Ad Code

ក្រសួងពាណិជ្ជកម្ម អញ្ជើញ​ពាណិជ្ជករ អាជីវករ ចូល​រួម​ពិព័រណ៍ “The 15th China International SME Fair” នៅ​ប្រទេស​ចិន



ភ្នំពេញ ៖ ដើម្បី​ជំរុញ​ឲ្យ​ពាណិជ្ជករ អាជីវករ បាន​យក​ទំនិញ​និង​ផលិតផល​របស់​ខ្លួន ផ្សព្វផ្សាយ​ផលិតផល ឬ​ស្វែងរក​ដៃគូ​ពាណិជ្ជកម្ម នៅក្នុង ពិព័រណ៍ “The 15th China International SME Fair”​ក្រសួង​ពាណិជ្ជកម្ម បាន​ប្រកាស​ឲ្យ ពាណិជ្ជករ ឬ​អាជីវករ រួសរាន់​ទៅ​បំពេញបែបបទ​នៅ​នាយកដ្ឋាន​កិច្ចការ​ពិព័រណ៍ នៃ​អគ្គនាយកដ្ឋាន​ជំរុញ​ពាណិជ្ជកម្ម ក្រសួងពាណិជ្ជកម្ម​បញ្ចប់​ត្រឹម​ថ្ងៃទី១២ ខែសីហា ឆ្នាំ​២០១៨។

ក្រសួងពាណិជ្ជកម្ម​កាល​ពី ថ្ងៃទី​២៣ បាន​ប្រកាស​ជូន​ដំណឹង និង អញ្ជើញ​ពាណិជ្ជករ អាជីវករ ដែល​ជា​ម្ចាស់​ក្រុមហ៊ុន និង​សហគ្រាស​ទាំងអស់ ចូលរួម​ព្រឹត្តិការណ៍​ពិព័រណ៍ “The 15th China International SME Fair” ដើម្បី​ផ្សព្វផ្សាយ​ពី​ផលិតផល​របស់​ខ្លួន ឬ​មាន​គម្រោង​ស្វែងរក​ដៃគូ​ពាណិជ្ជកម្ម​។ ពិព័រណ៍​នេះ រៀបចំឡើង​ដោយ ការិយាល័យ​ពិព័រណ៍​អន្តរជាតិ សហគ្រាស​ខ្នាតតូច និង​មធ្យម​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដែល​នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​១០ ដល់​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០១៨ នៅ POLY World Trade Center Expo ទីក្រុង​ក្វាង​ចូ​វ ខេត្ត​ក្វាង​ទុង ប្រទេស​ចិន​។​



ក្រសួង​បន្ត​ថា ពាណិជ្ជករ ឬ​អាជីវករ ដែល​មាន​បំណង​ចង់​ចូលរួម​នៅក្នុង​ពិព័រណ៍​នេះ សូម​អញ្ជើញ​មក​ទំនាក់ទំនង និង​បំពេញបែបបទ​នៅ​នាយកដ្ឋាន​កិច្ចការ​ពិព័រណ៍ នៃ​អគ្គនាយកដ្ឋាន​ជំរុញ​ពាណិជ្ជកម្ម ក្រសួងពាណិជ្ជកម្ម ចាប់​ពី​ថ្ងៃ​ជូនដំណឹង​នេះ​រហូតដល់​ត្រឹម​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០១៨ ដោយ​ភ្ជាប់​មក​ជា​មួយ​នូវ​ពាក្យ​ស្នើសុំ​ចូលរួម និង​ឯកសារ​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត​។​សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​តាមរយៈ​លេខ​ទូរស័ព្ទ​៖ ០១២ ៧០៣ ៣៩៣ ឬ ០១២ ៧៧៧ ៩៥៩ ឬ ០១២ ៦០០ ៧៧៨ ឬ អ៊ី​ម៉ែ​ល​៖ sopheap.sok56789@gmail.com ឬ​cheaputhea@yahoo.com veasna_mao@yahoo.com៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu