Ad Code

ឈឿន ឆៃ​ដែន ជួប Rithiara - វី ស្រី​ខួច​ជួប​Phlayfa​នៅ​សង្វៀន​ស្ទឹងមានជ័យ



ឈឿន ឆៃ​ដែន អ្នក​ប្រដាល់​ក្លិប​និរោធ​មានជ័យ និង កីឡាការិនី វី ស្រី​ខួច អ្នក​ប្រដាល់​ក្លិប​នាគ​មានជ័យ នឹងត្រូវ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ នៅលើ​សង្វៀន​បាយ័ន​ស្ទឹងមានជ័យ នា​យប់​ថ្ងៃអាទិត្យ ទី​០៣ ខែ​​មិថុនា ឆ្នាំ​២០១៨​នេះ​។

ឈឿន ឆៃ​ដែន គេ​នឹងត្រូវ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​ចំណូល​ថ្មី​Rithiara Klamu engpetch ។ ពួកគេ​ទាំងពីរ នឹង​ជួប​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម ។​

Rithiara គេ​ជា​អ្នក​ប្រដាល់​ថៃ​ចំណូល​ថ្មី មិន​ធ្លាប់​មក​ប្រកួត​នៅ​កម្ពុជា​នោះទេ ។​អ្នក ប្រដាល់​ថៃ​រូបនេះ ខ្លាំង​គួរសម​ដែរ ។ នេះ​បើតាម​អ្នកដឹកនាំ​កីឡាករ​ថៃ​មក​ប្រកួត​អោយដឹង ។ ទោះជា​យ៉ាងណា Rithiara​ជួប​ជាមួយ​ឈឿន ឆៃ​ដែន លើក​នេះ ក៏​មិនជា​ធានា​ប៉ុន្មាន​ដែរ ព្រោះ​ឆៃ​ដែន គេ​បាន​ត្រៀមខ្លួន​យ៉ាង​ល្អ សម្រាប់​ការប្រកួត​នេះ ។ យ៉ាងណា ឆៃ​ដែន​លើក​នេះ អាច​ថា​គេ​មានការ​ប្រុងប្រយ័ត្ន​ជាង​មុន ដែល​ធ្វើអោយ Rithiara​ពិបាក​សង្ឃឹម​ឈ្នះ​ណាស់។​

Rithiara​មានកំនត់​ត្រា​ប្រកួត​ចំនួន ៦៧​លើក ឈ្នះ​៥៤​លើក ចាញ់​១២​លើក​ស្មើ​០១​លើក ។ តែបើ​ធៀប​ជាមួយ​ប្រវត្តិ​ប្រកួត​របស់​ឆៃ​ដែន គឺ​តិចជាង​ច្រើន​គួរសម​ដែរ ។ Rithiara គូ​របស់​ឈឿន ឆៃ​ដែន​នេះ គេ​ជា​ជើង​ខ្លាំង​នៅ​ស្រុកថៃ​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម ។​នេះ​បើតាម​ការ​អោយដឹងពី​អ្នកដឹកនាំ​កីឡាករ​ថៃ​មក​ប្រកួត ។ ប៉ុន្តែ​យ៉ាងណា Rithiara​ប្រហែលជា​ពុំ​អាចជា​អ្នកខ្លាំង​នៅ​ស្រុក​ខ្មែរ​នោះឡើយ សម្រាប់​ការជួប​ប្រកួត​ជាមួយ​ឈឿន ឆៃ​ដែន​នោះ ព្រោះ​ឆៃ​ដែន គេ​ដឹង​និង​ស្គាល់​ពី​សមត្ថភាព​និង​កលល្បិច​របស់​អ្នក​ប្រដាល់​ថៃ​ច្រើន​នាក់​មកហើយ ក្នុង​ការជួប​ប្រកួត​កន្លងមក។​

ឆៃ​ដែន មាន​ប្រវត្តិ​ប្រកួត​ប្រមាណ​១០៤​លើក គេ​វាយ​ឈ្នះ​៧៣​លើក ចាញ់​២៦​លើក និង​ស្មើ​០៥​លើក ហើយ​ធ្លាប់​ផ្តួល​ដៃគូ​អោយ​សន្លប់​ចំនួន​៣០​លើក​។​នេះ​ជា​លើក​ទី​៣៦ របស់​ឈឿន ឆៃ​ដែន​ហើយ ដែល​ជួប​ប្រកួត​ជាមួយ​ថៃ​នោះ ដែល​៣៥​លើក​កន្លងមក គេ​វាយ​ឈ្នះ​បាន​២៣​លើក ចាញ់​១១​លើក និង​ស្មើ​១​លើក។ ឆៃ​ដែន គេ​ជា​អតីត​ម្ចាស់​ខ្សែក្រវាត់​ជើងឯក របស់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន។ គេ​មាន​កណ្តាប់ដៃ​ខ្លាំង​និង​ទម្ងន់​ជើង​ទាត់​ធ្ងន់ ។ ប៉ុន្តែ​យ៉ាងណា ឈឿន ឆៃ​ដែន ឡើង​ប្រកួត​លើក​នេះ ប្រហែលជា​មិន​ដូច​ជួប​អ្នក​ប្រដាល់​ថៃ​មក​មុន​នោះទេ ព្រោះ​អ្នក​ប្រដាល់ Rithiara​ដែល​មក​លើក​នេះ គេ​ខ្លាំង​គួរសម​ដែរ។

ឈឿន ឆៃ​ដែន ប្រកួត​ចុងក្រោយ​នេះ បាន​ចាញ់​អ្នក​ប្រដាល់​ថៃ Peithang Sor.. ក្នុង​ទឹក​ទី​៣ កាលពី​ថ្ងៃទី​១២​ឧសភា​២០១៨។ ចាំមើល រវាង​ឈឿន ឆៃ​ដែន និង Rithiara តើន​រណា​ជា​អ្នកឈ្នះ​ក្នុងការ​ជួបគ្នា​លើកដំបូង​នេះ ?។

សម្រាប់​ការប្រកួត​គូ​អន្តរជាតិ​នារី​វិញ វី ស្រី​ខួច កីឡាការិនី​ប្រដាល់​ក្លិប​នាគរាជ​មានជ័យ នឹង​ទទួល​ស្វាគមន៍​កីឡាការិនី​ថៃ Phlayfar Sor.Nithya ។ កីឡាការិនី​ថៃ Phlayfar មិន ធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ទេ​កន្លងមក។ ដូច្នេះ មិនដឹងថា​អ្នក​ប្រដាល់​ស្រី​ថៃ​ម្នាក់នេះ ខ្លាំ ង​ឬ​អន់​ខ្សោយ នោះទេ​? ។​

តាមពិត វី ស្រី​ខួច ត្រូវបាន​គេ​កត់សម្គាល់ថា រឹងមាំ​និង​ខ្លាំង និង​ធ្លាប់​ផ្តួល​កីឡាការិនី​ថៃ​ច្រើន​នាក់​មកហើយ។ ស្រ​ខួច មាន​កម្លាំង​ស៊ុ​ហ្វ​រឹងមាំ គួបផ្សំ​នឹងមាន​បទពិសោធន៍​ច្រើន​ក្នុងការ​ប្រកួត​ផង​នោះ វី ស្រី​ខួច​ប្រហែលជា​អាច​យកឈ្នះ​កីឡាការិនី​ថៃ Phlayfar បាន។ តែ​យ៉ាងណា ចាំមើល​ជាក់ស្តែង តើ​វី ស្រី​ខួច អាច​យកឈ្នះ​កីឡាការិនី​ថៃ Phlayfar បាន​ឬ​អត់ ?។

ចំពោះ​ការប្រកួត​គូ​ពិសេស​ខ្មែរ​និង​ខ្មែរ​វិញ ស៊ូ វ​ណ្ណះ អ្នក​ប្រដាល់​ក្លិប​នាគរាជ​មានជ័យ ត្រូវគេ​ផ្គូ​ឲ្យ​ជួប​ជាមួយ​សុខ សុវណ្ណ អ្នក​ប្រដាល់​ក្លិប​កងពលធំ​អន្តរាគមន៍​លេខ​២ ។ ពួកគេ​ទាំងពីរ ប្រកួត​គ្នា​ក្នុង​ទម្ងន់​៦៣,៥០០ គីឡូក្រាម​។ ចំណែក​ស៊ុន ច​ន្នី អ្នក​ប្រដាល់​ក្លិប​ពន្លឺ​វិបុល​មាន​រិ​ទ្ធ ត្រូវ​ជួប​ប្រកួត​ជាមួយ បាង កា​និ​ត អ្នក​ប្រដាល់​ក្លិប​អាណាចក្រ​គុន​ខ្មែរ ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu