Ad Code

ឆ្លង​ចរន្ត​អគ្គិសនី​ឆេះ​ផ្ទះ​សំអាងការ ​ឃ្វី​ន​អែ​ស​ធើរ នៅ​ជាន់​ទី​៣ ​ខណៈ​មេឃ កំពុង​ភ្លៀង​តែ​ពន្លត់​ទាន់ពេល



ភ្នំពេញ​ ៖​ កុំព្យូទ័រ​ សា​ឡុង តុ ​និង​សម្ភារៈ​មួយ​ចំនួន​ទៀត ​ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ ខណៈ​មេឃ​កំពុង​ភ្លៀង ប៉ុន្តែ​ករណី​នេះ​មិនបាន​ឆាបឆេះ​រាលដាល​ធ្ងន់ធ្ងរ​នោះ​ទេ ព្រោះ​ត្រូវ​បាន​សមត្ថកិច្ច​ជួយ​អន្តរាគមន៍​ទាន់ពេល។

ហេតុការណ៍​នេះ​ បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១​និង​៥០​នាទី​រសៀល ថ្ងៃទី​៣ ខែកក្កដា ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្ទះ​លេខ​៤៦ ផ្ទះ​សំអាងការ ឃ្វី​ន​អែ​ស​ធើរ នៅ​ជាន់​ទី​៣ ផ្លូវ​១៣៨ ក្រុម​២៦ ភូមិ​៧ សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ។

តាម​ប្រភព​ ព័ត៌មាន​ពី លោក​វរសេនីយ៍ឯក ព្រហ្ម យ៉​ន នាយការិយាល័យ បង្ការ ពន្លត់ ​អគ្គិភ័យ និង សង្គ្រោះ នៃ​ស្នងការដ្ឋាន​គរ​បាល​រាជធានី​ភ្នំពេញ បាន​អោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ ម្ចាស់ផ្ទះ ឈ្មោះ​ស្រី បូ​ពារ ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ នៅផ្ទះ​កើតហេតុ​ជាមួយ​កូនៗ បើក​សំអាងការ នៅផ្ទះ​ជាន់​ក្រោម ចំណែក​ជាន់​ទី​៣ ដែលឆេះ ជា​បន្ទប់​ធ្វើការ​របស់​កូន​ចាក់សោ​ទុក​ ខណៈនោះ ក៏បាន​ឆ្លង​ចរន្តអគ្គិសនី​ ឆាបឆេះ​ ឡើង​តែម្ដង ហើយ​បងប្អូន​ប្រជាពលរដ្ឋ​រស់​នៅ​ក្បែរ​នោះ បាន​នាំ​គ្នា​យក​បំពង់ ពន្លត់​អគ្គិភ័យ​ជួយ​បាញ់​ពន្លត់ តែ​មិន​រលត់។

លោក​បាន​បន្ត​ទៀត​ថា ពេល​ទទួល​បាន​សេចក្ដី​រាយការណ៍​ លោក​បាន​ចេញ​ រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​៤​គ្រឿង ចេញ​ជួយ​អន្តរាគមន៍​បាញ់​ពន្លត់​ទាន់​ពេល​វេលា មិន​បង្ក​ឲ្យ​មាន​មនុស្ស​រង​របួស និង​រាលដាល​ដល់​ផ្ទះ​ផ្សេង ​និង​ខូចខាត​សម្ភារៈ​ច្រើន​ឡើយ។

សូម​បញ្ជាក់​ផង​ដែរ​ថា ខណៈ​អគ្គិភ័យ​ កំពុង​ឆាបឆេះ​​មេឃ​ ក៏​ភ្លៀង​ខ្លាំង​ផង​ដែរ អាជ្ញាធរ​ជំនាញ​ បាន​ជួយ​អន្តរាគមន៍​បាញ់​ពន្លត់​ទាំង​ភ្លៀង រលត់​ជា​ស្ថាពរ។ ក្រោយ​បញ្ចប់​ កម្លាំង​នគរបាល ​បាន​ប្រើប្រាស់​រថយន្ត​​ពន្លត់​អគ្គិភ័យ​ចំនួន​១​គ្រឿង​រលត់​តែម្ដង៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu