែបម្រើវ័យ ២៨ ឆ្នាំរបស់ក្លិប CSKA Moscow រូបនេះបាននិយាយថា "ខ្ញុំសង្ឃឹមថាខ្ញុំនៅតែអាចលេង ព្រោះពួកគេ (ក្រុមគ្រូពេទ្យ) បាននិយាយថា ប្រសិនបើយើងឈានដល់វគ្គ ១៦ ក្រុមចុងក្រោយប្រហែលជាខ្ញុំនឹងអាចលេងបាន" ។
កីឡាករ Dzagoev បាននិយាយថា "វាជាការប្រកួតដ៏សំខាន់បំផុតនៃជីវិតរបស់អ្នកដែលបានឆ្លងកាត់កន្លងមកនេះ" ។
កីឡាករ Dzagoev នឹងមិនធ្វើដំណើរជាមួយនឹងក្រុមជម្រើសជាតិរុស្ស៊ីទៅកាន់ទីក្រុង St Petersburg ឡើយជាទីកន្លែងដែលពួកគេនឹងជួបជាមួយនឹងប្រទេសអេហ្ស៊ីបនៅថ្ងៃអង្គារ។
សូមបញ្ជាក់ថា កីឡាករ Dzagoev ជាប់ជម្រើសជាតិរុស្ស៊ីក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោកក្នុងឆ្នាំ ២០១៤៕ REUTERS
Source: Kampuchea Thmey Daily
0 Comments