Ad Code

រថយន្ត​ពីរ​គ្រឿង​ពន្លះ​គ្នា សំណាង​ដែរ​គ្មាន​អ្នក​របួស​ធ្ងន់ នៅ​ស្រុក​បរកែវ



រតនគិរី ​៖​ រថយន្ត​ហ្វ​ត​មួយ​គ្រឿង បាន​បុក​គ្នា​ជាមួយ​រថយន្ត​កាមរី​ហើម ក្នុង​ទិសដៅ​បញ្ច្រាស​គ្នា បណ្ដាល​ឲ្យ​រថយន្ត​ទាំងសងខាង​រង​ការខូចខាត​យ៉ាងដំណំ តែ​សំណាងល្អ​គ្មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​អ្នកបើកបរ​ ឬ​អ្នកដទៃ​ឡើយ​។​

គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​ព្រឹក​រំលង​អធ្រាត្រ ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០១៨ នៅ​លើ​ដងផ្លូវ​ជាតិ​លេខ​78A ទល់​មុខ​ឃ្លាំង​លោក​ពៅ ស្ថិតនៅ​ភូមិ​ត្រុំ ឃុំ​ឡា​ម៉ិ​ញ ស្រុក​បរ​កែវ ខេត្តរតនគិរី​។​

​នគរបាល​ប៉ុស្តិ៍​ឡា​មិ​ញ បាន​ឲ្យ​ដឹងថា រថយន្ត​ទាំងពីរ​គ្រឿន​នោះ មួយគ្រឿង​ម៉ាក​ហ្វ៊​ត ២​បាំង ពណ៌​ទឹកក្រូច ពាក់​ស្លាក​លេខ ភ្នំពេញ 2AU-2266 បើកបរ​ដោយ​ឈ្មោះ យ៉ាំ ស៊ី​ង​ស៊ី​ង ភេទ​ប្រុស អាយុ​១៩​ឆ្នាំ រស់នៅ​ភូមិ​សន្សំ​កុសល សង្កាត់​បឹងទំពុន​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​

​រីឯ​រថយន្ត​មួយគ្រឿង​ទៀត ម៉ាក​កាមរី​ហើម ពណ៌​ប្រផេះ ពាក់​ស្លាក​លេខ​ភ្នំពេញ 2A-8393 អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ ក្រោយ​កើតហេតុ​រត់គេចខ្លួន​បាត់​បន្សល់ទុក​រថយន្ត​នៅ​កន្លែងកើតហេតុ​។​

​ក្រោយ​កើតហេតុ រថយន្ត​ទាំង​២​គ្រឿង ត្រូវបាន​កម្លាំង​ប៉ុស្តិ៍​ឡា​ម៉ិ​ញ អូស​យកមក​រក្សាទុក​ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​នៅពេល​ក្រោយ​៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu