Ad Code

ឃុំខ្លួន​យុវជន​ ដែល​យក​រូប​អាក្រាត​កាយ​ក្មេងស្រី​ទៅ​គំរាម​ទារ​រួមភេទ​ដាក់គុក​បណ្ដោះអាសន្ន



ភ្នំពេញ​ ៖ ​លោក​សាន សុផាត ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី​២៨​ ​ខែ​កក្កដា ​ឆ្នាំ​២០១៨​នេះ បាន​ចេញ​ដីកា​សម្រេច​ឃុំខ្លួន​យុវជន​ម្នាក់​ ដែល​យក​រូប​អាក្រាត​សង្សារ​ទៅ​ចែកចាយ​អោយ​គេ​មើល ក្រោម​ការចោទប្រកាន់​ពី​បទ​រួមភេទ​ជាមួយ​អនីតិជន​អាយុ​ក្រោម​១៥​ឆ្នាំ និង​បទ​ចែកចាយ​រូបភាព​អាសអាភាស។

ជនជាប់ចោទ​ឈ្មោះ ប៉ុន សុខ​ពិសិដ្ឋ អាយុ​១៦​ឆ្នាំ ជា​សិស្ស​រៀន​នៅ​សាលា​អន្តរទ្វីប​អាមេរិកកាំង ថ្នាក់​ទី​១១ EP ស្នាក់​នៅផ្ទះ​លេខ​៦៩៩G២ ផ្លូវ​លេខ​១២៨ សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ។

ជន​ត្រូវ​ចោទ​នេះ​ ត្រូវបាន​អាណាព្យាបាល​ក្មេងស្រី​រងគ្រោះ​នាំ​ខ្លួន​អោយ​សមត្ថកិច្ច​នគរបាល​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ និង​ការពារ​អនីតិជន​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី​២៣ ខែ​កក្កដា បន្ទាប់ពី​មានការ​ចែកចាយ​រូបភាព​អាក្រាត​កាយ​របស់​ជនរងគ្រោះ​ ជាមួយ​នឹង​ការ​គំរាមកំហែង​ពី​សំណាក់​ជនល្មើស។ ដូច្នេះ​នៅ​ថ្ងៃទី​២៧​កក្កដា​នេះ ចៅក្រម​​ស៊ើបសួរ ​នឹង​សម្រេច​អំពី​ជោគវាសនា​របស់​ជនជាប់ចោទ។ ចំណែក​ជនរងគ្រោះ​មាន​អាយុ​១៤​ឆ្នាំ ជា​សិស្ស​រៀន​នៅ​សាលា​ឯកជន​ជាមួយ​នឹង​ជនជាប់ចោទ​ដែរ។

ពាក់ព័ន្ធ​ការចោទប្រកាន់​យុវជន​ខាង​លើ​នេះ ប្រភព​ព័ត៌មាន​នៅ​សាលាដំបូង​រាជធានី​បាន​ឱ្យ​ដឹង​ថា យុវជន​ឈ្មោះ ប៉ុន សុខ​ពិសិដ្ឋ បាន​ស្គាល់​សិស្ស​ស្រី​ម្នាក់ ដែល​រៀន​សាលា​ជាមួយគ្នា តាំងពី​ខែតុលា ឆ្នាំ​២០១៧ ​ដោយ​ពួកគេ​បានចាត់ទុក​គ្នា​ជា​សង្សារ និង​បាន​ដើរលេង​ជាមួយគ្នា​ញឹកញាប់។ រហូតដល់​ខែមីនា ​ឆ្នាំ​២០១៨ ជនសង្ស័យ​បាន​បបួល​មិត្តស្រី​ទៅ​មើល​កុន​រោង​ខ្នាតតូច​ឈ្មោះ​មូ​វី​អេ​ន​ឈី​ល នៅ​ជិត​ផ្សារ​៧​មករា ខណ្ឌទួលគោក។

នៅក្នុង​រោងកុន​តូច​ចង្អៀត​មួយ​នោះ ​មាន​សភាព​ងងឹតឈឹង និង ស្ងាត់ស្ងៀម​ទៀត​ផង​ ឆ្លៀត​​​ឱកាសល្អ​យុវជន​ឈ្មោះ ​ប៉ុន សុខ​ពិសិដ្ឋ និង សង្សារ​ បាន​បបួលគ្នា​រួមភេទ​លេងៗ​​ ​យក​បទពិសោធន៍ រួមគ្នា​ទាន់​ខ្លួន​នៅ​ក្មេង។

បន្ទាប់ពី​បទពិសោធន៍​លើក​ទី​១​បាន​ជោគជ័យ​ហើយ ពួកគេ​ក៏​តែង​បបួលគ្នា​ទៅ​សាង​ភាព​ផ្អែមល្ហែម​ខុសច្បាប់​នេះ​ជា​បន្តបន្ទាប់​អា​ច​រាប់​ថា​ជា​រឿង​សាមញ្ញ​ទៅហើយ ។​

លុះ​ក្រោយមក ខាង​ស្រី​ដូចជា​ដឹងខ្លួន​ខុស ក៏បាន​ប្រកែក និង​ខាង​ប្រុស​មិន​ទៅ​រួមភេទ​ទៀត ធ្វើ​អោយ​ភាគី​ខាង​ប្រុស​មិន​អស់​អាល័យ​ពី​របស់​ឆ្ងាញ់ ក៏​សុំ​ឲ្យ​សង្សារ​ជាទី​ស្រឡាញ់ ថតរូប​អាក្រាត​កាយ​ផ្ញើ​មក​ឲ្យ​គេ​បាន​មើល​ផង បើ​មិន​ដូច្នោះ​ទេ​គេ​ពិតជា​ដេក​មិន​លក់​បក់​មិន​ល្ហើយ​ឡើយ។ពេលនោះ​នារី​ជា​សង្សារ ​ក៏បាន​យល់ព្រម​ថតរូប​ខ្លួនឯង​អាក្រាតកាយ ហើយ​ផ្ញើមក​ឲ្យ​សង្សារ​មើល​កម្សាន្ត​ភ្នែក​តាម​សំណូមពរ។

រឿង​វា​មិន​ស្ងប់ស្ងាត់​ដូច្នឹង​ទេ ក្រោយពី​បាន​រូបថត​អាក្រាត​ដល់ដៃ​ហើយ ជនកំហូច​នេះ​ចេះតែ​អន្ទង​ណាត់ជួប និង នាំ​ឡើង​ឋាន​សួគ៌​លោកីយ៍​ទៀត។ តែ​ដោយ​នាង​គិតថា ទង្វើ​នេះ​ពិតជា​ការ​ចាញ់បោក​ប្រុស​ព្រាន នាង​ក៏​ឈប់​ធ្វើតាម​អ្វី​ដែល​ជន​កំហូច​បាន​សាង។

ពេល​នោះ​ជន​កំហូច​ចាប់ផ្ដើម​គំរាមកំហែង​រឿង​យក​រូប​អាក្រាត​របស់​ជនរងគ្រោះ​ទៅ​ចែកចាយ​អោយ​គេ​ឯង​បានឃើញ ក្រោយមក​រូប​អាក្រាត​នោះ​ ក៏​ត្រូវគេ​ចែកចាយ​អញ្ចឹង​មែន​អញ្ចឹង​ទៅ ​ទើប​អាណាព្យាបាល​ក្មេងស្រី​រងគ្រោះ​ប្ដឹង​អោយ​សមត្ថកិច្ច​ចាប់ខ្លួន​ជនកំហូច​នេះ​តែម្ដង។ ឥឡូវ​ចៅក្រម​តុលាការ​បានសម្រេច​ឃុំខ្លួន​យុវជនជាប់ចោទ​នេះហើយ​ដើម្បី​រង់ចាំ​កា​រសើប​អង្កេត​បន្ត​នៅពេល​ក្រោយ៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu