Ad Code

បើក​ព្រឹត្តិការណ៍ ​The 10 th ASEAN School Games



ព្រឹត្តិការណ៍​ប្រកួត​កីឡា​សិស្ស​អាស៊ាន​លើក​ទី​១០(The 10th ASEAN School) បាន​ប្រារព្ធ​ពិធី​បើក​ការ​ជា​ផ្លូវការ​ហើយ កាលពី​យប់​ថ្ងៃទី​២០ ខែ​​កក្កដា​នា​ពហុ​កីឡដ្ឋាន​Sha Alam នៅ​ទីក្រុង​គូ​ឡា​ឡាំ​ពួរ​ប្រទេស​ម៉ាឡេស៊ី។

លោក​ព្រំ ប៊ុណ្ណ​យី នាយ​បេសកកម្ម​របស់​កម្ពុ​ជា​ស​ម្រា​ប់​ព្រឹត្តិការណ៍​នេះ បាន​ជួបប្រជុំ​ជាមួយ​បណ្តា​នាយ​បេសកកម្ម​នៃ​បណ្ដា​ប្រទេស​ទាំង​១០​ក្នុង​តំបន់​អាស៊ាន ដែល​ចូលរួម​ ​ខណៈដែល​គ្រូបង្វឹក​នៃ​ប្រភេទ​កីឡា​ទាំង​៤​របស់​កម្ពុជា បាន​ចូលរួម​ប្រជុំ​បច្ចេកទេស​ទៅតាម​ប្រភេទ​កីឡា​របស់​ខ្លួន។

ប្រទេស​ ដែល​ចូលរួម​ប្រកួត​មាន​ចំនួន​១០​ដោយ​ទី​ម័​រ​ខាងកើត​អវត្តមាន​។ ​ប្រភេទ​កីឡា ដែល​ដាក់​ឲ្យ​ប្រកួត​ក៏​មាន​១០​ដែរ គឺ​អត្តពលកម្ម ហែល​ទឹក វាយ​សី កាយសម្ព័ន្ធ បាល់បោះ Netball Squash វាយ​កូនឃ្លី​លើ​តុ បាល់ទះ​និង​សី​ប៉ា​ក់តា​ក្រ។

សម្រាប់​ព្រឹត្តិការណ៍​នេះ កម្ពុជា​បញ្ជូន​កីឡា​ចំនួន​៤​ប្រភេទ​ទៅ​ចូលរួម​គឺ​អត្តពលកម្ម ហែល​ទឹក វាយ​សី និង វាយ​កូនឃ្លី​លើ​តុ​។​ ប្រភេទ​កីឡាអត្តពលកម្ម​ដែលមាន​កីឡាករ​៤​រូប​កីឡាការិនី​៤​រូបនោះ​គឺ​លេង​វិញ្ញាសា​រត់​បណ្ដាក់ បុរស​-​នារី រត់​១០០ និង​២០០​ម៉ែត្រ​បុរស​-​នារី ។​រត់​៤០០​ម៉ែត្រ​បុរស រត់​១.៥០០​ម៉ែត្រ​បុរស​-​នារី និង​រត់​៣.០០០ ម៉ែត្រ។

ប្រភេទ​កីឡាវាយកូនឃ្លីលើតុ​ដែលមាន​កីឡាករ​៤​រូប កីឡាការិនី​៣​រូបនោះ​លេង​វិញ្ញាសា​វាយ​ម្នាក់​ទល់​ម្នាក់ បុរស ២​នាក់​ទល់​២​នាក់​បុរស​វិញ្ញាសា​ក្រុម​បុរស និង​និង​ប្រកួត​ចម្រុះ។ ប្រភេទ​កីឡា​វាយ​សី​មាន​កីឡាករ​៦​រូប កីឡាការិនី​៤​រូប​គឺ​លេង​វិញ្ញាសា​វាយ​គូ វិញ្ញាសា​វាយ​ទោល និង ប្រកួត​ជា​ក្រុម ។​ប្រភេទ​កីឡាហែលទឹក​បញ្ជូន​កីឡាករ​៤​រូប និង កីឡាការិនី​៤​រូប។

នេះ​ជា​លើក​ទី​១០​ហើយ ​ដែល​ព្រឹត្តិការណ៍​នេះ ​ត្រូវ​បាន​បង្កើត​ឡើង ឯ កម្ពុជា​ទើបតែ​ចូលរួម​បាន​៣​លើក​ប៉ុណ្ណោះ។ លើក​ទី​១​ឆ្នាំ​២០០៩​ ធ្វើ​នៅ​ស៊ូ​ផាន់​បូរី​(Suphan Buri)​ប្រទេស​ថៃ លើក​ទី​២​ធ្វើ​នៅ​ទីក្រុង​គូ​ឡា​ឡាំ​ពួរ​ប្រទេស ម៉ាឡេស៊ី លើក​ទី​៣​ធ្វើ​នៅ​សឹង្ហ​បូរី ។ លើក​ទី​៤​ធ្វើ​នៅ​ស៊ូ​រ៉ា​បា​យ៉ា​(Surabaya)​ប្រទេស​ឥណ្ឌូនេស៊ី លើក​ទី​៥​ធ្វើ​នៅ​ទី ក្រុង​ហាណូយ​ប្រទេស​វៀតណាម លើក​ទី​៦​ធ្វើ​នៅ​ម៉​ឮា​រី​គូ​ណា​(Marikina)​ប្រទេស​ហ្វីលីពីន។ លើក​ទី​៧​ធ្វើ​នៅបាន់​ដា​ស៊េរី បេ​ហ្គា​វ៉ាន់​(Badarseri Begawan)​ប្រទេស​ព្រុយ​ណេ លើក​ទី​៨​ធ្វើ​នៅ​ឈៀង​ម៉ៃ​ប្រទេស​ថៃ​លើក​ទី​៩​ធ្វើ​នៅ​សឹង្ហ​បូរី​ជា​លើក​ទី​២ និង​ល​ផើ​ក​ទី​១០​នេះ​ក៏​ធ្វើ​នៅ​ម៉ាឡេស៊ី​ជា​លើក​ទី​២​ដែរ៕




Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu