Ad Code

ផាន់ គ្រាន់ ជួប Sen Khuom ឯ​វ៉ាន់ វឿន ជួប A Norn



អ្នក​ប្រដាល់​ជើង​ខ្លាំង​របស់​កម្ពុជា​ផាន់ គ្រាន់ អ្នក​ប្រដាល់​ក្លិប​ពុទ្ធ​សេរី​វង្ស​កីឡា​ និង​ជា​ម្ចាស់​ខ្សែក្រវាត់​Barrley Black ទម្ងន់​៦៣,៥០០​គីឡូក្រាម ត្រូវគេ​ផ្គូ​អោយ​ជួប​ប្រកួត​ជាមួយ​ថៃ​Sen Khuom នៅ​រសៀល​ថ្ងៃអាទិត្យ​ទី​២២​ ខែ​កក្កដា ឆ្នាំ​២០១៨​នេះ នៅ​សង្វៀន​Wurkz​របស់​អាស៊ីអាគ្នេយ៍។

Sen Khuom​នេះ កាលពី​ថ្ងៃទី​០៨​ ខែ​កក្កដា​កន្លងទៅ គេ​បាន​វាយ​ស្មើ​ពិន្ទុ ជាមួយ​សេង ស្រឿ​ន អ្នក​ប្រដាល់​ក្លិប​ម​ហិ​ទ្ធ​រិ​ទ្ធ​តា​ដំបង​ដែក។ ទោះជា​យ៉ាងណា សម្រាប់​ជំនួប​ជាមួយ​ផាន់ គ្រាន់​លើក​នេះ មិនដឹងថា​Sen Khuom អាច​បាន​ស្មើ​ទៀត​ឬ​អត់​នោះទេ ?។

យ៉ាងណា ផាន់ គ្រាន់ មិនអាច​មើលស្រាល ឬ ធ្វេសប្រហែស​នោះទេ ព្រោះ Sen Khuom អ្នក​ប្រដាល់​ថៃ​រូបនេះ គឺមាន​ស្នៀត​ប្រដាល់​និង​បច្ចេកទេស​មិនជា​អន់​នោះឡើយ ។​អ្នក​ប្រដាល់​ថៃ​រូបនេះ មានកំនត់​ត្រា​ប្រកួត​ចំនួន ៧៦​លើក ឈ្នះ​៦៤​លើក ចាញ់​១១​លើក និង​ស្មើ​០១​លើក ។ រីឯ ប្រវត្តិ​ប្រកួត​របស់​ផាន់ គ្រាន់ វិញ គឺ ប្រកួត​១១៧​លើក ឈ្នះ​៩៨​លើក ចាញ់​១៦​លើក​និង​ស្មើ​០៣​លើក ។​

ផាន់ គ្រាន់ មិនដឹងថា អាច​យកឈ្នះ​Kong Sayam បាន​ឬ​អត់​នោះទេ ?​ព្រោះថា អ្នក​ប្រដាល់​ថៃ​រូបនេះ គេ​មាន​ផ្លែ​ល្អ និង​រឹងមាំ​ណាស់ ។ ដូច្នេះ ចាំមើល​រវាង​ផាន់ គ្រាន់ និង Sen Khuom ជួបគ្នា​លើកដំបូង​នេះ តើន​រណា​ឈ្នះ ? ។

វ៉ាន វឿន គេ​ត្រូវ​ទទួល​ស្វាគមន៍ A Norn ដែល​អ្នក​ប្រដាល់​ថៃ​រូបនេះ ធ្លាប់​មក​ប្រកួត​នៅ​សង្វៀន​SEATV​នេះ​ម្តង​រួចមកហើយ កាលពីពេល​កន្លងមក ដោយ​វាយ​ចាញ់​លាភ រដ្ឋា​អ្នក​ប្រដាល់​ក្លិប​ដី​ឡូ​តិ៍​មាន​រិ​ទ្ធ​ខេត្តបាត់ដំបង​ដោយ​ពិន្ទុ កាលពី​ថ្ងៃទី​១៧​មិថុនា​២០១៨។​

A Norn មាន​ប្រវត្តិ​ប្រកួត​ដល់​ទៅ​៦៧​លើក ក្នុងនោះ​វាយ​ឈ្នះ​៥៨​លើក ចាញ់​០៧​លើក និង​ស្មើ​០២​លើក ។ ចំណែក​វ៉ាន វឿន គេ​មាន​កំនត់ត្រា​ប្រកួត​៦៦​លើក គឺ​ឈ្នះ​៥៣​លើក ចាញ់​១១​លើក និង​ស្មើ​០២​លើក តែ​គេ​ធ្លាប់​វាយ​ដៃគូ​ប្រកួត អោយ​សន្លប់​បាន​១០​លើក។

A Norn មិនដឹងថា​អាច​យកឈ្នះ​វ៉ាន វឿន បាន​ឬ​អត់​នោះទេ ព្រោះថា​អ្នក​ប្រដាល់​វ័យក្មេង​របស់​កម្ពុ​ជា​វ៉ាន វឿន នេះ គេ​មាន​ផ្លែ​ជង្គង់​ល្អ​ណាស់ ដូច្នេះហើយ​មិនមាន​នរណា​ហ៊ាន​វាយតម្លៃ​ឬ​សន្និដ្ឋាន​មុន​ថា វ៉ាន វឿន ចាញ់ A Norn នេះឡើយ ។ វ៉ាន វឿន ប្រកួត​ចុងក្រោយ​នេះ គេ​បាន​ផ្តួល​យកឈ្នះ​អ្នក​ប្រដាល់​ថៃ​Khum Lek ដោយ​ពិន្ទុ ។ ចាំមើល រវាង​វ៉ាន់ វឿន និង A Norn តើ​អ្នកណា​ជា​អ្នកឈ្នះ សម្រាប់​ការជួបគ្នា​លើកដំបូង​នេះ ?។​

វង្ស វិឆ័យ ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង​ស្រករ​ក្រោយ​ក្លិប​កងពលតូច​ទ័ព​ឆ័​ត្រ​យោង​៩១១ បាន​លេច​មុខមក​សាជាថ្មី​ម្តងទៀត ជួប​ជាមួយ​ឈួន រិ​ទ្ធ សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ និង​ជា​អតីត​អ្នក​ប្រដាល់​វាយ​ក្នុង​ទ្រុង ក្រោយពី​ចាញ់​ក្រោម​កណ្តាប់ដៃ​ឈួន រិទ្ធី ដោយ​ពិន្ទុ កាលពី​ថ្ងៃទី​០២​មិថុនា​២០១៨​កន្លងទៅនេះ។​

ឈួន រិទ្ធី ជា​អ្នក​ប្រដាល់​ម្នាក់​ដែលមាន​ថ្វីដៃ​ល្អ វាយ​ខ្លាំង ពិសេស​កណ្តាប់ដៃ​និង​កែង​របស់គេ ។ ប៉ុន្តែ​ជាមួយ​នឹងមាន​ថ្វីដៃ​ល្អ ឈួន រិទ្ធី មានចិត្ត​ប្រដាល់​តូច​ទៅវិញ ។​

ទោះជា​យ៉ាងណា ជួប​ប្រកួត​ជាមួយ​វង្ស វិឆ័យ​លើក​នេះ ឈួន រិទ្ធី ក៏​រឹតតែ​ពិបាក​ក្នុង​ការសង្ឃឹម​ឈ្នះ​វិឆ័យ​ដែរ ព្រោះថា​វង្ស វិឆ័យ ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង​ស្រករ​ក្រោយ មានបទពិសោធន៍​និង​ល្បិចកល​ខ្ពស់។ ប៉ុន្តែ​សម្រាប់​ការជួបគ្នា​សងសឹក​ឈួន រិទ្ធី នេះ មិនដឹងថា​វង្ស វិឆ័យ​គេ​ធ្វើបាន​សម្រេច​ឬ​អត់​នោះទេ​? ។​ពួកគេ​ពីរ​នាក់​នេះ ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៧០​គីឡូក្រាម។​

គង់ វិ​រៈ អ្នក​ប្រដាល់​ក្លិប​យុវ​វាល​ស្បូវ​ខណ្ឌ​ច្បារអំពៅ ក៏​នឹង​ឡើង​សងសឹក​អេ​លី​ត ភក្តី អ្នក​ប្រដាល់​ស្រករ​ក្រោយ​ក្លិប​ឆ្មា​ស​សែន​សុខ​គុន​ខ្មែរ ។​ពួកគេ​ប្រកួត​គ្នា​ក្នុង​ទម្ងន់​៥១​គីឡូក្រាម ។ កាលពី​ជួបគ្នា​លើក​មុន គង់ វិ​រៈ វាយ​ចាញ់ ភក្តី ត្រឹម​ពិន្ទុ​ប៉ុណ្ណោះ ។​ចាំមើល គង់ វិ​រៈ អាច​សងសឹក​អេ​លី​ត ភក្តី បាន​ឬ​អត់​?៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu