Ad Code

អាជ្ញាធរ​រាជធានី​ភ្នំពេញ​ចុះ​សួរ​សុខ​ទុក្ខ​ប្រជាពលរដ្ឋ ​និង ​ពិនិត្យមើល​ស្ថានភាព​ទឹកជំនន់​ទឹកភ្លៀង​នៅ​ខណ្ឌដង្កោ



ភ្នំពេញ ៖ លោក​ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ រួម​ជាមួយ​មន្ត្រី​ពាក់ព័ន្ធ អាជ្ញាធរ​ដែនដី​នា​រសៀល​ថ្ងៃទី​២១ កក្កដា​នេះ បាន​ចុះ​ពិនិត្យមើល​ស្ថានភាព​ទឹកជំនន់​ទឹកភ្លៀង​និង​សួរ​សុខ​ទុក្ខ​ប្រជាពលរដ្ឋ ​ដែល​កំពុង​ទទួលរង​ការ​លិចលង់​ផ្ទះសំបែង​នៅ​តំបន់​១​ចំនួន​ក្នុង ខណ្ឌដង្កោ ក្រោយពី​ប្រជាពលរដ្ឋ​ចំនួន​២៦​ភូមិ នៅក្នុង​សង្កាត់​ចំនួន​០៩​ខណ្ឌ​នេះ ទទួលរង​ការ​លិចលង់​អស់នោះ​។



លោក​អភិបាល​បាន​ធ្វើ​ដំណើរ​តាម​អូប័រ​ ដើម្បី​ពិនិត្យមើល​ស្ថានភាព​ជំនន់​ទឹកភ្លៀង​តាម​ទីតាំង​ដែល​លិចលង់ និង​ស្វែងយល់​ពី​តម្រូវការ​ចាំបាច់​នឹង​ដោះស្រាយ​ជូន​ពួកគាត់​ភ្លាមៗ​។ លោក​អភិបាល​បាន​ណែនាំ​ឲ្យ​មន្ត្រី​ជំនាញ​ពាក់​ព័ន្ធ​,​អាជ្ញាធរ​ដែនដី​ត្រូវ​រួមគ្នា​គិតគូរ​និង​ដោះស្រាយ​និង​ដាក់ចេញ​វិធានការ​ចាំបាច់​ឲ្យ​បាន​ទាន់​ពេល​វេលា​ជូន​ប្រជាពលរដ្ឋ​យើង​ដែល​រងគ្រោះ រៀបចំ​ទីទួល​សុវត្ថិភាព និង​រៀបចំ​ទីតាំង​ស្នាក់​ការ​កាកបាទក្រហម​ដែល​អាច​ដាំ​ស្លរ​រួមគ្នា​បាន​ដើម្បី​សម្រួលការ​លំបាក​ដល់​ប​ង​ប្អូន​នៅពេល​ទឹក​លិច​ផ្ទះសម្បែង រៀបចំ​ឲ្យ​មាន​ពេទ្យ​ប្រចាំការ​នៅ​ទីតាំង​រងគ្រោះ​ដើម្បី​ផ្តល់​សេវា​សុខាភិបាល​ជូន​ពួកគាត់​។



ពាក់ព័ន្ធ​នឹង​ទំនប់​៧​មករា ​(​ទំនប់​សណ្តរ​ស្ទឹង​ព្រែក​ត្នោត​)​ដែលមាន​រន្ធ​នាគ មាន​ទឹក​ហូរ​ក្រោម​ទំនប់​នេះ​លោក​ឃួ​ង ស្រេង បាន​ជំរុញ​ឲ្យ​មន្ទីរ​ធនធានទឹក​ប្រើ​គ្រឿងចក្រ​បិទ​ភ្លាមៗ ជៀសវាង​ទុក​ឲ្យទឹក​ហូរ​ច្រោះ​រហូត​ផ្តាច់​ទំនប់​នោះ​។



ក្រៅ​ពី​នេះ​ លោក​អភិបាល​ក៏បាន​បញ្ជា​ឲ្យ​បញ្ជូន​តង់​មក​ឲ្យ​ប្រជាពលរដ្ឋ​ដែល​ចាក​ចេញពី​លំនៅឋាន​មក​រស់នៅ​បណ្តោះអាសន្ន​លើ​ទីទួល​សុ​វត្ថិភាព​ផងដែរ​។



បើ​យោង​តាម​ការ​ឲ្យ​ដឹង​ពី​សមត្ថកិច្ច​មូលដ្ឋាន​បាន​បញ្ជាក់​ថា គិត​ត្រឹម​ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ២០១៨​នេះ សង្កាត់​ដែល​ទទួលរង​ការ​លិចលង់​ធ្ងន់ធ្ងរ​ជាងគេ គឺ សង្កាត់​សាក់​សំពៅ មាន​០៦​ភូមិ ៤៥៤​គ្រួសារ មនុស្ស​ចំនួន​២០៤៩​នាក់ ស្រី​១១៤៤​នាក់៕

      



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu