Ad Code

តេ​ជោ​សែន​ ប្រកាស​ការពារ​យ៉ាង​ដាច់ខាត​មិន​ឲ្យ​នរណា​មក​បំផ្លាញ​កម្ពុជា​នោះទេ ​ដរាបណា​នៅមាន​វត្តមាន​របស់​ស​ម្តេច​ដឹកនាំ​ប្រទេស​កម្ពុជា​បន្តទៅ​ថ្ងៃ​អនាគត​



ភ្នំពេញ ​៖​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន ​និង​ជា​ប្រមុខ​គណបក្ស​ប្រជាជន​កម្ពុជា​ក្នុងនាម​ជា​អ្នកដឹកនាំ​ស្ដារ​ប្រទេស​ចេញពី​ភ្លើងសង្គ្រាម​ និង​បន្ដ​ដឹកនាំ​ប្រទេស​​​រហូត​មានការ​អភិវឌ្ឍ​ដូច​សព្វថ្ងៃនេះ​ បានប្រកាស​ការពារ​យ៉ាង​ដាច់ខាត​មិន​នរណាម្នាក់​មក​បំផ្លាញ​កម្ពុជា​នោះទេ ​ដរាបណា​នៅមាន​វត្តមាន​របស់​ស​ម្តេច​ដឹកនាំ​ប្រទេស​កម្ពុជា​បន្ដទៀត​ហើយ​ស​ម្តេច​បានប្រកាសថា​ នឹង​មើលថែ​កម្ពុជា​ជា​រៀងរហូត​ដោយ​មិន​ឲ្យ​ប្រទេសជាតិ​វិលត្រឡប់​ទៅរក​សង្គ្រាម​វិនាសកម្ម​ជាថ្មី​ទៀតឡើយ​។​

​សម្តេច​តេ​ជោ​ហ៊ុនសែន​បាន​បង្ហោះ​សារ​ដោយ​ភ្ជាប់​ជាមួយ​រូបថត​អង្គុយ​ទទួល​អាហារ​ថ្ងៃត្រង់​ដ៏​សាមញ្ញ​ប្រកបដោយ​ភាព​ស្និទ្ធស្នាល​ជាមួយ​កម្មករ​​កម្មការិនី​នៅ​រោងចក្រ​កាលពី​ថ្ងៃទី​១៨​ខែកក្កដា​២០១៨​ដែល​សារ​នយោបាយ​នេះ​មានភ្ជាប់​រូបថត​ជាច្រើន​សន្លឹក​កាលពី​រាត្រី​ថ្ងៃទី​២០​ខែកក្កដា​តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់​របស់​សម្តេច​ដែល​បាន​បញ្ជាក់ថា​៖«​គណបក្ស​ប្រជាជន​គឺ​រួមសុខ​រួមទុក្ខ​ជាមួយគ្នា​ព្រោះថា​សុខទុក្ខ​បងប្អូន​កូនក្មួយ​គឺជា​សុខទុក្ខ​ផ្ទាល់​របស់ខ្ញុំ​ហើយក៏​ជា​សុខទុក្ខ​របស់​គ្រួសារ​កម្ពុជា​ទូទាំងប្រទេស​។​យើង​លំបាក​ខ្លាំងណាស់​ក្នុង​ការកសាង​កម្ពុជា​ពី​គ្មានអ្វី​សោះ​មក​កម្ពុជា​សព្វថ្ងៃនេះ​។​គណបក្ស​ប្រជាជន​គឺ​ធានា​មិន​ឲ្យ​ប្រទេសជាតិ​វិល​ទៅរក​សង្គ្រាម​វិនាសកម្ម​ទៀតឡើយ​។​ ចាប់ពីពេលនេះ​តទៅ​គឺ​មានតែ​សុខសន្តិភាព​និង​រីកចម្រើន​ទៅមុខ​ហើយ​ខ្ញុំ​នឹង​នៅ​មើលថែ​កម្ពុជា​ជា​រៀងរហូត​»​។​

​ក្នុង​សារ​នយោបាយ​ចេញ​ទាំងយប់​អធ្រាត្រ​នេះ​សម្តេច​តេ​ជោ​ហ៊ុនសែន​ក៏បាន​អរគុណ​ដល់ក​ម្មករ​​កម្មការិនី​ព្រមទាំង​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ទូទាំងប្រទេស​ដែលមាន​ជំនឿ​ទុកចិត្ត​ឥត​ងាករេ​ហើយ​បន្ត​បោះឆ្នោត​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​លេខ​រៀង​ទី​២០​ដើម្បី​សម្តេច​មានឱកាស​អភិវឌ្ឍ​ប្រទេស​កម្ពុជា​ឲ្យ​កាន់តែ​រុងរឿង​។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ហ៊ុនសែន​ដែល​បាន​ស្ដារ​ប្រទេស​ចេញពី​ភ្លើងសង្គ្រាម​និង​បន្ដ​ដឹកនាំ​ប្រទេស​រហូត​មានការ​អភិវឌ្ឍ​ដូច​សព្វថ្ងៃនេះ​បានប្រកាស​ការពារ​យ៉ាង​ដាច់ខាត​មិន​នរណាម្នាក់​មក​បំផ្លាញ​កម្ពុជា​នោះទេ​ដរាបណា​នៅមាន​វត្តមាន​របស់​ស​ម្តេច​ដឹកនាំ​ប្រទេស​កម្ពុជា​បន្ដទៀត​។​

​សម្តេច​តេ​ជោ​ហ៊ុនសែន​បាន​យក​ជីវិត​ទៅ​ប្ដូរ​ដើម្បី​សុខសន្តិភាព​និង​ការបង្រួបបង្រួម​ជាតិ​គឺ​ចង់ឃើញ​កម្ពុជា​រីកចម្រើន​និង​ចង់ឃើញ​យុវជន​មានឱកាស​គ្រប់យ៉ាង​ជាពិសេស​ឱកាស​ក្នុងការ​សិក្សា​ទាំង​ក្នុង​និង​ក្រៅប្រទេស​ឱកាស​ការងារ​និង​ឱកាស​បង្កើត​មុខរបរ​ដោយ​ខ្លួនឯង​ដើម្បី​ជីវភាព​រស់នៅ​ធូរធារ​ព្រមទាំង​មាន​សិទ្ធិសេរីភាព​គ្រប់យ៉ាង​រួមទាំង​សិទ្ធិ​បោះឆ្នោត​ជ្រើសរើស​គណបក្សនយោបាយ​និង​តំណាងរាស្ត្រ​ដែល​ខ្លួន​ពេញចិត្ត​ជាដើម​។​

​នៅក្នុង​សេចក្តីថ្លែងការណ៍​បើក​យុទ្ធនា​ការឃោសនា​រកស​ម្លេ​ង​ឆ្នោត​កាលពី​ថ្ងៃទី​៧​ខែកក្កដា​សម្តេច​តេ​ជោ​ហ៊ុនសែន​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ថ្លែងថា​៖“​ក្នុងនាម​គណបក្ស​ប្រជាជន​កម្ពុជា​ខ្ញុំព្រះករុណាខ្ញុំ​សូម​សន្យា​យ៉ាង​ឧឡា​រិ​ក​ជាថ្មី​ម្តង​ទៀតថា​ក្រោយពេល​គណបក្ស​ប្រជាជន​កម្ពុជា​ឈ្នះឆ្នោត​គណបក្ស​នឹង​បន្ត​ពុះពារ​ធ្វើ​អ្វីៗ​គ្រប់យ៉ាង​ក្នុង​លទ្ធភាព​ទាំងអស់​របស់ខ្លួន​ដើម្បី​ធានា​នូវ​សន្តិភាព​ស្ថិរភាព​សន្តិសុខ​និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ដោយ​ផ្តោត​ឤ​ទិ​ភាព​ទៅលើ​ការកែទម្រង់​អភិបាលកិច្ច​សំដៅ​ពង្រឹង​ស្ថាប័ន​សាធារណៈ​និង​កសាង​រដ្ឋបាល​ស្អាតស្អំ​ការវិនិយោគ​លើ​មូលធន​មនុស្ស​ការបង្កើត​បរិយាកាស​អំណោយផល​សម្រាប់​ធុរកិច្ច​និង​ការវិនិយោគ​ព្រមទាំង​ការពង្រឹង​ភាពជា​ម្ចាស់​និង​ភាពជា​ដៃគូ​ក្នុងការ​អភិវឌ្ឍ​ជាមួយ​គ្រប់​ដៃគូ​ដែលមាន​ការពាក់ព័ន្ធ​ពិសេស​ការពង្រឹង​សមត្ថភាព​កម្ពុជា​សម្រាប់​សមាហរណកម្ម​ជាមួយ​សេដ្ឋកិច្ច​តំបន់​និង​ពិភពលោក​ដែល​ទាំងអស់នេះ​គឺជា​ធាតុ​ផ្សំ​ចាំបាច់​សម្រាប់​ធ្វើឱ្យ​ប្រជាជន​គ្រប់ៗ​រូប​មាន​កម្រិតជីវភាព​កាន់តែ​ប្រសើរឡើង​ឥតឈប់ឈរ​ហើយ​រស់នៅ​យ៉ាង​សុខដុមរមនា​ក្នុងសង្គម​កម្ពុជា​មួយ​ដែល​គោរព​តម្លៃ​មនុស្ស​ប្រជាធិបតេយ្យ​សេរីភាព​និង​យុត្តិធម៌​”៕




Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu