Ad Code

សមត្ថកិច្ច​ កំពុង​មាន​ពន្លឺ ​ក្នុង​ការ​ស្វែងរក​ឃាតក​​សម្លាប់​យុវជន​ម្នាក់​នៅ​សង្កាត់​ព្រែក​ថ្មី​



​ភ្នំពេញ ​៖ នាយ​នគរបាល​ខណ្ឌ​ច្បារអំពៅ​បាន​ប្រាប់​កម្ពុជា​ថ្មី​ថា​ ឃាតក​ ដែល​សម្លាប់​យុវជន​ម្នាក់​កាលពី​យប់​រំលង​អធ្រាត្រ ​ថ្ងៃទី​ ​ខែកក្កដា​ នៅ​តាម​បណ្តោយ​ផ្លូវ​៣៦៩​ក្បែរ​ស្ពាន​អ្នកតា​វាំង​ក្នុងភូមិ​ព្រែក​ថ្មី ​សង្កាត់​ព្រែក​ថ្មី​ ខណ្ឌ​ច្បារអំពៅ​បណ្ដាល​ឲ្យ​ជនរងគ្រោះ​ស្លាប់​នោះ ​គឺ​សមត្ថកិច្ច​មាន​ពន្លឺ​ក្នុង​ការ​បង្ក្រាប​ក្រុម​ឃាតក​ហើយ។

នគរបាល​បាន​និយាយ​ថា ​មកដល់​ថ្ងៃទី​២១ ​ខែកក្កដា​នេះ ​សមត្ថកិច្ច​ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ក្នុងចំណោម​បក្សពួក​ឃាតក​​ យក​មក​សាកសួរ​ដើម្បី​ឈាន​ដល់​ការ​បង្ក្រាប​ទាំង​ក្រុម​តែម្តង​។​

នគរបាល​បាន​បន្តថា​ ក្នុង​ប្រតិបត្តិ​ការ​ ​នេះ​គឺមាន​ការចូលរួម​ពី​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ​ផងដែរ​។​ សមត្ថកិច្ច​បាន​រំ​លឹក​ពី​ហេតុការណ៍ ឃាតកម្ម​នេះ​ថា​ កាលពី​វេលា​ម៉ោង​១២​និង​២០​នាទី​រំលង​អធ្រាត្រ​ជនរងគ្រោះ​ឈ្មោះ​ប៉ូ រិទ្ធី ភេទ​ប្រុស ​អាយុ​២៦​ឆ្នាំ ​មុខរបរ​ជា​កម្មករ​សំណង់​មាន​ស្រុកកំណើត​ភូមិ​កណ្តាល​កោះ ​ឃុំ​កោះអន្លង់ចិន ​ស្រុក​ស្អាង ​ខេត្តកណ្តាល​ បាន​ជិះ​ម៉ូតូ​ម៉ាក​MSX​ ពណ៌​ទឹកក្រូច​ពាក់​ស្លាក​លេខ​ភ្នំពេញ​1GJ 82 18​ត្រឡប់​មកពី​ហូប​ការ​បងស្រី​បង្កើត​នៅឯ​ស្រុកកំណើត​។​ ជនរងគ្រោះ​បាន​ឆ្លង​កំពង់ដ​មួ​យ​មក​សង្កាត់​ព្រែក​ថ្មី​។ ​លុះ​ចេញពី​កំពង់ដ​ បាន​បន្តិច​ម៉ូតូ​ជនរងគ្រោះ​បាន​អស់​សាំង ​ធ្វើ​ឲ្យ​ជនរងគ្រោះ​​បណ្ដើរ​តាមផ្លូវ​៣៦៩​មកដល់​ក្បែរ​ស្ពាន​អ្នកតា​វាំង​ស្ថិត​ក្នុងភូមិ​ព្រែក​ថ្មី​ សង្កាត់​ព្រែក​ថ្មី​ ខណ្ឌ​ច្បារអំពៅ ​ក៏​ស្រាប់តែ​លេចមុខ​ឃាតក​​មក​កាប់​ជនរងគ្រោះ​ចំ ចំហៀង​ក​​ខាងឆ្វេង​បណ្តាល​ឲ្យ​រង​របួស​ធ្ងន់​ ហើយ​ត្រូវ​បាន​ប្រជាពលរដ្ឋ​នៅក្បែរ​ចំណុចកើតហេតុ​បាន​ទូរសព្ទ័​ហៅ​រថយន្ត​សាមុយ​ដឹក​យកទៅ​មន្ទីរពេទ្យ​ ប៉ុន្តែ​ដឹក​ដល់​ពាក់​កណ្តាលផ្លូវ​ជ​ន​រងគ្រោះ​ បាន​ដាច់ខ្យល់​ស្លាប់​ ទើប​រថយន្ត​សាមុយ​ដឹក​យកមក​ទុក​នៅ​ចំណុចកើតហេតុ​វិញ​។​

សមត្ថកិច្ច​ក៏បាន​ធ្វើការ​ស្រាវជ្រាវ​ដ៏​ក្តៅគគុក​ដើម្បី​ចាប់ខ្លួន​ឃាតក​យក​មក​ផ្ដន្ទាទោស​តាមច្បាប់​ឲ្យ​ទាល់​តែ​បាន៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu