Ad Code

រឿង សា​រ័ត្ន ជួប Ou Ranou ឯ លាភ រដ្ឋា ជួប A Norn នៅ​SEATV



រឿង សា​រ័ត្ន អ្នក​ប្រដាល់​ក្លិប​កងពលតូច​ទ័ព​ឆ័​ត្រ​យោង​៩១១ និង លាភ រដ្ឋា អ្នក​ប្រដាល់ នៃ​ក្លិប​ដី​ឡូ​តិ៍​មាន​រិ​ទ្ធ​ខេត្តបន្ទាយមានជ័យ នឹងត្រូវ​អ្នករៀបចំ​កម្មវិធី​ប្រដាល់​នៅ​ប៉ុស្តិ៍​អាស៊ីអាគ្នេយ៍ ផ្គូផ្គង​អោយ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​។ ទាំង​២​គូ​នេះ នឹង​ប្រកួត​គ្នា​នា​ព្រឹក​ថ្ងៃអាទិត្យ​ទី​១៧ ខែ​មិថុនា​ ឆ្នាំ​២០១៨ នៅលើ​សង្វៀន​Wurkz របស់​SEA-TV។

រឿង សា​រ័ត្ន អ្នក​ប្រដាល់​ក្លិប​កងពលតូច​ទ័ព​ឆ័​ត្រ​យោង​៩១១ នឹង​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​ឈ្មោះ Ou Ranou ។ ពីរ​នាក់​នេះ ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់ ៦៥ គីឡូក្រាម។

រឿង សា​រ័ត្ន ជា​ជើង​ខ្លាំង​មួយរូប ដែល​ការប្រកួត​របស់គេ​ទោះ​ឈ្នះក្តី ចាញ់ក្តី មាន​មាន​លក្ខ​ណះ​តឹងតែង​បំផុត ពោលគឺ​មិនមាន​នរណា​យកឈ្នះ​លើ​រូបគេ​ដោយ​ផុយ​ស្រួល​នោះឡើយ។​

ប៉ុន្តែ​អ្នក​ប្រដាល់​រូបនេះ មិនសូវ​ដែល​ជួប​ប្រកួត​ជាមួយ​ថៃ​នោះឡើយ ពោលគឺ​គេ​ជួប ថៃ​បាន​១០​លើក​ប៉ុណ្ណោះ ដោយ​វាយ​ឈ្នះ​៥​ចាញ់​៥​លើក​។ អ្នកណា​ក៏​គេ​ដឹងថា រឿង សា​រ័ត្ន​ជា​ជើង​ខ្លាំង​ដែរ ទោះបីជា​វាយ​ចាញ់ ក៏​មិនអាច​ចាញ់​ដោយ​ងាយៗ​បានដែរ ។ យ៉ាងណា ពេលនេះ សា​រ័ត្ន ត្រូវបាន​ជួប​ប្រកួត​ជាមួយ Ou Ranou ដែលជា​អ្នក​ប្រដាល់​ជើង​ខ្លាំង​របស់​ថៃ មិនដឹងថា​ឈ្នះ​ឬ​ចាញ់​នោះទេ ? ។ រឿង សា​រ័ត្ន មិន​ធ្លាប់​ដែល​ជួប​ជាមួយ Ou Ranou នេះ​ទេ​កន្លងមក​។​

រឿង សា​រ័ត្ន មានការ​ស្រុត​ធ្លាក់ចុះ​នៅក្នុង​ការប្រកួត​ប៉ុន្មាន​ប្រកួត​ចុងក្រោយ​នេះ​។​តែ​ការឡើង​ប្រកួត​ចុងក្រោយ​នេះ គេ​បាន​វាយ​ឈ្នះ​ថៃ​Phat Ka ដោយ​ពិន្ទុ កាលពី​ថ្ងៃទី​០៥ ឧសភា កន្លងទៅនេះ ។ អ្នក​ប្រដាល់​រូបនេះ វាយ​រាង​មើលងាយ​គូប្រកួត​បន្តិច នៅពេលដែល​មើលឃើញ​គូប្រកួត​រាង​អន់​ជាង​ខ្លួន​នោះ ។

សា​រ័ត្ន ជា​អ្នក​ប្រដាល់​ម្នាក់ ដែល​ប្រកួត​និង​ផ្តួល​គូប្រកួត​ដោយសារ​ទិច​និ​ច​កណ្តាប់ដៃ កែង និង ជង្គង់ ។ យ៉ាងណា ប៉ះ​ជាមួយ Ou Ranou លើក​នេះ ក៏​រាង​យ៉ាប់​ដែរ ។​

Ou Ranou គេ​ក៏​ជា​ជើង​ខ្លាំង​មួយរូប​ដែរ ។ អ្នក​ប្រដាល់​ថៃ​រូបនេះ ធ្លាប់​មក​ប្រកួត​ម្តង​ហើយ ដោយ​វាយ​ស្មើ​ជាមួយ​យុគ យក្ស​គី​ល អ្នក​ប្រដាល់​ក្លិប​កងចក្រ​រាជសីហ៍​មាន​រិ​ទ្ធ​កាលពី​ថ្ងៃទី​០៨​មេសា​២០១៨ ។ គេ​មាន​ប្រវត្តិ​ប្រកួត​៦៣​លើក ដោយ​វាយ​ឈ្នះ​៥៤​លើក ចាញ់​០៩​លើក មិនដែល​ស្មើ ខ​ណះ​ដែល​សា​រ័ត្ន មាន​ប្រវត្តិ​ប្រកួត​៧៥​លើក ឈ្នះ​៥៩​លើក ចាញ់​១៣​លើក និង​ស្មើ​០៣​លើក ។​ចាំមើល រឿង សា​រ័ត្ន និង Ou Ranou តើន​រណា​ជា​អ្នកឈ្នះ​នោះ ? ។​

ចំពោះ​ការជួបគ្នា​រវាង​លាភ រដ្ឋា និង A Norn វិញ គូ​នេះ​ប្រហែលជា​ពិបាក​ទស្សន៍ទាយ​បន្តិច​ហើយ​។ ត្បិត​ថា អ្នក​ប្រដាល់ A Norn ដែល​ធ្លាប់​មក​ប្រកួត​កន្លងមក​នោះ ហាក់​មានប្រៀប​លើ លាភ រដ្ឋា ។​

លាភ រដ្ឋា ជា​អ្នក​ប្រដាល់​ស្រករ​ក្រោយ តែ​របៀប​វាយ​របស់គេ ល្អ​និង​ខ្លាំង​ព្រមទាំង រហ័សរហួន ហើយ​កម្លាំង​និង​ទឹកចិត្ត​របស់គេ​ក៏​ខ្លាំង​និង​ធំ​ណាស់ដែរ ។ លាភ រដ្ឋា មិន​ធ្លាប់​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​បរទេស​ទេ​កន្លងមក​។​រដ្ឋា គេ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​៤៥​លើក​ឈ្នះ​៣៣ លើក ចាញ់​១០​លើក និង​ស្មើ​០២​លើក​។​ទោះជា​យ៉ាងណា លាភ រដ្ឋា គេ​ជា​អ្នក​ប្រដាល់​ដែល​ល្អ​និង​មាន​ទំនុកចិត្ត ។​

ចំពោះ A Norn វិញ គេ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​៦៥​លើក ឈ្នះ​៥៧​លើក ចាញ់​០៦​លើក និង​ស្មើ​ពិន្ទុ ០២ លើក ។ ទោះបី​គេ​មិន​ធ្លាប់​ជួបគ្នា​ក៏ពិតមែន តែ​មើលទៅ A Norn អាចជា​អ្នកមាន​ប្រៀប​លើ​លាភ រដ្ឋា ហើយ ។ ចាំមើល រវាង​លាភ រដ្ឋា និង A Norn តើន​រណា​ឈ្នះ នោះ ? ។​

ដោយឡែក ការប្រកួត​រវាង​អ្នក​ប្រដាល់​រួម​ជាតិ​វិញ សួង សុវណ្ណ​ថា អ្នក​ប្រដាល់​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ ត្រូវគេ​ផ្គូ​អោយ​ជួប​ប្រកួត​សងសឹក​ជាមួយ ជ័យ ស៊ី​នេ​ត អ្នក​ប្រដាល់​ក្លិប​ឃ្លាំងមឿង​កីឡា ដោយ​ជួបគ្នា​ក្នុង​ទម្ងន់​៦០​គីឡូក្រាម ។ រវាង​គូ​នេះ តាម​ការសន្និដ្ឋាន​នោះ សុវណ្ណ​ថា ប្រហែលជា​មិនអាច​សម្រេចការ​សងសឹក​បាន​នោះទេ ។​

នឿន សាវ​ឌី អ្នក​ប្រដាល់​ក្លិប​អេ​ភូ​ថង​កីឡា នឹងត្រូវ​ជួប​ប្រកួត​ជាមួយ​សេក ចៅ​ជូត អ្នក​ប្រដាល់​ក្លិប​អង្គរ​មានជ័យ ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម​ដែរ ។ ពីរ​នាក់​នាក់​នេះ មិន​ធ្លាប់​ជួបគ្នា​ទេ​កន្លងមក ។ ដូច្នេះ ចាំមើល​តើ នឿន សាវ​ឌី គេ​អាច​យកឈ្នះ​សេក ចៅ​ជូត បាន​ឬ​អត់ ?៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu