Ad Code

ក្នុង​ថ្ងៃ​តែមួយ​ក្មេង ប្រុស ស្រី ២​នាក់​ បាន​ល​ង់​ទឹក​ស្លាប់​នៅ​ស្រុក​ផ្សេងគ្នា



បន្ទាយមានជ័យ ៖ បើ​តាម​សមត្ថកិច្ច​នៅ​ស្រុក​២​ គឺ​ស្រុក​ស្វាយចេក និង​ស្រុក​មង្គល​បូរី​បាន​ប្រាប់​អ្នកយកព័ត៌មាន​ឲ្យ​ដឹង​ថា ​ក្នុង​ថ្ងៃ​តែមួយ​ក្មេង ប្រុស ស្រី ២​នាក់ បាន​ល​ង់​ទឹក​ស្លាប់​នៅ​ស្រុក​ផ្សេងគ្នា​។



ករណី​ទី​១​កើតឡើង​នៅ​ព្រឹក​ថ្ងៃទី​២០​ ខែកក្កដា ​ឆ្នាំ​២០១៨ មាន​ក្មេងប្រុស​ម្នាក់​ឈ្មោះ​នួន ម៉ា​ណាវ ភេទ​ប្រុស អាយុ​២​ឆ្នាំ​ បាន​លង់ទឹក​ស្លាប់​នៅ​និង​ស្រះ​កៀន​ផ្ទះ​ ពេល​ម្តាយ​រវល់​ជាប់​ទៅ​លក់​ទឹកអំពៅ​ក្នុង ភូមិ​គោ​កប​ល្ល័​ង្គ ឃុំ​គោ​កប​ល្ល័​ង្គ ស្រុក​មង្គល​បូរី ខេត្ត​បន្ទាយ​មានជ័យ​។ ករណី​ទី​២​កើតឡើង​នៅ ថ្ងៃទី​២០ ខែ​កក្ក​ដា ឆ្នាំ​២០១៨​កុមារី​ម្នាក់​បាន​ចុះ​លេង​ទឹកអូរ​នៅ​ចំណុច​ជិត​ផ្ទះ​លង់ទឹក​ស្លាប់។ សមត្ថកិច្ច​បាន​ប្រាប់​អ្នកយកព័ត៌មាន​ឲ្យ​ដឹង​ថា ​កុមារី​រងគ្រោះ​មាន ឈ្មោះ ធូ សុ​លី ភេទ​ស្រី អាយុ​៧​ឆ្នាំ រស់នៅ​ភូមិ​បន្ទាត់​បោះ ឃុំ​តា​ផូ ស្រុក​ស្វាយចេក ខេត្ត​បន្ទា​យ​មានជ័យ​។



សមត្ថកិច្ច​បាន​បញ្ជាក់​ទៀត​ថា​ ជាច្រើន​ខែ​មក​ហើយ​ឪពុក​ម្តាយ ទៅធ្វើ​ការ​នៅ​ប្រទេស​ថៃ ទុក​កូន​ឲ្យ​យាយ​តា​មើល ​ពេល​តា​យាយ រវល់​ទៅ​ស្រែ​ទុក​ចៅ​នៅផ្ទះ​ម្នាក់ឯង ​ស្រាប់តែ​ចៅ​ចុះ​ទៅលេង​ទឹកអូរ​ក៏​លង់​ស្លាប់​តែម្តង​។ សព​កុមារី​និង​កុមារា​ទាំង​២​នាក់​ ត្រូវ​បាន​ក្រុមគ្រួសារ​រៀបចំ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅផ្ទះ​សព​រៀងខ្លួន​។



ស្រប​ពេល​នោះ​ សមត្ថកិច្ច​បាន​ធ្វើ​ការ​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​មេត្តា​ប្រុងប្រយ័ត្ន​ចំពោះ​កូនតូចៗ ជៀសវាង​ជួបប្រទះ​រឿង​ករណី​លង់ទឹក​បន្ត​ទៀត​ ព្រោះ​នេះ​ជា​រដូវ​ទឹក​ឡើង៕

 



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu