Ad Code

វិសាខា និង​បឹងកេត រកបាន​៣​ពិន្ទុ​ដូចគ្នា ខណៈ​អង្គ​រថា​យ​ហ្គឺ​រ និង​ព្រះខ័ន​រាជ​ស្វាយរៀង ចែកគ្នា​ម្នាក់​១​ពិន្ទុ



ក្រុមបាល់ទាត់​វិសាខា និង​បឹងកេត រកបាន​៣​ពិន្ទុ​ដូចគ្នា ខណៈ​អង្គ​រថា​យ​ហ្គឺ​រ និង​ព្រះខ័ន​រាជ​ស្វាយរៀង ចែកគ្នា​ម្នាក់​១​ពិន្ទុ​ក្នុង​សប្ដាហ៍​ទូ​១៥ ប្រចាំ​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា (Metfone Cambodian League 2018) ក្រោម​ការរៀបចំ​ពី​សំណាក់​គណៈកម្មការ​ប្រកួត​បាល់ទាត់​ជាតិ (CNCC) សេនាធិការ​របស់​សហ​ព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា នៅ​ល្ងាច​ថ្ងៃ​សៅរ៍ ទី​២១ ខែកក្កដា ឆ្នាំ​២០១៨​។

ក្រុម​អាស៊ី​អឺរ៉ុប បាន​ចាញ់​ក្រុម​វិសាខា ៤​ទល់​២ លើ​ទីលាន​កីឡដ្ឋាន AEU Sport Park​។ កីឡាករ Kelechi Stanley និង​កីឡាករ Privat បា​នរក​គ្រាប់​បាល់​ឱ្យ​ក្រុម​ម្ចាស់​អាស៊ី​អឺរ៉ុប ខណៈ​៤​គ្រាប់​ដែលជា​គ្រាប់​បាល់​ជ័យជម្នះ​របស់​ក្រុម​វិសាខា រកបាន​ដោយ​កីឡាករ Kyong Hun Him, Hyok Chul Ri, កែវ សុខ​ផេង និង ម៉ាត់ សា​ក់រវី​។



ចំពោះ​ក្រុម​ម្ចាស់ផ្ទះ​អង្គ​រថា​យ​ហ្គឺ​រ បាន​ប្រកួត​ស្មើគ្នា​ជាមួយ​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង ដោយ​លទ្ធផល​១​ទល់​១ លើ​ទីលាន​កីឡដ្ឋាន​ខេត្តសៀមរាប​។ កីឡាករ តាំង សុ​ភ័​ក្រ បា​នរក​គ្រាប់​បាល់​ឲ្យ​ក្រុម​ម្ចាស់ផ្ទះ​នាំមុខ​មុន ខណៈ​កីឡាករ Da Silva Junior បា​នរក​គ្រាប់​បាល់​ឱ្យ​ព្រះខ័ន​រាជ​ស្វាយរៀង តាម​ស្មើគ្នា​វិញ​។

សម្រាប់​ក្រុម​បឹងកេត វិញ​បាន​ប្រកួត​ឈ្នះ​លើ​ក្រុម​សូល​ទី​ឡូ​អង្គរ ២​ទល់​១ លើ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ ក្នុង​រាជធានី​ភ្នំពេញ​។ កីឡាករ Julius និង​កីឡាករ Gbenga បា​នរក​គ្រាប់​បាល់​ឱ្យ​ក្រុម​បឹងកេត បន្ត​ឈរ​កំពូល​តារាង​លី​គ​កំពូល​កម្ពុជា ហើយ​កីឡាករ Dzama Bata បា​នរក​គ្រាប់​បាល់​ឱ្យ​ក្រុម​សូល​ទី​ឡូ​អង្គរ​។



ចំណែក​គូប្រកួត​សប្តាហ៍​ទី​១៥ ផ្សេងទៀត​បន្តធ្វើ​ឡើង​នៅ​ថ្ងៃអាទិត្យ ទី​២២ ខែកក្កដា នេះ​ក្រុម​វេ​ស្ទើ​ន​ភ្នំពេញ ជួប​ក្រុម​ក្រសួងការពារជាតិ នៅ​ម៉ោង​៣​រសៀល​លើ​ទីលាន​កីឡដ្ឋាន​វេ​ស្ទើ​ន មាន​ផ្សាយ​ផ្ទាល់​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់ CNCC និង​ក្រុម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ប៉ះ​ក្រុម​អគ្គីសនី​កម្ពុជា នៅ​ម៉ោង​៦​ល្ងាច​លើ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ មាន​ផ្សាយ​ផ្ទាល់​តាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​កម្ពុជា​។



ពានរង្វាន់​លី​គ​កំពូល​កម្ពុជា រដូវ​កាល​នេះ​នឹង​ប្រើប្រាស់​រូបមន្ត​ប្រកួត​សន្សំ​ពិន្ទុ​វិលជុំ​ចំនួន​២​ជើង​មាន​២២​សប្ដាហ៍ ដើម្បី​ស្វែងរក​ក្រុម​ខ្លាំង​ដែលមាន​ពិន្ទុ​ច្រើនជាង​គេ​ដណ្តើម​ជើងឯក​ប្រចាំឆ្នាំ​។ ការប្រកួត​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​៣​ខែមីនា ដល់​ថ្ងៃទី​៣០​ខែកញ្ញា ឆ្នាំ​២០១៨ ដែល​មាន​សមាជិក​ចំនួន​១២​ក្រុម​។ ក្រុម​ជើងឯក​នឹង​ទទួល​បាន​កៅអី​ទៅ​ចូលរួម​ប្រកួត​ក្នុង​ពានរង្វាន់ AFC Cup 2019, ពានរង្វាន់ Mekong Club Championship ជាដើម៕

   



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu