Ad Code

ក្មេងស្រី​អាយុ​៧​ឆ្នាំ​ម្នាក់​ លង់ទឹក​បឹង​ស្លាប់​គួរ​ឲ្យ​អាណោចអាធ័ម



ព្រៃវែង​ ៖ ក្មេងស្រី​អាយុ​៧​ឆ្នាំ​ម្នាក់ ​លង់ទឹក​បឹង​ស្លាប់​គួរ​ឲ្យ​អាណោចអាធ័ម​ជាទីបំផុត​។ ហេតុការណ៍​ខាង​លើ​បាន​បង្ក​ការ​ភ្ញាក់​ផ្អើល​ឡើ​ង​កាល​ពី​ថ្ងៃទី​២៤​ ខែកក្កដា​ ឆ្នាំ​២០១៨ ​នៅ​ចំណុច​ខាង​ជើង​បឹង​អន្លង់​តូច​ស្ថិត​ក្នុងភូមិ​តា​ហ៊េ​ល​(​ខ​) ​ឃុំរា​ធ​ ស្រុក​ព្រះស្តេច​ ខេត្តព្រៃវែង ​វេលា​ម៉ោង១០និង​៣០​នាទី​។

សមត្ថកិច្ច​នៃ​អធិការដ្ឋាន​នគរ​បាល​ស្រុក​ព្រះ​ស្តេច​បាន​ឲ្យ​ដឹង​ថា ​ក្មេងស្រី​រងគ្រោះ​ខាង​លើ​មានឈ្មោះ​រ៉ាត់ ដា​នី​ ភេទ​ស្រី ​អាយុ​៧​ឆ្នាំ ​រស់នៅ​ភូមិ​ឃុំកើ​ត​ហេតុ​ខាង​លើ។ ហើ​យ​មូល​ហេតុ​ដែល​បណ្តាល​ឲ្យ​ក្មេងស្រី​ខាង​លើ​លង់ទឹក​ស្លាប់​នោះ​បើ​យោង​តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​ដែល​នៅ​ជិត​កន្លែង​កើត​ហេតុ​បាន​និយាយ​ថា ​មុន​ពេល​កើត​ហេតុ ​គឺ​ជនរងគ្រោះ​បាន​ដើរ​រើស​ពង​ទា​នៅ​តាម​ប្រឡាយ​លុះដល់​ចំណុច​បឹង​ខាង​លើ​ទំនងជា​ក្មេង​ស្រី​រងគ្រោះ​ចុះ​លេង​ទឹក​ហើ​យ​ ទើប​បណ្តាល​ឲ្យ​លង់​ស្លាប់​បែបនេះ​។



ចំណែកឯ​ឪពុក​ឈ្មោះ​អុល រ៉ាត់​ អាយុ​៣១​ឆ្នាំ ​នឹង​ម្តាយ​ឈ្មោះ​ព្រិ​ន ណន​ អាយុ​៣៧​ឆ្នាំ ​ហើយ​ពេល​ដែល​កូន​ទៅ​ដើរ​រើ​ស​ពង​ទា​នោះ​ គឺ​ពួកគាត់​អត់​បានដឹង​នោះ​ទេ ​គឺ​ពួកគាត់​កន្លែង​តែ​រវល់​ធ្វើ​ការងារ​ផ្ទះ​។



ក្រោយពេល​កើ​ត​ហេតុ​ សមត្ថកិច្ច​បាន​ចុះ​ដល់​ចំណុច​កើត​ហេតុ​នឹង​ធ្វើ​កោសល្យវិច័យ​ឃើញ​ថា ​កុមារ​រងគ្រោះ​ពិតជា​ស្លាប់​ដោយសារ​លង់ទឹក​ពិត​ប្រាកដ​មែន​។ សព្វ​ក្រោយពី​ពិនិត្យ​បាន​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​ធ្វើ​បុណ្យ​តាម​ប្រពៃណី៕

  



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu