Ad Code

ចលនា #MeToo ទៅដល់​ប្រទេស​អូស្ត្រាលី​ជាមួយនឹង​ការស៊ើបអង្កេត​អំពី​ការ​យាយី​ផ្លូវ​ភេទ​នៅ​កន្លែងធ្វើការ



នៅ​ថ្ងៃ​ពុធ ប្រទេស​អូស្ត្រាលី បាន​បើក​ការស៊ើបអង្កេត​ថ្នាក់ជាតិ​មួយ​ស្តីពី​ការ​យាយី​ផ្លូវភេទ​នៅ​កន្លែងធ្វើការ​នៅ​ក្នុង​សញ្ញា​មួយ​ដែល​បង្ហាញ​ថា រដ្ឋាភិបាល ​នានា​កំពុង​ចាប់ផ្ដើម​ឆ្លើយតប​ទៅ​នឹង​បញ្ហា​សកល ​ដែល​ត្រូវ​បាន​គូស​បញ្ជាក់​ដោយ​ចលនា #MeToo ដ៏​ធំ​មួយ។

ការស៊ើបអង្កេត​នេះ​ដែល​ត្រូវបាន​ធ្វើឡើង​ដោយ​គណៈកម្មការ​សិទ្ធិមនុស្ស​អូស្ត្រាលី​នឹង​ពិនិត្យ​លើ​ក្របខ័ណ្ឌ​ច្បាប់​ស្តីពី​ការ​យារ​យី​ផ្លូវភេទ​និង​ពិនិត្យមើល​ឡើងវិញ​នូវ​ពាក្យបណ្តឹង​ដែល​បានដាក់​នៅ​ភ្នាក់ងារ​ប្រឆាំង​ការរើសអើង​។ វា​ក៏​នឹង​ផ្តោតលើ​តួនាទី​នៃ​បច្ចេកវិទ្យា​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ផងដែរ​។​

វា​កើតឡើង​ចំពេល​មានការ​កើនឡើង​នៃ​ចលនា #MeToo តាម​អន​ឡាញ​ប្រឆាំងនឹង​ការប្រព្រឹត្តិ​ខុសឆ្គង​ខាង​ផ្លូវភេទ​ដែល​បានធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នៅ​ជុំវិញ​ពិភពលោក​និង​ធ្វើ​ឲ្យ​ជនរងគ្រោះ​ចេញមុខ​រាយការណ៍​អំពី​ការយាយី​ដែល​ពេលខ្លះ​ដោយ​បុគ្គល​ឈានមុខ​នៅក្នុង​ឧស្សាហកម្ម​និង​សិល្បៈ​។​

រដ្ឋមន្ត្រីក្រសួង​ស្ត្រី​លោកស្រី Kelly O'Dwyer បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា “​គ្មាន​នរណាម្នាក់​ត្រូវ​ទទួលរង​នូវ​ការយាយី​ផ្លូវភេទ​នៅក្នុង​កន្លែងធ្វើការ​ឬ​នៅក្នុង​ផ្នែក​ផ្សេងទៀត​នៃ​ជីវិត​របស់​ពួកគេ​នោះទេ​”​។​

លោកស្រី O'Dwyer បាន​និយាយទៀតថា ផលវិបាក​ផ្ទាល់ខ្លួន​និង​អាជីព​នៃ​ការ​យារ​យី​ផ្លូវភេទ​នៅ​កន្លែងធ្វើការ​គឺមាន​សារៈសំខាន់​ណាស់​។ លោកស្រី​បានលើកឡើង​ពី​ផលប៉ះពាល់​អវិជ្ជមាន​ដូចជា​ការថយចុះ​នៃ​ផលិតភាព អវត្តមាន​និង​ការចូលនិវត្តន៍​មុនពេល​កំណត់​។​

ការស៊ើបអង្កេត​ស្រដៀង​គ្នា​នេះ​ក៏​កំពុងដំណើរការ​នៅ​ចក្រភព​អង់គ្លេស​ផងដែរ​ប៉ុន្តែ​គណៈកម្មាធិការ​នេះ​បាន​និយាយថា ខ្លួន​ជឿថា ការស៊ើបអង្កេត​របស់​អូស្ត្រាលី​គឺជា​លើកដំបូង​ហើយ​ដែល​ត្រូវបាន​ចាប់ផ្តើម​ក្នុងការ​ឆ្លើយតប​ទៅនឹង​ចលនា #MeToo និង​បានបង្ហាញ​ពី “​ភាពជា​អ្នកដឹកនាំ​អន្តរជាតិ​” នៅលើ​បញ្ហា​នេះ​។​

យោងតាម​រដ្ឋាភិបាល​បាន​ឲ្យ​ដឹងថា ជាង​២០​ភាគរយ​នៃ​មនុស្ស​ដែលមាន​អាយុ​លើសពី​១៥​ឆ្នាំ​គឺ​ត្រូវបាន​គេ​យាយី​ផ្លូវភេទ​នៅក្នុង​ប្រទេស​អូស្ត្រាលី​ខណៈដែល​៦៨​ភាគរយ​នៃ​ករណី​ទាំងនោះ​គឺ​ស្ថិតនៅ​កន្លែងធ្វើការ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu