Ad Code

ម៉េង កែវពេជ្ជតា ទម្លាយ​សារ​ចាក់​ដោត​ ខណៈ​ការបោះឆ្នោត​កៀក​ចូល​មក​ដល់​ឆាប់ៗ​នេះ



ភ្នំពេញ ​៖ ​តារាចម្រៀង​ពីរោះ​រណ្ដំ​ចិត្ត​អ្នកនាង ម៉េង កែវពេជ្ជតា ខណៈពេលដែល​ឱកាស​នៃ​ការបោះឆ្នោត​កំពុងតែ​ឈានចូល​មកដល់​នាពេល​ឆាប់ៗ​ខាងមុខ​នោះ​ នាង​ក៏បាន​បញ្ចេញ​សារ​និង​កំណាព្យ​បំផុសស្មារតី​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់រូប​ត្រូវតែ​ចេញ​ស្រឡាញ់​សាមគ្គី​គ្នា​និង​ជាពិសេស​គឺ​ការចូលរួម​បោះឆ្នោត​ឲ្យ​បាន​គ្រប់ៗ​គ្នា​។​



អ្នកនាង ម៉េង កែវពេជ្ជតា បាន​ទម្លាយ​សំណេរ​សរសេរ​ភ្ជាប់​ជា​កំណាព្យ​ចាក់​ដោយ​អារម្មណ៍​មហាជន​បែបនេះ​ថា សូម​ខ្មែរ​ទាំងអស់​កុំ​ឈ្លោះ​កុំ​ខឹង ពេល​ហ្នឹង​ម៉ោង​ហ្នឹង​ត្រូវ​ប្រឹង​បំពេញ ចូលរួម​បោះឆ្នោត​ជួយ​ជាតិ​យើង​វិញ ទើបបាន​ចំណេញ​ដល់​ទាំងអស់គ្នា។ ឈប់​ចាក់​ឈប់​រុក​ឈប់​ស៊ក​ឈប់​សៀត ឈប់​បំពុល​ទៀត​ឈប់​ចងកម្ម​ពារ​គ្មាន​បរទេស​ណា​ជួយ​ឈឺ​កម្ពុជា អ្នក​ដែល​វេទនា​គឺ​ខ្មែរ​គ្នាឯង។



សង្រួមចិត្ត​កាយ​រំសាយ​ជម្លោះ ដោយ​ធម៌​សប្បុរស​សន្តោស​លើកលែង គិត​ប្រយោជន៍​រួម​ឲ្យ​យូរអង្វែង ខ្មែរ​ផុត​ចំបែង​ដោយ​ធម៌​ខន្តី។ ចូលរួម​ឲ្យបាន​កុំ​ខាន​បោះឆ្នោត ខ្មែរ​អឺយ​កុំ​ឆោត​ដៃ​ស្អាត​ធ្វើ​អ្វី ២៩ កក្កដា​ជ្រលក់​ម្រាមដៃ បោះ​ជូន​លេខ ២០ បាន​ក្តី​សុខសាន្ត​។



តារា​ស្រី​អ្នកនាង ម៉េង កែវពេជ្ជតា បាន​បញ្ជាក់ថា ជូន​បងប្អូន​រួម​ជាតិ​ជាទី​ស្រលាញ់​នេះ​ជាការ​យល់ឃើញ​របស់ខ្ញុំ​ក្នុងនាម​ជា​ពលរដ្ឋ​ម្ចាស់​សន្លឹកឆ្នោត​ម្នាក់ មិន​ទាក់ទង​នឹង​អាជីព​ជាតា​រា​ទេ បើ​បងប្អូន​ណា​មាន​មតិ​រិះគន់​សូម​គោរព​សិទ្ធិ​ឯកជន និង​រក្សា​តម្លៃ​ជា​តារា​របស់ខ្ញុំ​ផង ទើប​មតិ​របស់​បងប្អូន​មាន​តម្លាភាព និង​ចាត់​ចូលក្នុង​ជំពូក​អ្នកចេះដឹង​ជា​អ្នក​គោរព​សិទ្ធិ​លទ្ធិ​ប្រជាធិបតេយ្យ។

កុំភ្លេច​ថា ខ្ញុំ​នៅតែ​រក្សា​កន្លែង​របស់​បង​ប្អូន​ជា​មិត្ត​ខ្ញុំ​ក្នុង​ហ្វេ​ស​ប៊ុ​ក​ក្នុង​ផេ​ក​ដដែល ទោះ​ដឹង​ថា បងប្អូន​នៅ​កន្លែង​ណា​ក៏​ដោយ លើកលែងតែ​បងប្អូន​ចាកចេញ​ដោយ​ខ្លួនឯង​នោះ​ពិបាក​នឹង​ចូល​វិញ​ហើយ ជួយ​មិន​បានទេ។ សូម​អរគុណ​ដោយ​ស្មោះ​។ នេះ​ជាស​ម្តី​រៀបរាប់​បន្ថែម​របស់​តារាចម្រៀង​សំឡេង​ស្រទន់​អ្នកនាង ម៉េង កែវពេជ្ជតា។



សូម​បញ្ជាក់​ថា ចំពោះ​ការបោះឆ្នោត​ថ្នាក់​ជាតិ​ដើម្បី​ជ្រើសរើស​ថ្នាក់ដឹកនាំ​ប្រទេស​កម្ពុជា​នឹង​ប្រព្រឹត្តិ​ទៅ​នា​ថ្ងៃអាទិត្យ ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨​នេះ​។​ ដូច្នេះ​សូម​បងប្អូន​ខ្មែរ​គ្រប់រូប​ត្រូវតែ​ចូលរួម​ឲ្យ​បាន​គ្រប់គ្នា​ដើម្បី​ការបោះឆ្នោត​នៅ​គ្រប់​រាជធានី​ខេត្ត​-​ក្រុង​ទូទាំងប្រទេស​៕

    



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu