Ad Code

ស្ត្រី​ជនជាតិ​គ្រឹ​ង​ម្នាក់ សង្ស័យ​ខ្យល់គរ​ដេក ស្លាប់​ចោល​ប្ដី​ចំណាស់ និង​កូន​ឲ្យ​នៅ​កំព្រា



​រតនគិរី​ ៖​ ស្ត្រី​ជនជាតិ​គ្រឹ​ង​ម្នាក់ សង្ស័យ​ខ្យល់គរ​ បាន​ស្លាប់ចោល​ប្ដី​វ័យ​ចំណាស់ និង​កូន​ឲ្យ​នៅ​កំព្រា​ឯកោ​។​

ហេតុការណ៍​នេះ​ បាន​កើតឡើង​នៅ​វេលា​ម៉ោង​២​និង​៣០​នាទី រសៀល​ថ្ងៃ​សុក្រ ៨​កើត ខែ​ទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០១៨​នេះ ស្ថិតនៅ​ក្នុងភូមិ​ភ្នំ​ស្វាយ សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង ខេត្តរតនគិរី​។​

នគរបាល​ប៉ុស្តិ៍​បឹង​កន្សែង​បាន​ឲ្យ​ដឹងថា សាកសព​មានឈ្មោះ សា​អ៊ួ​យ កា​វ៉ី​ង អាយុ​៤០​ឆ្នាំ ជនជាតិ​គ្រឹ​ង មុខរបរ​កសិករ មាន​ទីលំនៅ​ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ និង​មាន​ប្ដី​ឈ្មោះ កា​វ៉ា​ក ព្រីង អាយុ​៧០​ឆ្នាំ មុខរបរ​កសិករ។

ក្រោយ​កើតហេតុ សមត្ថកិច្ច​ធ្វើ​កោសល្យវិច័យ​ឃើញថា ជនរងគ្រោះ​បាន​ស្លាប់​ដោយសារ​ខ្យល់គរ​។​

​បច្ចុប្បន្ន សាកសព ត្រូវបាន​ប្រគល់ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ជនជាតិ​គ្រឹ​ង នៅ​គេហដ្ឋាន​ខាងលើ​៕




Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu