Ad Code

បើកបរ​ក្នុង​ល្បឿន​លឿន​លើ​ផ្លូវ​កោង ​និង​សើម​​​ ​​​ ​ក្រឡាប់​ជាច្រើន​ត្រឡប់​រង​របួស​ម្នាក់



ព្រះសីហនុ​ ៖ ​រថយន្ត​ស្តារ៉ិច មួយគ្រឿង​សង្ស័យ​អ្នកបើកបរ បើក​ក្នុង​ល្បឿន​លឿន​លើ​ផ្លូវ​​កោង​ និង​សើម​ផង​ ក៏​បាន​រេ​ចង្កូត​ធ្លាក់​ចិញ្ចើម​ ហើយ​ទៅ​បុក​​បង្គោល​ចំណាំងផ្លាត​បាក់​អស់​៣​ដើម ក្រឡាប់​ជាច្រើន​ត្រឡប់​ធ្លាក់​ចូល​ក្នុង​ព្រៃ​ដេក​បះជើង​ទៅមុខ​លែងរួច។

ក្រោយ​កើតហេតុ​គេ​បានឃើញ​អ្នកបើកបរ​លូន​ចេញ​តាម​​បង្អួច​រថយន្ត​ ដែល​បែក​កញ្ចក់​ ទាំង​មាន​ស្នាម​ឈាម​ហូរ​ប្រឡាក់​អាវ​។​

ករណី​បង្ក​គ្រោះថ្នាក់​ដោយ​ខ្លួនឯង​នេះ ​បាន​កើតមានឡើង​នៅ​ម៉ោង​ជិត​១​រសៀល​ថ្ងៃទី​២០ ​ខែ​កក្កដា ឆ្នាំ​២០១៨ នៅ​លើ​ផ្លូវជាតិ​លេខ​៤​ចន្លោះ គីឡូម៉ែត្រ​លេខ​១៦៥-១៦៦ ទិសដៅ​ពី​ភ្នំពេញ​ទៅ​ខេត្ត​ព្រះសីហនុ ស្ថិត​ក្នុង​ភូមិសាស្ត្រ តា​នៃ ឃុំ​តា​នៃ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ។

សមត្ថកិច្ច​បាន​ប្រាប់​ថា រថយន្ត​នេះ​ម៉ាក ស្តារ៉ិច ពណ៌​ស ពាក់​ស្លាក​លេខ 2AQ 2641 បើកបរ​ដោយ​ឈ្មោះ ចិន ធៀន​ហ្វា ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ ស្នាក់នៅ​ភ្នំពេញ (​របួសស្រាល​)​។​ ក្រោយពេល​កើតហេតុ​ អ្នក​រង​របួស​ សមត្ថកិច្ច​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ ដោយឡែក​រថយន្ត បាន​ស្ទូច​យក​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃនប់​ជា​បណ្ដោះអាសន្ន៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu