Ad Code

សមាជិកសភា​ហុល្លង់​យល់ព្រម​លើ​សន្ធិសញ្ញា​អ៊ុយ​ក្រែ​ន​ស្តីពី​ការកាត់ទោស​ពាក់ព័ន្ធ​ជើងហោះហើរ MH17



សមាជិកសភា​ហុល្លង់​ កាលពី​ថ្ងៃ​អង្គារ​ បាន​យល់ព្រម​លើ​សន្ធិសញ្ញា​មួយ​ ដែល​បាន​ចុះហត្ថលេខា​រវាង​ប្រទេស​ហុល្លង់​ និង​អ៊ុយ​ក្រែ​ន​ដើម្បី​កាត់ទោស​តាម​ដែ ល​អាចធ្វើ​ទៅ​បាន​ចំពោះ​អ្នក​ដែល​ទទួលខុសត្រូវ​សម្រាប់​ការ​ធ្លាក់​ជើងហោះហើរ MH17 ។​

អតីតរដ្ឋមន្ត្រី​យុត្តិធម៌​ហុល្លង់​លោក Stef Blok បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​នេះ​ជាមួយ​សម​ភាគី​អ៊ុយ​ក្រែ​ន​លោក Pavlo Petrenko កាលពី​ខែកក្កដា​ឆ្នាំមុន​, បី​ឆ្នាំ​បន្ទាប់ពី​យន្តហោះ​ដឹក​អ្នកដំណើរ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ម៉ាឡេស៊ី​ត្រូវបាន​បាញ់​ទម្លាក់​នៅលើ​ទឹកដី​អ៊ុយ​ក្រែ​នភា​គ​ខាងកើត​ដែល​ញាំញី​ដោយ​សង្គ្រាម​ដែល​បានសម្លាប់​មនុស្ស​ទាំងអស់​២៩៨​នាក់​។​

ដោយ​ត្រូវ​បានអនុម័ត​កាលពី​ថ្ងៃ​អង្គារ សន្ធិសញ្ញា​នេះ​បាន​កំណត់ថា ការចោទប្រកាន់​ជនសង្ស័យ​នឹង​ប្រព្រឹត្តទៅ​នៅ​តុលាការ​ហុល្លង់​ដែល​ទំនងជា​នៅក្នុង​ទីក្រុង​ឡាអេ​។​

វា​ក៏​អនុញ្ញាត​ឲ្យ​មានការ​កាត់ទោស​តាម​វីដេអូ​ផងដែរ​។ ទោស​ដាក់ពន្ធនាគារ​នឹង​ត្រូវបាន​អនុវត្ត​នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​ប្រសិនបើ​ជនសង្ស័យ​ដែល​ត្រូវបាន​ផ្តន្ទាទោស​មិន​អាចធ្វើ​បត្យាប័ន​ទៅ​ប្រទេស​ហុល្លង់​បាន​។​

លោក Blok បាន​និយាយ​នៅពេលនោះ​ថា សន្ធិសញ្ញា​នេះ​គឺជា​ជំហាន​ដ៏​សំខាន់​មួយ​ឆ្ពោះទៅរក​ការពិត​និង​ដាក់​ជនសង្ស័យ​ក្នុងការ​ជំនុំជម្រះ​។​

ប្រទេស​ហុល្លង់​និង​អូស្ត្រាលី​កាលពី​ខែ​មុន​បាន​បន្ទោស​ដោយផ្ទាល់​ចំពោះ​រុស្ស៊ី​។ មី​ស៊ី​ល BUK ផលិត​នៅ​ប្រទេស​រុស្ស៊ី​បាន​វាយប្រហារ​យន្តហោះ​នោះ​ខណៈពេល​កំពុង​ស្ថិតក្នុង​ជើងហោះហើរ​រវាង​ទីក្រុង​អាំ​ស្ទើ​ដាំ​និង​គូ​ឡា​ឡាំ​ពួរ​កាលពី​ថ្ងៃទី​១៧​ខែកក្កដា​ឆ្នាំ​២០១៤​។​

ថ្វីបើ​ប្រទេស​ចំនួន​៥​ដូចជា​អូស្ត្រាលី ប៊ែ​ល​ហ្សិ​ក ម៉ាឡេស៊ី ហុល្លង់​និង​អ៊ុយ​ក្រែ​ន​កំពុង​ស៊ើបអង្កេត​ឧបទ្ទវ​ហេតុនេះ​ក៏ដោយ​ប៉ុន្តែ​ភាគច្រើន​នៃ​ជនរងគ្រោះ​នៅលើ​យន្តហោះ​នោះ​គឺជា​ជនជាតិ​ហុល្លង់​។​

រឿងនេះ​បានកើត​ឡើង​បន្ទាប់ពី​ក្រុម​អ្នកស៊ើប​អង្កេត​អន្តរជាតិ​បាន​សន្និដ្ឋាន​ថា មី​ស៊ី​ល BUK គឺ​មកពី​កងពលតូច​រុស្ស៊ី​មួយ​ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង Kursk ភាគ​និរតី​៕ AFP



[caption id="attachment_927938" align="aligncenter" width="700"]  [/caption]

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu