Ad Code

ស្ត្រី​ម្នាក់​ស្លាប់​ភ្លាមៗ​នៅ​កន្លែង​កើតហេតុ និង​ម្នាក់ទៀត​រង​របួស​ធ្ងន់​ដោយ​រថយន្ត​ស្ទូច​បុក



កំពង់ឆ្នាំង ៖ កាលពី​វេលា​ម៉ោង ១០​និង​៤៥​នាទី ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ​២០១៨ នៅ​កំណាត់​ផ្លូវជាតិ​លេខ​៥ នៅ​ចំណុច​ក្លោងទ្វារ​វត្ត​ធម្ម​វ័​ន្ត ចន្លោះ​គីឡូម៉ែត្រ​លេខ​៩៣ និង ៩៤ ស្ថិតនៅ​ក្នុងភូមិ​ត្រពាំង​អញ្ចាញ ឃុំ​ស្វាយជ្រុំ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង​ស្ត្រី​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​កើតហេតុ និង ម្នាក់ទៀត​រង​របួស​ធ្ងន់ នៅក្នុង​ឧប្បត្តិ ហេតុ​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ដែល​បង្ក​ឡើង​ដោយ​រថយន្តស្ទូច។

សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​នៅក្នុង​ឧប្បត្តិ​ហេតុនេះ ម្នាក់​ឈ្មោះ ឈួន ច​ន្ធី ភេទ​ស្រី អាយុ​២៧​ឆ្នាំ ស្លាប់​នៅ​នឹង​កន្លែង និង ម្នាក់ទៀត​ឈ្មោះ ឈួន សំអាត ភេទ​ស្រី អាយុ​៣៩​ឆ្នាំ ជនរងគ្រោះ​ទាំងពីរ​នាក់​រស់​នៅ​ក្នុង​ភូមិ​ទ្រា​ជើង ឃុំ​ស្រែ​ថ្មី ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង។



សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា នៅ​មុន​ពេល​កើតហេតុ ជនរងគ្រោះ​ទាំងពីរ​នាក់​ជិះ​ម៉ូតូ​កូន​ទា ពាក់​ស្លាក​លេខ កំពង់ឆ្នាំង 1H-5668 ធ្វើដំណើរ​ពី​កើ​តទៅ​លិច នៅពេល​មកដល់​ចំណុច​កើតហេតុ ក៏​មាន​រថយន្ត​ស្ទូច​មួយ​គ្រឿង​ម៉ា​កអី​ហ្ស៊ុ​យ​ស៊ុយ ពាក់​ស្លាក​លេខ​ ភ្នំពេញ​3A-3230 បើកបរ​ដោយ​ឈ្មោះ សុន មុន្នី ភេទ​ប្រុស អាយុ​២០ រស់នៅ​ភូមិ​ភ្នៅ​លិច ឃុំ​ព្រែក​ចា ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម ធ្វើដំណើរ​ច្រាស់​ទិស​គ្នា បើកបរ​ក្នុង​ល្បឿន​យ៉ាង​លឿន ហើយ​បាន​បុក​ម៉ូតូ​ជនរងគ្រោះ បណ្តាល​ឲ្យ​នារី​រងគ្រោះ​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅ​នឹងកន្លែង និង​ស្ត្រី​ម្នាក់ទៀត​រង​របួស​បាក់ជើង​ម្ខាង​ខាងស្តាំ យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត។

ក្រោយពេល​កើតហេតុ អ្នកបើកប​រថយន្ត​បាន​បើក​រត់គេច តែ​ត្រូវ​សមត្ថកិច្ច​តាម​ទាន់ ចាប់បាន​ទាំង​រថយន្ត និង អ្នកបើកបរ។

មធ្យោបាយ​បង្ក​ទាំងពីរ​ ត្រូវ​បាន​សមត្ថកិច្ច​យក​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ខេត្ត​ដើម្បី​រង់ចាំ​ដោះស្រាយ​តាម​នីតិវិធី៕

 



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu