Ad Code

ដេ​ន​នី ខ្វាន់ នៅតែ​បន្ត​លេចធ្លោ​ក្នុង​សកម្មភាព​មនុស្សធម៌



ភ្នំពេញ ​៖​ ស្រប​ពេល​ ដែល​អាជីព​សិល្បៈ​ ត្រូវ​បាន​ក្រសួង​វប្បធម៌ ​និង​វិចិត្រសិល្បៈ ​ប្រកាស​ដក​ពិន័យ​ហើយក៏​ពិតមែន ​តែ​តារា​សម្តែង​រូប​ស្រស់​សាច់​សខ្ចី​ដូច​ពងមាន់​កប​កញ្ញា ដេ​ន​នី ក្វាន់ ជា​ការ​​សម្គាល់​​​នៅតែ​ផ្តើម​លេចធ្លោ​តាមរយៈ​សកម្មភាព​ការងារ​មនុស្សធម៌​ចែក​អំណោយ​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​ និង​ចាស់ជរា​នៅ​តាម​ទី​ជនបទ​ដាច់​ស្រយាល​ជា​បន្តបន្ទាប់។

ជាមួយគ្នា​នៃ​សកម្មភាព​មនុស្សធម៌​របស់​តារា​សម្តែង​ស្រី​មាន​ដើមកំណើត​មកពី​ទឹកដី​ខេត្តព្រះវិហារ​កញ្ញា ដេ​ន​នី ក្វាន់ ត្រូវបាន​មហាជន​ជាច្រើន​បាន​បង្ហាញ​អារម្មណ៍​គាំទ្រ​ និង​លើក​សរសើរ​ពី​ទឹក​ចិត្តល្អ​របស់​នាង​។​ មិនតែប៉ុណ្ណោះ​ក៏មាន​ខ្លះទៀត​បាន​និយាយថា ដេ​ន​នី ក្វាន់ មិន​ត្រឹម​តែមាន​រូប​សម្ផស្ស​ស្រស់​សោភា​នោះទេ ​នាង​ថែមទាំង​មានទឹក​ចិត្តល្អ​ចេះ​ជួយ​អ្នក​ដែលមាន​ជីវភាព​ក្រលំបាក​ជាង​ខ្លួន​ទៀត​។​ នេះ​គឺជា​គំរូ​ដ៏​ល្អ​មួយ​សម្រាប់​តារា​ប្រុស​-​ស្រី​ឯទៀត​គួ​រតែ​យកតម្រាប​តាម​កញ្ញា ដេ​ន​នី ខ្វាន់​។​

កញ្ញា​ដេ​ន​នី ក្វាន់ បាន​បង្ហោះ​ភ្ជាប់​ជាមួយ​រូបភាព​នៃ​ការចែក​អំណោយ​នោះ​ថា​ ថ្ងៃនេះ​នាង​ខ្ញុំ​នាំយក​អំណោយ​មក​ជូន លោកយាយ​ចំនួន​១០​គ្រួសារ​នៅ​ភូមិ​ត្រពាំង​ពោធិ៍​សង្កាត់​ឪឡោក ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​…​។​ អំពើ​ល្អ​សូមកុំ​ស្ទាក់ស្ទើរ​នឹង​ធ្វើ សូមកុំ​ទាមទារ​នូវ​ការ​តបស្នង ហើយក៏​មិនចាំបាច់​ឲ្យ​នរណាម្នាក់។

តារា​សម្តែង​ចង្កា​ស្រួច​សម្តី​ផ្អែម​កញ្ញា ដេ​ន​នី ក្វាន់ បាន​បន្ថែមថា ​ដឹង​​​ត្រឹមតែ​ធ្វើ​ចេញពី​ចិត្ត ដ៏​ពិតប្រាកដ​របស់​យើង​គឺ​វា​គ្រប់គ្រាន់​ហើយ​មួយជីវិត​នេះ​អ្វីដែល​រីករាយ​បំផុត​សម្រាប់​នាង​ខ្ញុំ គឺ​ការ​ធ្វើអំពើ​ល្អ​ជួយ​គ្នា​ក្នុង​គ្រាក្រ វា​ជា​ក្តី​សុខ​របស់ខ្ញុំ​។​

សូមបញ្ជាក់ថា​ តារា​សម្តែង​ស្រី​កញ្ញា ដេ​ន​នី ក្វាន់ បន្ទាប់ពី​ត្រូវបាន​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​ដាក់​បម្រាម​លើ​អាជីព​សម្តែង​មាន​រយៈ​១​ឆ្នាំ​លើ​ករណី​ស្លៀកពាក់​សិច​ស៊ី​នោះ ​ពេលនេះ​ត្រូវបាន​ក្រសួង​សម្រេច​លើកលែង​នៃ​ការ​បិទផ្លូវ​សិល្បៈ​ទៀតហើយ​។​ មិនតែប៉ុណ្ណោះ​នាង​ក៏​អាច​មានឱកាស​ចេញមុខ​សម្តែង​នៅលើ​វិថី​សិល្បៈ​វិញ​ដូច​គ្រា​មុនៗ​ផងដែរ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu