Ad Code

ម៉ូតូ​ចំនួន​៥០​គ្រឿង​ជា​អំណោយ​របស់​សម្ដេច​ក្រឡា​ហោម ស ខេង ត្រូវ​បាន​ចែក​ជូន​នគរបាល​ប៉ុស្ដិ៍​ទាំង​៥០​ក្នុង​ខេត្តរតនគិរី



រតនគិរី ៖ លោក ថង សាវុន អភិបាលខេត្ត​រតនគិរី នៅ​ព្រឹក​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០១៨​នេះ បានប្រគល់​ម៉ូតូ​ចំនួន​៥០​គ្រឿង ដែល​ជា​អំណោយ​របស់​សម្ដេច​ក្រឡា​ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ចែកជូន​នគរបាល​ប៉ុស្តិ៍​រដ្ឋា​បាល​ទាំង​៥០ ឃុំ​.​សង្កាត់ ក្នុង​ក្រុង​.​ស្រុក​ទាំង​៩​ក្នុង​ខេត្ត ព្រមទាំង​សៀវភៅ​ផ្ទាំង​ធំ របស់​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល ដែល​ផ្ដល់ជូន​ពី​អគ្គស្នងការ​នគរបាល​ជាតិ និង​ប្រឡង់​ដៃ​សន្តិសុខ​បោះឆ្នោត សម្រាប់​ប្រជា​ការពារ ផ្ដល់ជូន​គណៈបញ្ជាការ​សន្តិសុខ​អចិន្ត្រៃយ៍​បោះឆ្នោត​។



​ថ្លែង​ក្នុង​ឱកាស​នេះ លោក​ឧត្ដមសេនីយ៍ទោ ងួន គឿន ស្នងការ​នគរបាល​ខេត្តរតនគិរី បាន​ណែនាំ​ដល់​កងកម្លាំង​ទាំងអស់ ត្រូវ​ខិតខំ​ប្រឹងប្រែង​បង្ការ ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស នៅក្នុង​មូលដ្ឋាន​របស់​ខ្លួន បើ​ទោះ​កន្លងមក​កម្លាំង​នគរបាល​ទាំងអស់ បាន​ខិតខំ​ប្រឹងប្រែង​បំពេញភារកិច្ច​របស់​ខ្លួន​យ៉ាងណាក៏ដោយ​។



ជាពិសេស​ត្រូវ​រក្សា​ការ​ពារ​ឲ្យ​បាន​ដាច់ខាត ក្នុងអំឡុងពេល​បោះឆ្នោត ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ខាងមុខនេះ​។



ហើយ​លោក​ឧត្ដមសេនីយ៍ទោ ក៏បាន​ផ្ដាំផ្ញើ ដល់​អស់លោក​ជា​មេ​ប៉ុស្ដិ៍ ត្រូវ​ចេះ​ថែរក្សា​ម៉ូតូ​នេះ​ឲ្យ​បាន​ល្អ ដើម្បី​ប្រើប្រាស់​បាន​យូរ​អង្វែង ក្នុង​ការ​ធ្វើដំណើរ​ចេញ​ល្បាត​ភូមិសាស្ត្រ​របស់​ខ្លួន ដើម្បី​គ្រប់គ្រង រក្សា​បាន​សន្តិសុខ សណ្ដាប់ធ្នាប់ និង​សុ​វត្ថិ​ភាព ជូន​បងប្អូន​ប្រជាពលរដ្ឋ ហើយ​កាត់បន្ថយ​ចំណុច​អសកម្ម ត្រូវ​យកចិត្តទុកដាក់ បម្រើសេវា​ជូន​ប្រជាពលរដ្ឋ​ឲ្យ​កាន់តែ​ល្អ​។



ប្រធាន​គណៈបញ្ជាការ​ឯកភាព​ខេត្ត លោក ថង សាវុន បាន​បាន​ស្នើសុំ​ឲ្យ​កងកម្លាំងប្រដាប់អាវុធ​ទាំងអស់ យកចិត្តទុកដាក់ បំពេញការងារ​តាម​តួនាទី ភារកិច្ច​ឲ្យ​បាន​ល្អ​ក្នុង​ការ បង្ការ​ទប់ស្កាត់ ឲ្យ​បាន​រាល់​បទល្មើស​គ្រប់​ប្រភេទ ពី​សេស​ត្រូវ​ត្រៀម​ទប់ស្កាត់​រាល់​សកម្មភាព​ល្មើសច្បាប់​ទាំងឡាយ​ណា ដែល​នាំ​ឲ្យ​រាំងស្ទះ ដល់​ដំណើរការ នៃ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិ​កាល​ទី​៦ នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ខាងមុខនេះ​។

ឆ្លៀត​ក្នុង​ឱកាស​ដ៏​មមាញឹក​នេះ​ដែរ លោក ក៏បាន​ជួប​សំណេះសំណាល និង​ផ្ដល់​ថវិកា ចំនួន​២៣៩​លាន ៤២​ម៉ឺន​៥​ពាន់​រៀល ជូន​ដល់​និវត្តជន ចំនួន​៣៣​នាក់ និង​គ្រួសារ​មរណៈ​ចំនួន​៤​នាក់​ផងដែរ​។

ហើយ​ថវិកា​នេះ គឺជា​ថវិកា​របស់​រា​ជ​រដ្ឋាភិបាល ផ្ដល់ជូន​តាមរយៈ មន្ទីរ​សង្គមកិច្ច​ខេត្តរតនគិរី៕

   



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu