Ad Code

ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ​បើក​វេទិកា​ជ្រើសរើស​អ្នករក​ការងារ​ធ្វើ​ជាង​១​ពាន់​កន្លែង



ភ្នំពេញ​ ៖​ ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ​នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​( NEA) សហការ​ជាមួយ​ក្រុមហ៊ុន​ធុំៗ​ចំនួន​១០​នឹង​បើក​វេទិកា​ជ្រើសរើស​អ្នករក​ការងារ​ធ្វើ​ចំនួន​១២៤៥​កន្លែង​នៅ​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០ ១៨ ចាប់ពី​ម៉ោង​៨​ព្រឹក​ដល់​ម៉ោង ៥​ល្ងាច នៅ​ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ ស្ថិតនៅក្នុង​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​។

ក្រុមហ៊ុន​ចំនួន​១០ ​ដែល​ជ្រើសរើស​បុគ្គលិក​ជាបន្ទាន់​នោះ​រួមមាន ក្រុមហ៊ុន មីង​វួ​យ ក្រុមហ៊ុន BIMA ក្រុមហ៊ុន NIPPON PAINT ក្រុមហ៊ុន OPEN NET ក្រុមហ៊ុន RMA ក្រុមហ៊ុន ALMONDGROUP អង្គការ PSE ក្រុមហ៊ុន TENG LAY ក្រុមហ៊ុន Wattanac Properties និង​ក្រុមហ៊ុន CHIP MONG​។

ប្អូនស្រី តាន ជូ​លាង និស្សិត​ផ្នែក ECO Business នៃ​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង ដែល​ធ្លាប់បាន​ចូលរួម​ក្នុង​វេទិកា​ការងារ​របស់ NEA បាន​លើកឡើងថា «​ការរៀបចំ​វេទិកា​នេះ​ពិតជា​ល្អ​ណាស់ ព្រោះ​បាន​ជួយ​ដល់​សិ​ស្សិ​និស្សិត ឲ្យ​បាន​ជួប​ដោយផ្ទាល់​ជាមួយនឹង​ក្រុមហ៊ុន​។ ជាមួយគ្នា​នោះ ជូ លាង បានចាត់ទុក​វេទិកា​ការងារ និង​សកម្មភាព​ផ្សេងៗ​របស់ ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ ថា​បានរួម​ចំណែក ក្នុងការ​នាំយក​ឱកាស​ការងារ​ជាច្រើន ដល់​សិស្ស​និស្សិត ដែលមាន​បំណង​ចង់​ស្វែងរក​ការងារ វេទិកា​នេះ​ពិតជា​ល្អ​ណាស់​បង ព្រោះ​បាន​ជូ​យ​ដល់​ខ្ញុំ ក៏ដូចជា​អ្នក​កំពុង​ស្វែងរក​ការងារ​ធ្វើ ឲ្យ​ឆាប់​ទទួលបាន​ការងារ​ធ្វើ​»​។

ចំណែក​លោកស្រី សំអុល ចរិយា មន្ត្រី​គ្រប់គ្រង​ធនធានមនុស្ស​ជាន់ខ្ពស់ របស់​ក្រុមហ៊ុន RMA បានចាត់ទុក​សេវា​ជួយ​ស្វែងរក​ការងារ​ធ្វើ​ដល់ ប្រជាពលរដ្ឋ​ខ្មែរ គឺ​ពិតជា​ល្អ​ណាស់ ដោយបាន​ចូលរួម​កាត់បន្ថយ​អត្រា​អត់​ការងារ​ធ្វើ របស់​ប្រជាពលរដ្ឋ​ខ្មែរ​។

លោកស្រី​បាន​ឲ្យ​ដឹងថា សម្រាប់​ថ្ងៃទី​២៤​នេះ​ក្រុមហ៊ុន​ត្រូវការ​ជ្រើសរ​សើ​ស​បុគ្គលិក​ជាច្រើនរូប ហើយ​ជាច្រើន​មុខដំណែង ដូចនេះ​លោកស្រី លើកទឹកចិត្ត​ឲ្យ​អ្នក​ស្វែង​រក​ការងារ​ធ្វើ ចូលរួម​ក្នុង​កិច្ច​សម្ភាស​ការងារ​ប្រចាំខែ របស់ NEA ឲ្យ​បាន​ច្រើន​កុះករ​។ ជាមួយគ្នា​នោះ​លោក ស្រី​បាន​ថ្លែងអំណរគុណ​ចំពោះ NEA ដែល​បានផ្តល់​ភាពងាយស្រួល ដល់​ក្រុមហ៊ុន​ក្នុងការ​ស​ម្រ​ប់​សម្រួល និង​ផ្តល់​ទីតាំង​ដល់​ក្រុមហ៊ុន​របស់លោក​ស្រី ក៏ដូចជា​ក្រុមហ៊ុន​ផ្សេងៗ​ទៀត ក្នុងការ​រៀបចំ​វេទិកា​ការងារ​ផ្សេងៗ​។

សូម​ជម្រាប​ថា ក្នុង​ដំណើរ​ប្រតិបត្តិការ ជួយ​ស្វែងរក​ការងារ​ធ្វើ ដល់​ប្រជាពលរដ្ឋ​ខ្មែរ ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០១៨ NEA បាន​ជួយ​ស្វែងរក​ការងារ​ធ្វើ ដល់​ប្រជាពលរដ្ឋ​ខ្មែរ​បាន​ប្រមាណ ៣,២៥១​នាក់ ចុះឈ្មោះ​អ្នកស្វែងរក​ការងារ​ធ្វើ បាន​ប្រមាណ ៧,៥៩០​នាក់ រៀបចំ​វេទិកា​ការងារ​បាន​ចំនួន​៤២​ដង​។

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​មជ្ឈមណ្ឌល​ការងារ​រាជធានី​ភ្នំពេញ តាមរយៈ​លេខ​ទូរស័ព្ទ​៖ ០១៦ ៧៨៦៦៥៥ ឬ​គេហទំព័រ​របស់​ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ www.nea.gov.kh និង​ទំព័រ facebook neakhmer (​អិន​អ៊ី​អេ ខ្មែរ​) ដោយ​ងាយស្រួល​៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu