Ad Code

កត្តា​ទឹកជំនន់​ធ្វើ​ឲ្យ​ប្រកួត​រវាង​ខេត្តកោះកុង និង​យុវជន​សាលា​បាល់ទាត់​ជាតិ​ដោះដូរ​ទីលាន​គ្នា



​ប្រកួត​វគ្គ​១៦​ក្រុម​ចុងក្រោយ​ប្រចាំ​ពានរង្វាន់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន លើក​ទី​១២​ឆ្នាំ​២០១៨ (Hun Sen Cup) ក្នុង​ប្រកួត​រវាង​ក្រុមបាល់ទាត់​ខេត្តកោះកុង តទល់​យុវជន​សាលា​បាល់ទាត់​ជាតិ អាយុ​ក្រោម​១៨​ឆ្នាំ នឹងត្រូវ​ផ្លាស់ប្ដូរ​វេន​ជា​ម្ចាស់ផ្ទះ ដោយសារ​ទីលាន​បាល់ទាត់​ខេត្តកោះកុង ដែល​គ្រោង​ប្រកួត​ជើង​ទី​១ នា​ថ្ងៃទី​២២ កក្កដា ត្រូវបាន​លិចលង់​ដោយ​ជំនន់​ទឹកភ្លៀង​។



​គណៈកម្មការ​ប្រកួត​បា​ល់​ទាត់​ជាតិ​កម្ពុជា (CNCC) បាន​ជូនដំណឹង​នៅ​ថ្ងៃ​សុក្រ ទី​២០ ខែកក្កដា ឆ្នាំ​២០១៨ សប្ដាហ៍​នេះ​ថា​ ការប្រកួត​រវាង​ក្រុម​ទាំង​២​ខាងលើ ជើង​ទី​១​នឹង​ត្រូវ​ធ្វើឡើង​នៅ​ទីលាន​សាលា​បាល់ទាត់​ជាតិ​បាទី នា​ថ្ងៃទី​២២ កក្កដា ចំណែក​ជើង​ទី​២​នឹង​ប្ដូរ​ទៅលេង​លើ​ទីលាន​បាល់ទាត់​ខេត្តកោះកុង​វិញ​ម្ដង នា​ថ្ងៃទី​២៧ កក្កដា​ខាងមុខ​។



យោង​តាម​របាយការណ៍​របស់​ក្រសួង​ធនធានទឹក​និង​ឧតុនិយម បាន​បញ្ជាក់ថា​ ប្រទេស​កម្ពុជា ទទួល​សម្ពាធ​ពី​ព្យុះ​ទី​៩​ឈ្មោះ​សុន​ ទី​ញ ជាហេតុ​មាន​ភ្លៀង​ធ្លា​ក់​នៅ​តំបន់​មាត់សមុទ្រ តំបន់​ខ្ពង់រាប តំបន់​ជួរ​ភ្នំ និង​តំបន់​បណ្តា​ខេត្ត​ដែល​ស្ថិតនៅតាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​វៀតណាម​។ តំបន់​មាត់សមុទ្រ​មាន​ខេត្តកំពត កែប ព្រះសីហនុ និង កោះកុង មាន​ភ្លៀង​ធ្លាក់​ជាច្រើន​ថ្ងៃ​ជាប់​គ្នា ដែល​ធ្វើ​ឲ្យ​តំបន់​ខ្លះ​ត្រូវ​លិចលង់​។

សូម​ជម្រា​បថា ប្រកួត​គូ​ទាំង​២​ខាងលើ​ត្រូវ​ធ្វើ​ឡើង​នៅ​ដូច​ក្រុម​ទាំង​គូ​ផ្សេងទៀត​ដែរ ប៉ុន្តែ​ត្រូវ​លើក​ពេល​ដោយ​ហេតុផល​សមាជិក​ភាគច្រើន​របស់​ក្រុម​យុវជន​សាលា​បាល់ទាត់​ជាតិ​បាទី ជាប់​ប្រឡង​។​ដូច្នេះ​គិត​ត្រឹម​ពេលនេះ CNCC បាន​រក​ឃើញ​ក្រុម​ខ្លាំង​ឡើង​ទៅ​លេង​វគ្គ​៨​ក្រុម​ជា​បន្ត​បណ្តើៗ​ហើយដោយ​ក្នុងនោះ​មាន​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង បឹងកេត ភ្នំពេញ​ក្រោ​ន អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ ក្រសួងការពារជាតិ អង្គ​រថា​យ​ហ្គឺ​រ​និង​ណាហ្គា​វើ​ល​។



​ពានរង្វាន់​សម្តេច​តេ​ជោ ឆ្នាំនេះ​នឹង​រៀបចំ​ចំនួន​២​វគ្គ​ដោយ​វគ្គ​ទី​១ ហៅថា​វគ្គ​ជម្រុះ​ថ្នាក់​ខេត្ត និង​វគ្គ​ទី​២​ហៅថា​វគ្គ​ជម្រុះ​ថ្នាក់​ជាតិ ដែល​ការប្រកួត​ចាប់ពី​ថ្ងៃទី​៧ ខែមីនា រហូតដល់​ថ្ងៃទី​៦​ខែតុលា ឆ្នាំ​២០១៨​។ ចំពោះ​វគ្គ​ជម្រុះ​តាម​ថ្នាក់​ខេត្ត​បែងចែក ការប្រកួត​ជា​២​វគ្គ​ខុសគ្នា​ទៀត​គឺ​វគ្គ​ជម្រុះ​តាម​ពូល (​វគ្គ​ជម្រុះ​បឋម​) និង​ជម្រុះ​ចុងក្រោយ ហើយ​វគ្គ​ជម្រុះ​ជើងឯក​ថ្នាក់​ជាតិ មាន​ក្រុម​ខ្លាំងៗ​ចំនួន​១៦​ប្រកួត​គ្នា​ជម្រុះរហូត​បន្ត​ដល់​វគ្គផ្តាច់​ព្រ័ត្រ​តែម្តង៕

   



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu