Ad Code

លោក Sanchez ចូលកាន់​តំណែង​ក្នុងប្រទេស​អេ​ស្ប៉ា​ញ​នៅពេល​លោក Rajoy ចាកចេញ



អ្នកនយោបាយ​សង្គមនិយម​អេ​ស្ប៉ា​ញ​លោក Pedro Sanchez បានចាប់ផ្តើម​កាន់កាប់​អំណាច​ជំនួស​អ្នក​អភិរក្ស​ជើងចាស់ Mariano Rajoy ដែល​បាន​ចាញ់​ក្នុង​ញត្តិ​សម្តែង​ការមិនទុកចិត្ត​មួយ​បន្ទាប់ពី​រឿងអាស្រូវ​ពុករលួយ​។​

ក្រុម​អ្នកតាក់តែង​ច្បាប់​បាន​ឈរ​អបអរសាទរ​នៅក្នុង​រដ្ឋសភា​នៅពេល​តំណាងរាស្ដ្រ​គាំទ្រ​អឺរ៉ុប​វ័យ​៤៦​ឆ្នាំ​ដែល​មិន​ធ្លាប់​ស្ថិតនៅក្នុង​រដ្ឋាភិបាល​រូបនេះ​បានក្លាយ​ទៅជា​ប្រមុខ​រដ្ឋាភិបាល​ទី​៧​របស់​ប្រទេស​ចាប់តាំងពី​ការវិល​ត្រលប់​ទៅកាន់​លទ្ធិប្រជាធិបតេយ្យ​នៅ​ចុង​ទសវត្សរ៍​ឆ្នាំ​១៩៧០​។​
​ការចាកចេញ​របស់លោក Rajoy បន្ទាប់ពី​កាន់តំណែង​រយៈពេល​ប្រាំមួយ​ឆ្នាំ​គឺ​អាច​នាំ​ឲ្យ​មាន​ភាព​មិនច្បាស់លាស់​ផ្នែក​នយោបាយ​នៅក្នុង​ប្រទេស​សេដ្ឋកិច្ច​ធំ​បំផុត​លំដាប់​ទី​បួន​របស់​តំបន់​ចាយប្រាក់​អឺរ៉ូ​មួយ​នេះ​។​

លោក Sanchez បាន​ប្រាប់​ក្រុម​អ្នកយកព័ត៌មាន​ថា “​ខ្ញុំ​ដឹង​ពី​ការទទួលខុសត្រូវ​ដែល​ខ្ញុំ​សន្ម​ត់ ខ្ញុំ​ដឹង​ពី​ពេលវេលា​នយោបាយ​ដ៏​ស្មុគស្មាញ​ដែល​ប្រទេស​យើង​កំពុង​ឆ្លងកាត់​ហើយ​ខ្ញុំ​នឹង​បង្កើន​ការតស៊ូ​ទាំងអស់​ជាមួយនឹង​ការ​បន្ទាបខ្លួន​និង​ការយកចិត្តទុកដាក់​”​។​

លោក Sanchez បាន​ក្លាយជា​នាយករដ្ឋមន្ត្រី​ដោយ​មានតែ​អាសនៈ​ត្រឹមតែ​៨៤​ប៉ុណ្ណោះ​សម្រាប់​គណបក្ស​សង្គមនិយម​របស់គាត់​នៅក្នុង​សភា​ដែលមាន​៣៥០​អាសនៈ​។ នេះ​ដោយសារតែ​មានការ​គាំទ្រ​ពី​គណបក្សនិយម​ឆ្វេង Podemos និង​គណបក្ស​ជាតិនិយម​តូចៗ​ដទៃទៀត​។ លោក Sanchez បាន​និយាយថា លោក​មានបំណង​ដឹកនាំ​ប្រទេស​រហូតដល់​ពាក់កណ្តាល​ឆ្នាំ​២០២០​នៅពេលដែល​អាណត្តិ​សភា​ត្រូវ​បញ្ចប់​។​

ការឡើង​កាន់អំណាចរ​បស់​គណបក្ស​សង្គមនិយម​បាន​កើតឡើង​បន្ទាប់ពី​មានការ​កាត់ទោស​ដាក់​ពន្ធនាគា​រ​រាប់​ទសវត្សរ៍​អំពី​ករណី​អំពើពុករលួយ​ចំពោះ​មនុស្ស​រាប់សិប​នាក់​ដែល​ជាប់​ពាក់ព័ន្ធ​ទៅនឹង​គណបក្ស​ប្រជាជន​អភិរក្ស​របស់លោក Rajoy។​

កំហឹង​ចំពោះ​អំពើពុករលួយ​បានអនុញ្ញាត​ឲ្យ​លោក Sanchez ឈ្នះ​ញត្តិ​សម្តែង​ការមិនទុកចិត្ត​កាលពី​ថ្ងៃ​សុក្រ​ជាមួយនឹង​សំឡេងគាំទ្រ​១៨០​ទល់នឹង​១៦៩៕ REUTERS

[caption id="attachment_921193" align="aligncenter" width="960"]  [/caption]

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu