Ad Code

បេក្ខជន​តំណាង​តា​ស្ត្រ ខេត្តពោធិ៍សាត់ អំពាវនាវ​ឲ្យ​អ្នក​ឃុំ​កញ្ជរ ត្រៀមខ្លួន​ទៅ​បោះឆ្នោត​ឲ្យបាន​គ្រប់ៗ​គ្នា​នៅ​ថ្ងៃទី​២៩ កក្កដា​ខាងមុខនេះ



​ពោធិ៍សាត់ ៖ លោក រ៉ូ​ហ្វី អូស្មាន តំណាង លោក អូស្មាន ហាស្សាន់ និង​ជា​បេក្ខជន​តំណាងរាស្ត្រ​មណ្ឌល​ខេត្តពោធិ៍សាត់ និង​លោក គង់ វុទ្ធី ប្រធាន​ក្រុម​ការ​ងារ​ថ្នាក់កណ្តាល​ចុះជួយ​ឃុំ​កញ្ជរ ស្រុក​កណ្ដៀង ខេត្ដ​ពោ​ធិ៍​សាត់ បាន​បន្ដ​ចុះ​បើក​យុទ្ធនាការ ឃោសនា​រក​សំឡេង​គាំទ្រ ពី​មហាជន នៅ​ភូមិ​ទួល​ទទឹង ឃុំ​កញ្ជរ ខេត្តពោធិ៍សាត់​ដោយ​ផ្តាំ​ឲ្យ​ទៅ​បោះឆ្នោត​ទាំងអស់គ្នា​នា​ថ្ងៃទី​២៩​កក្កដា​ខាងមុខនេះ​ដោយ​គូស​ចំ​លេខ​រៀង​ទី​២០​។ ការ​អំពាវនាវ​នេះ ធ្វើឡើង​នៅ​ពីថ្ងៃ​ច័ន្ទ​១១ ខែ​ទុតិយាសាឍ ឆ្នាំច​សំរឹទ្ធិស័ក​ព​.​ស​២៥៦២​ត្រូវ​នឹង​ថ្ងៃ​២៣ កក្ក​ដា ឆ្នាំ​២០១៨​។



នៅក្នុង​ឱកាស​នោះ​លោក រ៉ូ​ហ្វី អូស្មាន បាន​បង្ហាញ អំពី​សមិទ្ធផល​នានា ដែល​រាជរដ្ឋាភិបាល​សម្រេចបាន​ក្រោម​ការដឹកនាំ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​។ លោក​បន្តថា មានតែ​គណបក្ស ប្រជាជន​កម្ពុជា​មួយគត់ ដែលមាន​គោលនយោបាយ​ដឹកនាំ​ដ៏​ត្រឹមត្រូវ ពិសេស​សម្តេច​តេ​ជោ​ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​គណបក្ស ប្រជាជន​កម្ពុជា បាន​សាង​គុណបំណាច់​គ្រប់បែបយ៉ាង តាមរយៈ​បម្រើ​ប្រជាពលរដ្ឋ​គ្រប់​កាលៈទេសៈ ព្រមទាំង​បាន​កសាង អភិវឌ្ឍន៍ រួមសុខ​រួមទុក្ខ ជាមួយ​ប្រជា ពលរដ្ឋ កសាង​ការពារ​សន្តិភាព ជូន​ប្រជាជាតិ។

ដើម្បី​រក្សាបាន​សុខសន្តិភាព ស្ថេរភាព​នយោបាយ និង​ការ​អភិវឌ្ឍ សូម​បងប្អូន​អញ្ជើញ​ទៅ​បោះឆ្នោត​ជូន​គណ បក្ស​ប្រជាជន​កម្ពុជា ដែល​មាន​រូប​សញ្ញា​ទេវតា​បាចផ្កា លេខ​រៀង​ទី​២០​លើ​សន្លឹកឆ្នោត ហើយ​ការបោះឆ្នោត​មានតែ​មួយថ្ងៃ​គត់​គឺ​ថ្ងៃអាទិត្យ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu