Ad Code

ប្រមុខ​អង្គការ WHO និយាយថា ករណី​កើត​ជំងឺ​អេ​បូ​ឡា នៅ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុង​ហ្គោ មិនទាន់​ឆ្លង​ផុត​ទេ



ប្រមុខ​នៃ​អង្គការ​សុខភាព​ពិភពលោក WHO លោក Tedros Adhanom កាលពី​ថ្ងៃ​អង្គារ បាន​អំពាវនាវ​ឲ្យ​មានការ​រឹតបន្តឹង​តាមដាន ខណៈដែល​លោក​បានបញ្ចប់​ការធ្វើ​ទស្សនកិច្ច​មួយ​នៅក្នុង​ប្រទេស​នេះ ដែល​រង​ការប៉ះពាល់​ដោយ​អេ​បូ​ឡា នោះបាន​មានប្រសាសន៍ថា ករណី​កើតមាន​នោះ​ស្ថិត​នៅមាន​តទៅទៀត​នៅឡើយ​ទេ បើទោះជា​ចំនួន​ករណី​ស្ថិតនៅ​ស្ថេ​រ​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​នេះ​ក្តី​។​

​ការ​កើតមាន​នេះ​គឺជា​លើក​ទី​៩​ហើយ នៅក្នុង​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុង​ហ្គោ តាំងពី​ឆ្នាំ​១៩៧៦​មក ដែល​លើក​នេះ​ត្រូវបាន​អះអាងថា​កើតមាន​កាលពី​ថ្ងៃទី​៨ ខែឧសភា ហើយ​បាន​ឆក់យក​ជីវិត​មនុស្ស​អស់​២៧​នាក់​ទៅហើយនោះ​។



​ការអធិប្បាយ​របស់លោក​កើតមានឡើង​បន្ទាប់ពី​អង្គការ WHO និង​អង្គការ​មិនមែន​រដ្ឋាភិបាល NGOs តាំងពី​ថ្ងៃទី​២១ ខែឧសភា បានចាប់ផ្តើម​ជួយផ្តល់​វ៉ាក់​សាំង​សាំនឹង​ជំងឺ​ឲ្យ​ដល់​បុគ្គលិក​ដែល​នៅ​ខ្សែត្រៀម​ជួរមុខ ហើយ​បានបង្ហាញ​ឲ្យ​ឃើញ​ពី​ប្រសិទ្ធភាព​ខ្ពស់ នៅក្នុង​ការពិសោធន៍​ជាក់ស្តែង ថ្វីបើ​នៅ​កំពុង​រង់ចាំ​ទទួល​ការអនុម័ត​យល់ព្រម​ទៅ​តាម​និយ័តភាព​។

ប្រមុខ​នៃ​អង្គការ WHO បាន​និយាយថា មនុស្ស​ជាង​២.០០០​នាក់ ត្រូវបាន​ផ្តល់​វ៉ា​ក់​សាំង​នៅក្នុង​ខេត្ត Equateur ដែល​រង​ការប៉ះពាល់​ចម្លង​ដោយ​វីរុស​អេ​បូ​ឡា​ស្ថិតនៅ​ភាគ​ពាយព្យ​ប្រទេស​៕
អា​.​អេ​ហ្វ​.​ប៉េ​

 



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu