Ad Code

យុវជន​សាលា​បាល់ទាត់​ជាតិ ឬ​ខេត្តកោះកុង នឹង​ឡើង​ទៅលេង​នៅ​វគ្គ​៨​ក្រុម​ចុងក្រោយ​ក្នុង​ពានរង្វាន់​សម្តេច​តេ​ជោ​ឆ្នាំនេះ​?



ក្រុម​ដែល​ឈ្នះ​ក្នុង​ប្រកួត​រវាង​ក្រុមបាល់ទាត់​យុវជន​សាលា​បាល់ទាត់​ជាតិ​បាទី​ក្រោម​អាយុ​១៨​ឆ្នាំ និង​ក្រុម​ខេត្តកោះកុង នឹង​ទទួល​បាន​កៅអី​ឡើងទៅ​បំពេញ​ក្នុង​វគ្គ​៨​ក្រុម​ចុងក្រោយ​ក្នុង​ពានរង្វាន់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ឆ្នាំ​ទី​១២ (Hun Sen Cup 2018) ខណៈ​ក្រុម​ចំនួន​៧​ក្រុម​កំពុងតែ​រង់ចាំ​។



ប្រកួត​រវាង​ក្រុម​ខេត្តកោះកុង ប៉ះ​ក្រុមយុវជន​សាលា​បាល់ទាត់​ជាតិ​បាទី ត្រូវបាន​គណៈកម្មការ​ប្រកួត​បាល់ទាត់​ជាតិ​កម្ពុជា​ហៅ​កាត់​ថា CNCC សម្រេច​លើក​ពេល​ប្រកួត​ដោយ​ហេតុផល​សមាជិក​ភាគច្រើន​របស់​ក្រុមយុវជន​សាលា​បាល់ទាត់​ជាតិ​បាទី ជាប់​ប្រឡង​។ ជា​លទ្ធផល​ជំនួប​រវាង​ក្រុម​ទាំង​២​ជើង​ទី​១ ធ្វើ​នៅ​ថ្ងៃទី​២២​ខែកក្កដា កន្លងទៅ​ក្រុម​យុវជន​សាលា​បាល់ទាត់​ជាតិ​បាទី បាន​យកឈ្នះ​ក្រុម​ខេត្តកោះកុង ដោយ​លទ្ធផល ៤​ទល់​១​។ ចំណែក​ប្រកួត​ក្នុង​ជើង​ទី​២​រវាង​ក្រុម​ទាំង​២ ប្តូរ​ទៅធ្វើ​នៅ​កីឡដ្ឋាន​ខេត្តកោះកុង វិញ​នៅវេលា​ម៉ោង​៣​រសៀល​ថ្ងៃ​សុក្រ ទី ២៨ ខែ កក្កដា ឆ្នាំ​២០១៨​។

​យោង​តាម​សេចក្តី​ជូនដំណឹង​របស់ CNCC ពានរង្វាន់​សម្តេច​តេ​ជោ ឆ្នាំនេះ​នឹង​រៀបចំ​ចំនួន​២​វគ្គ​ដោយ​វគ្គ​ទី​១ ហៅថា​វគ្គ​ជម្រុះ​ថ្នាក់​ខេត្ត និង​វគ្គ​ទី​២​ហៅថា​វគ្គ​ជម្រុះ​ថ្នាក់ជាតិ ដែល​ការប្រកួត​ចាប់ពី​ថ្ងៃទី​៧ ខែមីនា រហូតដល់​ថ្ងៃទី​៦​ខែតុលា ឆ្នាំ​២០១៨​។ ចំពោះ​វគ្គ​ជម្រុះ​តាម​ថ្នាក់​ខេត្ត​បែងចែក ការប្រកួត​ជា​២​វគ្គ​ខុសគ្នា​ទៀត​គឺ​វគ្គ​ជម្រុះ​តាម​ពូ​ល (​វគ្គ​ជម្រុះ​បឋម​) និង​ជម្រុះ​ចុងក្រោយ​។ គិត​ត្រឹម​ពេលនេះ​មាន​ក្រុម​ចំនួន​៧​ហើយ​កំពុងតែ​រង់ចាំ​នៅ​វគ្គ​៨​ក្រុម​ចុងក្រោយ​ថ្នាក់ជាតិ​នោះ​មានដូចជា ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង បឹងកេត ភ្នំពេញ​ក្រោ​ន អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ​ក្រសួងការពារជាតិ អង្គ​រថា​យ​ហ្គឺ​រ​និង​ណាហ្គា​វើ​ល​។



​ចំណែក​កម្មវិធី​វគ្គ​៨​ក្រុម​ចុងក្រោយ​ដែល​ជើង​ទី​១ ធ្វើឡើង​នៅ​ថ្ងៃទី​១ ខែសីហា និង​ជើង​ទី​២​ធ្វើឡើង​នៅ​ថ្ងៃទី​៨​ខែសីហា មាន​ក្រុម​អង្គ​រថា​យ​ហ្គឺ​រ​ត្រូវ​ប៉ះ​ក្រុម​ភ្នំពេញ​ក្រោ​ន ហើយ​ក្រុម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ត្រូវ​ជួប​ក្រុម​ខេត្តកោះកុង ឬ​សាលា​បាល់ទាត់​ជាតិ​បាទី ខណៈ​ក្រុម​ក្រសួងការពារជាតិ ជួប​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង និង​ក្រុម​បឹងកេត ប៉ះ​ក្រុម​ណាហ្គា​វើ​ល​។

ក្រុមយុវជន​សាលា​បាល់ទាត់​ជាតិ​បាទី ធ្លាប់​ប៉ះ​គ្នា​ជាមួយ​ក្រុម​ខេត្តកោះកុង ៣​លើក​មក​ហើយ​នៅ​ឆ្នាំ​២០១៨ នេះ​ប្រចាំ​ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន ដោយ​ប៉ះគ្នា​លើកដំបូង​ក្នុង​វគ្គ​ជម្រុះ​ពូ​ល D ថ្នាក់​ខេត្ត ក្រុមយុវជន​សាលា​បាល់ទាត់​ជាតិ​ឈ្នះ​កោះកុង ៥​ទល់​២ ហើយ​នៅ​វគ្គ​ពាក់កណ្ដាល​ផ្តាច់ព្រ័ត្រ​ជើងឯក​ថ្នាក់​ខេត្ត​ដូចគ្នានេះ​ក្រុមយុវជន​សាលា​បាល់ទាត់​ជាតិ​បន្ត​ឈ្នះ​ខេត្តកោះកុង ២​ទល់​១​។ ចុងក្រោយ​នៅ​ជើង​ទី​១​វគ្គ​១៦​ក្រុម​ចុងក្រោយ​ជើងឯក​ថ្នាក់ជាតិ​នេះ​ក្រុមយុវជន​សាលា​បាល់ទាត់​ជាតិបន្តឈ្នះ ​ក្រុម​ខេត្តកោះ​កុង ៤ទល់១៕

  



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu