Ad Code

លី​គ​កំពូល​កម្ពុជា​ ៖ ​ណាហ្គា​វើ​ល ប៉ះ​ភ្នំពេញ​ក្រោ​ន ខណៈ​ក្រសួងការពារជាតិ ទទួល​បឹងកេត នៅ​ល្ងាច​ថ្ងៃ​សុក្រ នេះ



ក្រុមបាល់ទាត់​ណាហ្គា​វើ​ល ត្រូវ​ប៉ះ​ក្រុម​ភ្នំពេញ​ក្រោ​ន ខណៈ​ក្រុម​ក្រសួងការពារជាតិ ទទួល​ក្រុម​បឹងកេត នៅ​ល្ងាច​ថ្ងៃ​សុក្រ ទី​២៧ ខែកក្កដា ឆ្នាំ​២០១៨ នេះ​ក្នុង​ពានរង្វាន់​បាល់ទាត់​លី​គ​កំពូល​កម្ពុជា Metfone Cambodian League 2018 ក្រោម​ការរៀបចំ​ពី​សំណាក់​គណៈកម្មការ​ប្រកួត​បាល់ទាត់​ជាតិ​កម្ពុជា​(CNCC) សេនាធិការ​របស់​សហ​ព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​។



សូម​បញ្ជាក់​ថា ​កាល​ពី​ពេល​ថ្មីៗ CNCC បាន​ជូនដំណឹង​ពី​ការ​លើក​ពេល​នៃ​ការប្រកួត​បាល់ទាត់​២​គូ​ក្នុង​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា ដោយ​ក្នុង​នោះ​មាន​ប្រកួត​រវាង​ក្រុម​ណាហ្គា​វើ​ល ជួប​ក្រុម​ភ្នំពេញ​ក្រោ​ន នៅ​ថ្ងៃទី​២១ ខែកក្កដា ប្រចាំ​សប្ដាហ៍​ទី​១៥ និង​សប្ដាហ៍​ទី​១៨ ក្រុម​បឹងកេត ត្រូវ​ជួប​ក្រុម​ម្ចាស់ផ្ទះ​ក្រសួងការពារជាតិ នៅ​ថ្ងៃទី​០៥ ខែសីហា សុទ្ធតែ​ត្រូវបាន​លើក​មក​ប្រកួត​នៅ​ថ្ងៃទី​២៧ ខែកក្កដា ខាងមុខ​ហើយ​ធ្វើ​នៅលើ​ទីលាន​តែមួយគត់ គឺ​កីឡដ្ឋាន​ស្ដា​ត​ចាស់​។



ប្រភព​ព័ត៌មាន​បាន​បញ្ជាក់​ថា​ ចំពោះ​ការ​លើក​ការប្រកួត​របស់​ក្រុម​ណាហ្គា​វើ​ល ជាមួយ​ភ្នំពេញ​ក្រោ​ន ត្រូវ​លើក​ពេល​ដោយសារ​ក្រុម​ណាហ្គា​វើ​ល ជាប់​កម្មវិធី​ជាមួយ​ក្រុម​យុវជន​ខេត្តកំពង់ស្ពឺ ក្រោម​អធិបតីភាព​ឯកឧត្តម ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ដែល​ធ្វើឡើង​នៅ​ខេត្តកំពង់ស្ពឺ​។ ដោយឡែក​ក្រុម​បឹងកេត ប៉ះ​ក្រសួងការពារជាតិ វិញ​ត្រូវ​លើក​ពេល​ដូចគ្នា​ព្រោះថា​ក្រុម​បឹងកេត ត្រូវ​ប្រកួត​មិត្តភាព​អន្ដរជាតិ​ជាមួយ​ក្រុម​ជម្រើស​លី​គជ​ប៉ុន (Japan Football League) នៅ​ដើមខែ​សីហា​ខាងមុខនេះ​។



​ក្រុម​ណាហ្គា​វើ​ល ត្រូវ​ប៉ះ​ក្រុម​ភ្នំពេញ​ក្រោ​ន នៅវេលា​ម៉ោង​៣​ល្ងាច​លើ​ទីលាន​កីឡដ្ឋាន​ស្តា​ត​ចាស់ ព្រមទាំង​មាន​ផ្សាយ​ផ្ទាល់​តាម​ប៉ុស្តិ៍ BTV News ផងដែរ​។ ក្រុម​ណាហ្គា​វើ​ល ត្រូវការ​ពិន្ទុ​បន្ថែម​ដើម្បី​ប្រជែង​កៅអី​កំពូល​តារាង​ជា​បន្ត ខណៈ​ក្រុម​ភ្នំពេញ​ក្រោ​ន ស្ទើ​តែ​អស់​ឱកាស​ប្រជែង​យក​កៅអី​ជើងឯក​ទៅហើយ​នៅ​រដូវ​កាល​នេះ​។



ចំណែក​ក្រុម​ក្រសួងការពារជាតិ វិញ​ត្រូវ​ប៉ះ​ក្រុម​បឹងកេត នៅវេលា​ម៉ោង​៦​ល្ងាច​លើ​ទីលាន​កីឡដ្ឋាន​ស្តា​ត​ចាស់ ព្រមទាំង​មាន​ផ្សាយ​ផ្ទាល់​តាម​ប៉ុ​ស្ត៍ BTV News ដូចគ្នា​។ ក្រសួងការពារជាតិ ជា​ក្រុម​បេក្ខភាព​មួយ​មិនអាច​មើល​រំលង​បាន​ក្នុង​ការ​ប្រជែង​យក​ជើងឯក​រដូវ​កាល​នេះ ខណៈ​ក្រុម​កំពូល​តារាង​បឹងកេត ក៏ត្រូវ​ការ​ពិន្ទុ​បន្ថែម​ដើម្បី​រក្សា​កៅអី​របស់ខ្លួន​ដែរ​៕

    



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu