Ad Code

គ្រោះថ្នាក់​លិច​ទូក​នៅ​ Missouri បាន​សម្លាប់​មនុស្ស​១៧​នាក់​រួមទាំង​សមាជិក​៩​នាក់​មកពី​គ្រួសារ​មួយ​ផងដែរ



ក្រុម​អ្នក​មុជទឹក​កាលពី​ថ្ងៃ​សុក្រ ​បាន​យក​សព​ចុងក្រោយ​ចេញពី​បំណែក​នៃ​ទូក​ដែល​បាន​លិច​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ក្នុងអំឡុងពេល​មាន​ព្យុះ​នៅ​បឹង​មួយ​ក្នុង​រដ្ឋ Missouri ដោយ​បាន​សម្លាប់​មនុស្ស​ចំនួន​១៧​នាក់ ​រួម​ទាំង​សមាជិក​ប្រាំបួន​នាក់​នៅក្នុង​គ្រួសារ​តែមួយ​ផងដែរ​។​

ទូក​ដែល​យក​ស្ទីល​តាមបែប​សង្គ្រាមលោកលើកទី​ពីរ​មួយ​នេះ​គឺមាន​ផ្ទុក​អ្នកដំណើរ​ចំនួន​៣១​នាក់​រួមទាំង​កុមារ​ផងដែរ​នៅពេល​ព្យុះ​មួយ​បាន​វាយប្រហារ​បឹង Rock Lake នៅ​ខាងក្រៅ​ទីក្រុង Branson ។ ព្យុះ​នេះ​បាន​បង្កើត​រលក​ដែល​បណ្តាល​ឲ្យ​ទូក​ក្រឡាប់​នៅក្នុង​សោកនាដកម្ម​វិស័យ​ទេសចរណ៍​សម្លាប់​មនុស្ស​ច្រើន​បំផុត​មួយ​របស់​អាមេរិក​ក្នុង​រយៈពេល​ច្រើន​ឆ្នាំ​មកនេះ​។​

លោកស្រី Tia Coleman បាន​និយាយថា នាង​និង​ក្មួយប្រុស​របស់​នាង​គឺជា​អ្នក​នៅ​រស់រានមានជីវិត​តែ​ពីរ​នាក់​គត់​មកពី​សមា​ជិ​ក​១១​នាក់​នៃ​គ្រួសារ​របស់​ពួកគេ​ដែល​បានធ្វើ​ដំណើរ​ទេសចរណ៍ “Ride The Ducks”​។​

លោកស្រី Coleman បាន​ប្រាប់​ទូរទស្សន៍ Fox 59 ពី​គ្រែ​មន្ទីរពេទ្យ​របស់​នាង​ក្នុង​ទីក្រុង Branson ថា “​ខ្ញុំ​បាន​បាត់បង់​កូន​ទាំងអស់​របស់ខ្ញុំ ខ្ញុំ​បាន​បាត់បង់​ស្វាមី​របស់ខ្ញុំ​និង​សមាជិកគ្រួសារ​ផ្សេងទៀត ខ្ញុំ​មិន​អី​ទេ​ប៉ុន្តែ​នេះ​ពិតជា​លំបាក​ណាស់​”​។​

លោកស្រី​បាន​និយាយថា អ្នកបើក​ទូក​បាន​ប្រាប់​ពួកគេ​នៅពេល​ពួកគេ​ស្ថិតក្នុង​បឹង​ថា កុំ​ពាក់អាវ​ពោង​ដែល​នេះ​ជា​សកម្មភាព​មួយ​ដែល​នាង​ជឿថា​បណ្តាល​ឲ្យ​មានការ​បាត់បង់​ជីវិត​។​

អភិបាលរដ្ឋ Missouri លោក Mike Parson បាន​និយាយថា មនុស្ស​ចំនួន​៧​នាក់​ក្នុងចំណោម​អ្នក​រស់រានមានជីវិត​ចំនួន​១៤​នាក់​បាន​រងរបួស​ដោ​យ​មាន​ម្នាក់​របួសធ្ងន់​។​

លោក Parson បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា “​អ្នក​ឆ្លើយតប​បន្ទាន់​និង​អ្នក​ជួយសង្គ្រោះ​ស៊ីវិល​បាន​ជួយ​បញ្ចៀស​សោកនាដកម្ម​នេះ​កុំ​ឲ្យ​កាន់តែ​អាក្រក់​សូម្បីតែ​នៅពេលដែល​មនុស្ស​ប្រញាប់ប្រញាល់​ទៅ​ជួយ​ក្នុងស្ថានភាព​គ្រោះថ្នាក់​ខ្លាំង​ក៏ដោយ​”​។​

តម្រួត​តំបន់ Stone County លោក Doug Rader បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា កា​ពី​តែ​ន​ទូក​នេះ​បាន​រួច​ជីវិត​។​

អ្នកនាំពាក្យ​អភិបាលក្រុង​លោក Kelli Jones បាន​និយាយថា ជនរងគ្រោះ​ទាំង​១៧​នាក់​គឺ​មកពី​រដ្ឋ​អាមេរិក​ចំនួន​៦​ផ្សេងៗ​គ្នា​៕ REUTERS



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu