Ad Code

បើកឡាន​បុក​របាំង​ពុះ​ចែក​ទ្រូងផ្លូវ​ ខូច​ពីរ​ផ្ទាំង​



ភ្នំពេញ ៖ បុរស​វ័យ​ចំណាស់​ម្នាក់ ​សង្ស័យ​ស្រវឹងស្រា​បាន បើករថយន្ត​បុក​រនាំង​ពុះ​ចែក​ទ្រូងផ្លូវ​ខូចខាត​អស់​ចំនួន​២​ផ្ទាំង​ ហើយ​ខ្លួនឯង​រង​របួស​ស្រាល ខណៈ​ពេល​នោះ​ដែរ ​ត្រូវ​បាន​រថយន្ដ​មួយ​គ្រឿង​ទៀត​ បើក​មក​បុក​បន្ថែម​មួយ​ជាន់​ទៀត ហើយ​បើក​គេច​បាត់​ភ្លាមៗ​មិន​នៅ​តតាំង​នាំ​វែងឆ្ងាយ​ឡើយ ដែល​ហេតុ​ការណ៍​នេះ​ បាន​កើតឡើង​កាលពី​វេ​ល​ម៉ោង​១១​យប់​ថ្ងៃទី​២៥​ ខែកក្កដា ឆ្នាំ​២០១៨ ​នៅមុខប្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ ស្ថិតនៅ​ភូមិ​ក្បាលដំរី​២​ សង្កាត់​កា​កាប​២ ​ខណ្ឌ​ពោធិ៍​សែន​ជ័យ។



រថយន្ត​បង្ក​ម៉ាក កាមរី​គូទ​ហើម ស៊េរី ៩៥ ពណ៌​ស្លែ អត់​ស្លាក​លេខ​បើកបរ​ដោយ​បុរស​វ័យ​ចំណាស់​ម្នាក់​ ក្នុង​ទិសដៅ​ពី​លិចទៅ​កើត រងរបួស​ស្រាល។

តាម​ប្រភព​ព័ត៌មាន​ពី អ្នក​ឃើញ​ហេតុការណ៍​បាន​ឲ្យ​ដឹង​ថា ​នៅមុន​ពេល​កើតហេតុ​គេ​ឃើញ​រថយន្ត ខាងលើ​បើកបរ ក្នុង​ទិសដៅ​ពី​លិចទៅ​កើត​ក្នុង​ល្បឿន​លឿន លុះ​បើក​មកដល់​ចំណុច​កើតហេតុ ដោយ​ឃឿន​ពុះ​ចែក​ទ្រូងផ្លូវ មិន​មាន​ដាក់​ភ្លើង​សញ្ញា​ចំណាំងផ្លាត បន្ទាប់មក​រថយន្ត​ខាងលើ​វាក់​អឺ ជាន់​ហ្វ្រាំង​មិន​ជាប់​បាន​បុក​ឃឿន​ពុះ​ចែក​ទ្រូងផ្លូវ​ពេញទំហឹង​ បណ្តាល​ឲ្យ​រថយន្ត​ខូចខាត​យ៉ាងធ្ងន់ធ្ងរ ដាច់​កាឡេ​ផ្នែក​ខាងឆ្វេង​ និង​ បណ្តាល​ឲ្យ​រថយន្ត​វិល​ជិត​មួយ​ជុំ ធ្វើឲ្យ​ខូច​ទ្រង់ទ្រាយ​ឃឿន​ពុះ​ចែក​ទ្រូងផ្លូវ​អស់​ចំនួន​២​ផ្ទាំង។



ប្រភព​ព័ត៌មាន​បា​នប​ន្ត​ទៀត​ថា ខ​ណៈ​ពេល​គ្រោះថ្នាក់​ភ្លាមៗ​ស្រាប់​តែ​មាន​រថយន្ត​មួយគ្រឿង​មិន​ចាំ​ម៉ាក បាន​វាក់​អើ​បុក​គូទ​រថយន្ត​នេះ​បន្ថែម​ទៀត ហើយ​រថយន្ត​ដែល​បុក​បាន​បើក​រត់​គេច​ខ្លួន​បាត់ស្រមោល​។​ ភ្លាមៗ​នោះ ត្រូវ​បាន​ជំនាញ​ចរាចរណ៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ស្ទូច​យក​ទៅ​រក្សាទុក​នៅ​ផ្នែក​សណ្តាប់​ធ្នាប់​ចរាចរណ៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រង់ចាំ​ការដោះស្រាយ​នៅពេល​ក្រោយ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu