Ad Code

វ៉ែន សុវណ្ណ សាក​កណ្តាប់ដៃ​ជាមួយ​ជប៉ុន​Takaya លើ​ស​ង្វៀន​Boostrongនី​ម នន ជួប ផាត សូ​ដា



វ៉ែន សុវណ្ណ អ្នក​ប្រដាល់​ជើងចាស់​ក្លិប​កងកេង​មាន​រិ​ទ្ធ មកពី​ខេត្តបាត់ដំបង នឹងត្រូវ​ជួប​ប្រកួត​សាក​កណ្តាប់ដៃ​ជាមួយ​អ្នក​ប្រដាល់​ជប៉ុន​Takaya នា​ព្រឹក​ថ្ងៃអាទិត្យ​ទី​១០ ខែ​​មិថុនា ​ឆ្នាំ​២០១៨​នេះ នៅលើ​សង្វៀន​Boostrong Fighter On Fire របស់​SEATV ។ វ៉ែន សុវណ្ណ និង Takaya នឹង​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៧១​គីឡូក្រាម។

អ្នក​ប្រដាល់​ជប៉ុន Takaya នេះ ជា​អ្នក​ប្រដាល់​ម្នាក់​ដែល​ហ្វឹកហាត់​នៅ​ប្រទេស​ថៃ​ហើយ​គេ​មិន​ធ្លាប់​ដែល​មក​ប្រកួត​នៅ​កម្ពុជា​នោះទេ​កន្លងមក ។ ជើង​ថ្មី​ជប៉ុន​រូបនេះ មាន​ប្រវត្តិ​លើ​រេញ តែ​៤៣​លើក​ប៉ុណ្ណោះ ក្នុងនោះ​វាយ​ឈ្នះ​៣៤​លើក ចាញ់​០៩​លើក មិនដែល​ស្មើ។​

ឆ្លងកាត់​ការប្រកួត​ប៉ុន​នេះ Takaya ប្រហែលជា​ទប់​ជាមួយ​វ៉ែន សុវណ្ណ មិនបាន​នោះឡើយ ព្រោះ​សុវណ្ណ ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង​ជើងចាស់ ។ គេ​មាន​ស្នៀត​ប្រដាល់​ល្អ ហើយ​ទិច​និ​ច​ប្រកួត​របស់គេ ក៏​ខ្ពស់​និង​មាន​កលល្បិច​ច្រើន​ដែរ ដែល​មិន​អាចអោយ​Takaya​យកឈ្នះ​បាន​នោះឡើយ។​

តែ​យ៉ាងណា វ៉ែន សុវណ្ណ គេ​មាន​វ័យ​ច្រើន ហើយ​កម្លាំង​ស៊ុ​ហ្វ ក៏​មិនជា​ខ្លាំង​និង​រឹងមាំ​ដូច​ពីមុន​នោះដែរ ។ គេ​ធ្លាប់​វាយ​ឈ្នះ​ថៃ​ដោយ​ពិន្ទុ​K.Nongsiklek កាលពីពេល​កន្លងមក​នៅ​សង្វៀន​អាស៊ីអាគ្នេយ៍​នេះ ។ ប៉ុន្តែ ប្រកួត​ចុងក្រោយ​នេះ​ជាមួយ​អ្នក​ប្រដាល់​រួម​ជាតិ តូច ទូ សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ គឺ​ចាញ់​ដោយ​ពិន្ទុ។

ទោះជា​យ៉ាងណា វ៉ែន សុវណ្ណ មិនទាន់​ប្រាកដថា​ឈ្នះ​Takaya នោះទេ ត្បិត​សុវណ្ណ​អាច​ចាញ់​កម្លាំង​ស៊ុ​ហ្វ​ជប៉ុន។ ប៉ុន្តែ​រឿង​ឈ្នះ​ចាញ់ មិនអាច​កំនត់​មុន​បាន​នោះឡើយ។ ចាំមើល​រវាង​វ៉ែន សុវណ្ណ និង Takaya តើន​រណា​ឈ្នះ ?។

នី​ម នន អ្នក​ប្រដាល់​ក្លិប​កងពលតូច​ទ័ព​ឆ័ត្រ​យោង​៩១១ ត្រូវ​ជួប​ប្រកួត​ជាមួយ​ផាត សូ​ដា អ្នក​ប្រដាល់​ក្លិប​អេ​ភូ​ថង​កីឡា។ ពីរ​នាក់​នេះ ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម ។​ពីរ​នាក់​នេះ ពុំ​ធ្លាប់​ដែល​ជួបគ្នា​ទេ​កន្លងមក។

នី​ម នន ជា​ជើង​ខ្លាំង​ស្រករ​ក្រោយ នៅក្នុង​ប្រភេទ​ទម្ងន់​នេះ។ គេ​ឡើង​ប្រកួត​ជាង​ដប់​ប្រកួត​ចុងក្រោយ​នេះ គឺ​វាយ​ចាញ់​តែ​២​ប្រកួត​ប៉ុណ្ណោះ។ ការប្រកួត​ចុងក្រោយ​នេះ វាយ​ឈ្នះ​ថា​ន់ ប៊ុន​រ៉ុង អ្នក​ប្រដាល់​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ​ដោយ​ពិន្ទុ។​
ចាំមើល រវាង​នី​ន នន និង ផាត់ សូ​ដា តើន​រណា​ជា​អ្នកឈ្នះ​ក្នុងការ​ជួបគ្នា​នេះ ?។ ផាត់ សូ​ដា ប្រកួត​លើកចុងក្រោយ​នេះ វាយ​ចាញ់​លាភ រដ្ឋា អ្នក​ប្រដាល់​ក្លិប​អង្គរ​មានជ័យ ខេត្តសៀមរាប ដោយ​ពិន្ទុ។​

ចំណែក អ្នក​ប្រដាល់​ជើង​ថ្មី​ធន់ អៀង​ឡៃ សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ ត្រូវគេ​ផ្គូ​អោយ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ជើង​ថ្មី​ដូចគ្នា គឺ​អាន ទាវ ក្លិប​យុវ​វាល​ស្បូវ​ខណ្ឌ​ច្បារអំពៅ ដោយ​ជួប​ក្នុង​ទម្ងន់​៥៤​គីឡូក្រាម។ អ្នក​ប្រដាល់​ទាំងពីរ​នាក់​នេះ ក៏​មិន​ធ្លាប់​ប៉ះគ្នា​ដែរ​កន្លងមក។ រវាង​អ្នក​ប្រដាល់​ទាំងពីរ​នេះ មាន​សមត្ថភាព​ប្រហាក់ប្រហែលគ្នា​ទេ គ្រាន់តែ​អាន ទាវ គេ​មាន​កាយវិការ​រហ័សរ​ហួន​ជាង​ធន់ អៀង​ឡៃ។ ប៉ុន្តែ​មិន​ប្រាកដ​ថា​ ឈ្នះ​នោះ​ទេ ព្រោះ​អៀង​ឡៃ គេ​ក៏មាន​ផ្លែ​ល្អ និង​កម្លាំង​ខ្លាំង​ជាង​ដែរ ។ ចាំមើល តើន​រណារ​វាង​ធន់ អៀង​ឡៃ និង អាន ទាវ​នេះ ?៕ ​



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu