Ad Code

នី សុ​ភី សងសឹក Jai Su បានសម្រេច ខណៈ​ចាន់ ប៊ុន​លាភ ចាញ់​Chak Phetch



នី សុ​ភី អ្នក​ប្រដាល់​ក្លិប​សាល​វ័​ន្ត​កីឡា បាន​សងសឹក​អ្នក​ប្រដាល់​ថៃ Jai Su បានសម្រេច ក្នុង​ការជួប​ប្រកួត​សងសឹក កាលពី​យប់​ថ្ងៃទី​២០ ខែ​​កក្កដា​ ឆ្នាំ​២០១៨ នៅលើ​សង្វៀន​បាយ័ន​ស្ទឹងមានជ័យ។

Jai Su ដែលមាន​កម្ពស់​១,៨០​ម៉ែត្រ​នោះ ជួប​ជាមួយ​នី សុ​ភី លើក​នេះ គេ​វាយ​ហាក់ដូចជា​អត់​ចេញ​និង​អត់​ចំ​គោលដៅ​ល្អ​ដូចជា​ការជួប​ប្រកួត​គ្នា​លើក​មុន​ដែល​វាយ​ឈ្នះ​សុ​ភី​ដោយ​ពិន្ទុ​នោះទេ ។ Chai Suo​នេះ ធ្លាប់​មក​ប្រកួត​នៅ​ភ្នំពេញ​២-៣​លើក​ហើយ​កន្លងមក ដែល​ក្នុងនោះ​២​លើក ជួប​ប្រកួត​ជាមួយ​នី សុ​ភី​នេះឯង ហើយ​ក្នុង​ការជួប​២​ដង​នេះ នី សុ​ភី បាន​ត្រឹម​ស្មើ​១​លើក​និង​ចាញ់​ពិន្ទុ​១​លើក និង​១​លើកចុងក្រោយ Jai Su វាយ​ចាញ់​ធឿន ធារ៉ា ក្លិប​ខេត្តកោះកុង​ដោយ​ពិន្ទុ។​

នី សុ​ភី បាន​ប្រើ​កណ្តាប់​បានល្អ ដោយបាន​ដាល់​ត្រូវ​មុខ Jai Su ជាច្រើន​ដៃ ដែល​ធ្វើអោយ Jai Su ចាញ់​ពិន្ទុ​សុ​ភី​សឹងតែ​គ្រប់ទឹក ។ ហេតុនេះហើយ ទើប​ចប់​ការប្រកួត​៥​ទឹក​នោះ Jai Su ចាញ់​នី សុ​ភី ដោយ​ពិន្ទុ។​

ចំពោះ អ្នក​ប្រដាល់​ជើងចាស់ ចាន់ ប៊ុន​លាភ ក្លិប​និរោធ​មានជ័យ បាន​វាយ​ចាញ់ អ្នក​ប្រដាល់​ថៃ Chak Phetch ដោយ​ពិន្ទុ បន្ទាប់ពី​ប្រកួត​គ្នា​៥​ទឹក​ពេញ​នោះ ។ ពីរ​នាក់​នេះ ប្រកួត​គ្នា​ក្នុង​ទម្ងន់ ៦៥ គីឡូក្រាម។

Chak Phetch នេះ កាលពី​មកលើ​ក​មុន គេ​ក៏​វាយ​ចាញ់​ចាន់ ប៊ុន​ហឿន អ្នក​ប្រដាល់​ក្លិប​និរោធ​មានជ័យ ដែលជា​សិស្ស​ប្អូន​របស់​ចាន់ ប៊ុន​លាភ ដោយ​ពិន្ទុ ។​

ចាន់ ប៊ុន​លាភ ចាញ់ Chak Phetch នេះ ពុំមែន​ចាញ់​ដោយសារ​បច្ចេកទេស​ទេ គឺ​ចាញ់​នឹង​ការ​អស់កម្លាំង​កាយសម្បទា​តែប៉ុណ្ណោះ ។ ប៊ុន​លាភ បាន​អស់​ស៊ុ​ហ្វ ចាប់តាំងពី​ក្នុង​ចុង​ទឹក​ទី​៣​មកម្ល៉េះ ដែលនាំអោយ​ការប្រើ​កណ្តាប់ដៃ ជើង ជង្គង់ និង​កែង​របស់គេ រាង​ទន់ខ្សោយ​ប៉ក់​ល្វើយ ។ ទោះជា​យ៉ាងណា ចាន់ ប៊ុន​លាភ បាន​ខិតខំ​ប្រឹង​តស៊ូ​ជាមួយ Chak Phetch រហូតដល់​ចប់​ទឹក​៥​ដែរ និង​ចាញ់​ត្រឹម​ពិន្ទុ​ប៉ុណ្ណោះ ។

ចំពោះ​ការប្រកួត​ក្នុង​ព្រឹត្តិការណ៍​ជម្រុះ​រក​អ្នកខ្លាំង ដើម្បី​ឈានទៅ​ចូលរួម​ប្រកួត​ដណ្តើម​ខ្សែក្រវាត់​គូ​បូ​តា​រដូវ​កាល​ថ្មី​ទម្ងន់​៥៤​គ​.​ក្រ​ជាមួយ​អ្នក​ប្រដាល់​ថៃ​វិញ​នោះ បឺត សង្ឃឹម អ្នក​ប្រដាល់​ក្លិប​រ៉ា​ហាប់​ស្វាយប៉ាក​ថិ​ត​ក្នុង​ពូ​ល​A បាន​វាយ​ចាញ់ ខេ​ម ចាន់ អ្នក​ប្រដាល់​ក្លិប​កងពលតូច​ទ័ព​ឆ័​ត្រ​យោង​៩១១​ពូ​ល​B ក្នុង​ទឹក​ទី​៣ បន្ទាប់ពី​ត្រូវ​ខេ​ម ចាន់ វាយ​អោយ​អាជ្ញាកណ្តាល​រាប់​៨​ពីរលើក និង​ដួល​មួយលើកទៀត ក៏ត្រូវ​អាជ្ញាកណ្តាល​បញ្ឈប់​លែង​ឲ្យ​បន្ត​ការប្រកួត​ទៀត។

ហើយ​មួយគូ​ទៀត សយ សី អ្នក​ប្រដាល់​ក្លិប​វិបុល​ដា​រិ​ទ្ធ​ពោធិ​សែន​ជ័យ​ថិ​ត​ក្នុង​ពូ​ល​B ត្រូវ​ប៊ុន សុធា សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ​ពូ​ល​B វាយ​អោយ​បោះបង់ចោល​ការប្រកួត​ក្នុង​ទឹ្ទ​ី​២ ដោយសារតែ​ត្រូវ​សុធា ទាត់​អោយ​ខូច​ជើង​នោះ។​

ជាមួយ​លទ្ធផល​ការប្រកួត​ជុំ​ចុង​ក្រោយនេះ ខេ​ម ចាន់​ដែល​ថិ​ត​ក្នុង​ពូ​ល​A បាន​កក់​កៅអី​បាន​១​កន្លែង​ហើយ សម្រាប់​ឡើងទៅ​ប្រកួត​ដណ្តើម​ខ្សែក្រវាត់​ហើយ​ជាមួយ​ថៃ ខ​ណះ​ដែល​ក្នុង​ពូ​ល​A​នេះ ចាន់ សាន់ គេ​កក់​កៅអី​បាន​១​កន្លែង​មុន​នោះ។​

ចំពោះ​ពូ​ល​វិញ ប៊ុន​សុធា គេ​បាន​ឡើងទៅ​ប្រកួត​ដណ្តើម​ខ្សែក្រវាត់​ដែរ ក្នុងនាម​ជាប់​លេខ​១​ក្នុង​ពូ​ល​B​នេះ ខ​ណះ​ដែល ផាន ផាត់​យុទ្ធ ក្លិប​សាល​វ័​ន្ត​កីឡា ជាប់​លេខ​២​ក្នុង​ពូ​ល ។​
​បឺត សង្ឃឹម និង សយ សី ពួកគេ​ទាំងពីរ​នឹង​ជួប​ប្រកួត​គ្នា ដើម្បី​ប្រជែង​ឡើងទៅ​ប្រកួត​ជាមួយ​ថៃ​ដណ្តើម​ខ្សែក្រវាត់​ដែរ ក្នុងនាម​លេខ​៣​ពូ​ល​A​ជួប​លេខ​៣​ពូ​ល​B ដើម្បី​យក​ម្នាក់​បង្គ្រប់​៥​នាក់​ទៅ ជួប​ជាមួយ​ថៃ​៥​នាក់​នោះ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu