Ad Code

ឈាម​ស្រែក​ស្បែក​ហៅ​ កូន​ចិត្ត​តិរច្ឆាន​សម្លាប់​ឪពុក​នៅ​ខេត្តស្វាយរៀង ​រត់​មក​ភ្នំពេញ ​ត្រូវ​នគរបាល​ក្របួច​ជាប់



ភ្នំពេញ ៖ ​យុវជន​ម្នាក់ ​ត្រូវបាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​ស្ទឹងមានជ័យ​២​នៃ​អធិការដ្ឋាន​ខណ្ឌមានជ័យ​ចាប់ខ្លួន​កាលពី​យប់​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​២៦​ ខែកក្កដា​ ​ពាក់ព័ន្ធ​ករណី​ឃាតកម្ម​ទៅ​លើ​ឪពុក​បង្កើត។

យោងតាម​ប្រភពពី​លោក​អនុសេនីយ៍ឯក គឹម​ កល្យាណ មន្ត្រី​នគរបាល​ផ្នែក​ព្រហ្មទណ្ឌ​ខណ្ឌមានជ័យ​បាន​ឲ្យ​ដឹងថា ​កាលពី​យប់​រំលង​អធ្រា​ត្រ​ឈានចូល​ថ្ងៃទី​២៦ ​ខែកក្កដា​នេះ​ មាន​ស្ត្រី​ម្នាក់​ឈ្មោះ​ពុធ​ កញ្ញា អាយុ​២៧​ឆ្នាំ​ស្នាក់នៅ​បន្ទប់​ជួល​ភូមិ​ព្រែក​ទាល់​១​ សង្កាត់​ស្ទឹងមានជ័យ​២​ខណ្ឌមានជ័យ​ បាន​ទូរស័ព្ទ​មក​នគរបាល​ប៉ុស្តិ៍​ឲ្យ​ចាប់ខ្លួន​ឈ្មោះ​ផល ឆា​យ៉ា ភេទ​ប្រុស ​អាយុ​២៥​ឆ្នាំ​ដែល​ត្រូវជា​ប្អូនជីដូនមួយ ​បាន​មក​សំងំ​នៅ​បន្ទប់​ជួល​ជាមួយ​នាង ​បន្ទាប់ពី​ជន​នេះ​បាន​កាប់​ឪពុក​បង្កើត​ឈ្មោះ​សុខ មន អាយុ​៥២​ឆ្នាំ​រស់នៅ​ភូមិ​ព្រែ​តា​ធឹ​ក ​ឃុំ​គគីរ​សោម​ ស្រុក​ស្វាយទាប​ខេត្តស្វាយរៀង​កាលពី​វេលា​ម៉ោង​១៨​និង​៣០​នាទី​យប់ ​ថ្ងៃទី​២៥ ​ខែ​កក្កដា​នេះ​ រួច​រត់​​​​មក​លាក់ខ្លួន​នៅ​បន្ទប់​ជួល​ស្ទឹងមានជ័យ​២​នេះ។

លោក​កល្យាណ​បន្ត​ថា ​ពេល​ទទួល​បាន​ព័ត៌មាន​នេះ​ភ្លាម​ កម្លាំង​នគរបាល​ប៉ុស្តិ៍​ស្ទឹងមានជ័យ​២​ បាន​ទំនាក់ទំនង​ទៅ​អធិការដ្ឋាន​ស្រុក​ស្វាយទាប​ថា​ តើ​មាន​ករណី​ឃាតកម្ម​កូនប្រុស​សម្លាប់​ឪពុក​បង្កើត​មែន​ឬ​អត់​។​ទើប​នគរបាល​បាល​ស្រុក​ស្វាយទាប​ឆ្លើយ​ថា​ មាន​មែន​ ទើប​នគរបាល​ប៉ុស្តិ៍​ចុះទៅ​ចាប់ខ្លួន​យុវជន​ដែល​សម្លាប់​ឪពុក​បង្កើត​យក​មក​ស្នាក់​ការ​ប៉ុស្តិ៍​ដើម្បី​ធ្វើការ​សាកសួរ​ ទើប​ជនសង្ស័យ​សារភាពថា​ បាន​សម្លាប់​ឪពុក​បង្កើត​របស់​ខ្លួន​មែន។ ជនសង្ស័យ​ជា​ឃាតករ​ត្រូវ​បាន​ប្រគល់​ទៅ​ឲ្យ​លោក​វរសេនីយ៍ទោ គឹម​ឡៃ ប្រធាន​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ខេត្តស្វាយរៀង​ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​។​ ពិតជា​ឈាម​ស្រែក​ស្បែក​ហៅ​មែន​ ដែល​ឃាតក​​ជា​កូនបង្កើត​សម្លាប់​ឪពុក​បង្កើត​នៅ​ខេត្តស្វាយរៀង ​រួច​ខំ​គេ​ច​មក​ភ្នំពេញ​មិនបាន​ប៉ុន្មាន​ម៉ោង​ផង​ ទីបំផុត​ជា​ខ្នោះ​ដដែល៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu